មានទាំងពួកបេនយ៉ាមីនមួយពាន់នាក់ ហើយស៊ីបាជាអ្នកបម្រើរបស់ព្រះវង្សនៃស្ដេចសូល និងកូនទាំងដប់ប្រាំនាក់ ព្រមទាំងបាវបម្រើគាត់ទាំងម្ភៃនាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច
២ សាំយូអែល 19:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកទូលថា៖ «បពិត្រព្រះករុណាជាអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំជាបាវបម្រើព្រះករុណា ប្រាប់គាត់ថា "ខ្ញុំនឹងចងកែបលាជិះទៅជាមួយព្រះរាជាដែរ" ដ្បិតទូលបង្គំជាមនុស្សខ្វិន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់! អ្នកបម្រើរបស់ទូលបង្គំបានបញ្ឆោតទូលបង្គំ។ ទូលបង្គំមានបំណងឲ្យគេចងកែបលា ដើម្បីជិះទៅតាមព្រះករុណា ព្រោះទូលបង្គំជាមនុស្សខ្វិន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក្រាបទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ បាវទូលបង្គំបានបញ្ឆោតទូលបង្គំ ដ្បិតទូលបង្គំ ជាបាវបំរើនៃទ្រង់ បានសំរេចថា នឹងចងកែបលាជិះទៅជាមួយនឹងព្រះករុណាដែរ ពីព្រោះទូលបង្គំជាមនុស្សខ្វិនជើង អាល់គីតាប គាត់ជម្រាបទតថា៖ «សូមជម្រាបស្តេចជាអម្ចាស់! អ្នកបម្រើរបស់ខ្ញុំបានបញ្ឆោតខ្ញុំ។ ខ្ញុំមានបំណងឲ្យគេចងកែបលា ដើម្បីជិះទៅតាមស្តេច ព្រោះខ្ញុំជាមនុស្សខ្វិន |
មានទាំងពួកបេនយ៉ាមីនមួយពាន់នាក់ ហើយស៊ីបាជាអ្នកបម្រើរបស់ព្រះវង្សនៃស្ដេចសូល និងកូនទាំងដប់ប្រាំនាក់ ព្រមទាំងបាវបម្រើគាត់ទាំងម្ភៃនាក់ មកជាមួយផង គេនាំគ្នាឆ្លងទន្លេយ័រដាន់ទៅ នៅចំពោះស្តេច
ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។
ស្តេចមានរាជឱង្ការសួរថា៖ «តើមានពូជពង្សរបស់ស្ដេចសូលណាមួយនៅរស់ឬទេ? យើងចង់សម្ដែងសេចក្ដីករុណានៃព្រះដល់អ្នកនោះ» ស៊ីបាទូលឆ្លើយថា៖ «នៅមានម្នាក់ខ្វិនជើង ជាបុត្ររបស់យ៉ូណាថាន» ។