Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 21:5 - Khmer Christian Bible

5 ប៉ុន្ដែ​កាល​គ្រប់​ប្រាំពីរ​ថ្ងៃ​ហើយ​ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។​ ពួកគេ​ និង​ប្រពន្ធ​កូន​របស់​ពួកគេ​ទាំង​អស់​ បាន​ជូន​ដំណើរ​យើង​ទៅ​ក្រៅ​ក្រុង​ ហើយ​យើង​បាន​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ប៉ុន្តែ​ដល់​ពេល​ថ្ងៃ​ទាំងនោះ​កន្លងផុតទៅ យើង​ក៏​បន្តដំណើរ​ចេញទៅ​ទៀត​។ ពួកគេ​ទាំងអស់គ្នា ព្រមទាំង​ប្រពន្ធ និង​កូន​ៗ បាន​ជូនដំណើរ​យើង​រហូតដល់​ខាងក្រៅ​ទីក្រុង​។ ក្រោយពី​លុតជង្គង់​អធិស្ឋាន​នៅ​មាត់សមុទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 លុះ​ប្រាំពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ក៏​ចេញ​ដំណើរ​ទៅ​មុខ​ទៀត ហើយ​គេ​ទាំង​អស់គ្នា ព្រម​ទាំង​ប្រពន្ធ និង​កូន​របស់​គេ​ផង បាន​ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី​ក្រុង។ យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​សមុទ្រ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លុះ​ប្រាំ‌ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បងប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទីក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ អធិស្ឋាន​នៅ​មាត់​សមុទ្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ប៉ុន្តែ ដល់​ផុត​ថ្ងៃ​ទាំង​នោះ​ទៅ យើង​ក៏​ចេញ​ធ្វើ​ដំណើរ​ដើរ​ទៀត ឯ​ពួក​គេ​ទាំង​អស់ ព្រម​ទាំង​ប្រពន្ធ​កូន បាន​ជូន​យើង​ខ្ញុំ​ទៅ​ខាង​ក្រៅ​ទី​ក្រុង រួច​យើង​លុត​ជង្គង់​អធិស្ឋាន​នៅ​មាត់​ច្រាំង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 លុះ​ប្រាំ​ពីរ​ថ្ងៃ​នោះ​កន្លង​ផុត​ទៅ យើង​ត្រូវ​ចេញ​ដំណើរ​ទៅ​មុខ​ទៀត។ បង​ប្អូន​ទាំង​អស់ ព្រម​ទាំង​ភរិយា និង​កូន​ចៅ​របស់​គេ ជូន​ដំណើរ​យើង រហូត​ដល់​ខាង​ក្រៅ​ទី‌ក្រុង។ យើង​នាំ​គ្នា​លុត​ជង្គង់ ទូរអា​នៅ​មាត់​សមុទ្រ។

សូមមើលជំពូក ចម្លង




កិច្ចការ 21:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​អ្នក​ដែល​បាន​បរិភោគ​ មាន​បុរស​ប្រហែល​ប្រាំ​ពាន់​នាក់​មិន​រាប់​ស្ត្រី​ និង​កូនក្មេង​ទេ។​


មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​មក​រក​ព្រះអង្គ​ ហើយ​លុត​ជង្គង់​អង្វរ​ថា៖​ «លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់»​


រួច​ព្រះអង្គ​ក៏​ចេញ​ពី​ពួកគេ​ចម្ងាយ​ប្រហែល​មួយ​ចោល​ដុំ​ថ្ម​ ហើយ​ព្រះអង្គ​បាន​លុត​ជង្គង់​ អធិស្ឋាន​ថា៖​


ដូច្នេះ​ ក្រុម​ជំនុំ​បាន​ជូន​ដំណើរ​ពួកគាត់​ រួច​ពួកគាត់​ក៏​ធ្វើ​ដំណើរ​កាត់​តាម​ស្រុក​ភេនីស​ និង​ស្រុក​សាម៉ារី​ ហើយ​បាន​រៀបរាប់​យ៉ាង​ល្អិតល្អន់​អំពី​ការ​ប្រែចិត្ដ​ជឿ​របស់​សាសន៍​ដទៃ​ ដូច្នេះ​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​មាន​អំណរ​ជា​ខ្លាំង។​


រីឯ​ពួក​បងប្អូន​ក៏​បណ្ដោះ​លោក​ប៉ូល​ និង​លោក​ស៊ីឡាស​ទាំង​យប់​ទៅ​ក្រុង​បេរា​ភ្លាម​ ហើយ​ពេល​ទៅ​ដល់​ក្រុង​នោះ​ អ្នក​ទាំង​ពីរ​ក៏​ចូល​ទៅ​ក្នុង​សាលា​ប្រជុំ​របស់​ជនជាតិ​យូដា​


ពេល​លោក​ប៉ូល​និយាយ​សេចក្ដី​ទាំង​នេះ​រួច​ហើយ​ គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ជាមួយ​ពួកគេ​ទាំង​អស់​គ្នា​


ដោយ​ព្រួយ​ចិត្ត​ចំពោះ​ពាក្យ​ដែល​គាត់​និយាយ​ថា​ ពួកគេ​នឹង​លែង​ឃើញ​មុខ​គាត់​ទៀត​ហើយ​ រួច​ពួកគេ​ក៏​ជូន​ដំណើរ​គាត់​ទៅ​ដល់​សំពៅ‍។​


ពេលនោះ​ លោក​ពេត្រុស​បាន​ឲ្យ​ពួកគេ​ចេញ​ទៅ​ក្រៅ​ទាំង​អស់​គ្នា​ ហើយ​គាត់​ក៏​លុត​ជង្គង់​អធិស្ឋាន​ រួច​គាត់​ក៏​បែរ​ទៅ​ឯ​សព​ ហើយ​និយាយ​ថា៖​ «តេប៊ីថា​អើយ!​ ចូរ​ក្រោក​ឡើង​ចុះ!»​ ពេល​នោះ​ នាង​ក៏​បើក​ភ្នែក​ឡើង។​ ពេល​ឃើញ​លោក​ពេត្រុស​ នាង​ក៏​ក្រោក​អង្គុយ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម