២ សាំយូអែល 19:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីគាល់ស្តេច នោះស្ដេចមានរាជឱង្ការសួរថា៖ «មេភីបូសែត អើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយយើង?» សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 នៅពេលលោកចូលទៅគាល់ស្ដេចនៅក្រុងយេរូសាឡឹម ស្ដេចសួរលោកថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 រីឯកាលលោកបានទៅដល់ក្រុងយេរូសាឡិម ដើម្បីនឹងគាល់ស្តេច នោះទ្រង់មានបន្ទូលសួរថា មភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនបានទៅជាមួយនឹងយើង សូមមើលជំពូកអាល់គីតាប25 នៅពេលគាត់ចូលទៅជួបទតនៅក្រុងយេរូសាឡឹម ទតសួរគាត់ថា៖ «មេភីបូសែតអើយ ហេតុអ្វីបានជាអ្នកមិនទៅជាមួយយើង?»។ សូមមើលជំពូក |
ចំណែកយ៉ូណាថានជាបុត្រារបស់ស្ដេចសូលមានបុត្រាមួយ នាមថា មេភីបូសែត ដែលមានជើងខ្វិន ដ្បិតកាលមានព្រះជន្មប្រាំឆ្នាំ ក្នុងខណៈដែលឮដំណឹងមកពីយេសរាល ពីដំណើរស្ដេចសូល និងយ៉ូណាថាន នោះភីលៀងក៏ពររត់ទៅ ហើយដោយព្រោះនាងរត់ទៅប្រញាប់ប្រញាល់ពេក បានជាកុមារភ្លាត់ធ្លាក់ ហើយខ្វិនទៅ។