ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
៣ យ៉ូហាន 1:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតខ្ញុំមានអំណរជាខ្លាំង នៅពេលពួកបងប្អូនបានមកដល់ ហើយបានធ្វើបន្ទាល់ប្រាប់ពីសេចក្ដីពិតរបស់ប្អូន ដូចប្អូនកំពុងប្រព្រឹត្តតាមសេចក្ដីពិតមែន។ ព្រះគម្ពីរខ្មែរសាកល មានបងប្អូនបានមក ហើយធ្វើបន្ទាល់អំពីការដែលអ្នកស្ថិតនៅក្នុងសេចក្ដីពិត គឺអំពីរបៀបដែលអ្នកកំពុងដើរក្នុងសេចក្ដីពិត ធ្វើឲ្យខ្ញុំអរសប្បាយខ្លាំងណាស់។ Khmer Christian Bible ខ្ញុំត្រេកអរខ្លាំងណាស់ ព្រោះមានបងប្អូនមកធ្វើបន្ទាល់អំពីអ្នកថាបាននៅក្នុងសេចក្ដីពិត ដូចដែលអ្នកកំពុងប្រព្រឹត្ដតាមសេចក្ដីពិតនោះហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្តិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតខ្ញុំបានអរជាខ្លាំងណាស់ ដោយមានបងប្អូនមកធ្វើបន្ទាល់ ពីសេចក្ដីពិតដែលនៅក្នុងអ្នក ដូចជាអ្នកធ្លាប់ប្រព្រឹត្តតាមសេចក្ដីពិតនោះ អាល់គីតាប នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្ដិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្ដខ្លាំងណាស់។ |
ទូលបង្គំបានរក្សាព្រះបន្ទូលព្រះអង្គ ទុកនៅក្នុងចិត្ត ដើម្បីកុំឲ្យទូលបង្គំប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ។
នៅគ្រានោះ លោកពេត្រុសឈរឡើងក្នុងចំណោមពួកបងប្អូន (មានគ្នាទាំងអស់ប្រមាណមួយរយម្ភៃនាក់) ហើយពោលថា៖
ដូច្នេះ ពេលយើងមានឱកាស យើងត្រូវប្រព្រឹត្តអំពើល្អដល់មនុស្សទាំងអស់ ជាពិសេសេ ដល់បងប្អូនរួមជំនឿ។
ខ្ញុំមានអំណរជាខ្លាំង ដោយបានឃើញកូនៗខ្លះរបស់លោកស្រីប្រព្រឹត្តតាមសេចក្ដីពិត ដូចព្រះវរបិតាបានបង្គាប់មកយើង។
ដូច្នេះ ប្រសិនបើខ្ញុំមក ខ្ញុំនឹងរំឭកពីការដែលគាត់ធ្វើ ដោយគាត់និយាយអាក្រក់ពីយើង ហើយមិនស្កប់ចិត្តត្រឹមតែប៉ុណ្ណោះទេ គាត់ថែមទាំងបដិសេធមិនព្រមទទួលពួកបងប្អូនទៀតផង ហើយបើមានអ្នកណាចង់ទទួល គាត់ក៏ហាមឃាត់គេ ទាំងបណ្ដេញគេចេញពីក្រុមជំនុំទៀតផង។
ប្អូនស្ងួនភ្ងាអើយ ខ្ញុំប្រាថ្នាចង់ឲ្យប្អូនបានចម្រើនឡើងគ្រប់ជំពូក ហើយឲ្យប្អូនមានសុខភាពល្អ ដូចព្រលឹងរបស់ប្អូនបានចម្រើនឡើងដែរ។
គ្មានសេចក្ដីណាដែលនាំឲ្យខ្ញុំមានអំណរខ្លាំងជាងនេះទេ គឺដែលឮថា ពួកកូនរបស់ខ្ញុំកំពុងប្រព្រឹត្តតាមសេចក្ដីពិត។
ប្អូនស្ងួនភ្ងាអើយ កិច្ចការដែលប្អូនធ្វើសម្រាប់ពួកបងប្អូនទាំងនេះ និងពួកអ្នកដទៃ ប្អូនពិតជាធ្វើដោយស្មោះត្រង់អស់ពីចិត្ត