២ សាំយូអែល 13:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអាប់សាឡុមបានបង្គាប់ដល់ពួកអ្នកបម្រើរបស់ទ្រង់ថា៖ «ចូរឯងឃ្លាំមើល កាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយយើងប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសម្លាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺយើងហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្ដេចអាំណូនឲ្យជាប់ ពេលណាសម្ដេចអាំណូនសោយស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯអាប់សាឡំមបានបង្គាប់ដល់ពួកអ្នកបំរើទ្រង់ថា ចូរឯងឃ្លាំមើលកាលណាអាំណូនផឹកស្រាទំពាំងបាយជូរបានសប្បាយចិត្ត ហើយអញប្រាប់ថា ចូរវាយអាំណូនចុះ នោះត្រូវសំឡាប់វាទៅ កុំក្រែងខ្លាចអ្វីឡើយ គឺអញហើយដែលបានបង្គាប់ការនេះ ចូរតាំងចិត្តឲ្យមាំ ឲ្យបានក្លាហានចុះ អាល់គីតាប សម្តេចអាប់សាឡុមបានបញ្ជាទៅពួកអ្នកបម្រើថា៖ «ចូរឃ្លាំមើលសម្តេចអាំណូនឲ្យជាប់ ពេលណាសម្តេចអាំណូនពិសាស្រាស្រវឹង ហើយពេលណាយើងបង្គាប់ថា “ចូរប្រហារអាំណូន!” នោះចូរសម្លាប់គេចោលទៅ! កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងជាអ្នកទទួលខុសត្រូវ។ ចូរតាំងចិត្តអង់អាចក្លាហានឡើង!»។ |
ព្រះបាទដាវីឌបានហៅគាត់មក ហើយគាត់ក៏បរិភោគជាមួយស្ដេច ទ្រង់បំផឹកឲ្យគាត់ស្រវឹង ដល់ល្ងាចគាត់ចេញទៅដេកនៅគ្រែជាមួយពួកមហាតលិករបស់ម្ចាស់ខ្លួនទៀត មិនបានទៅផ្ទះឡើយ។
ក្នុងសំបុត្រនោះមានសេចក្ដីបង្គាប់ថា៖ «ចូរឲ្យអ៊ូរីមានកន្លែងក្នុងពួកទ័ពខាងមុខ ត្រង់កន្លែងដែលកំពុងច្បាំងគ្នាជាខ្លាំង រួចថយចោលគាត់ទៅឲ្យគេបានវាយសម្លាប់»។
ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
ប៉ុន្តែ ដោយអាប់សាឡុមចេះតែបង្ខំទ្រង់ បានជាទ្រង់ក៏អនុញ្ញាតឲ្យអាំណូន និងពួកបុត្រារបស់ស្ដេចទាំងអស់ទៅជាមួយ។ អាប់សាឡុមបានធ្វើពិធីជប់លៀង ដូចពិធីជប់លៀងរបស់ស្ដេច
ហើយខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់ មានកូនប្រុសពីរ វាឈ្លោះគ្នានៅឯចម្ការ ឥតមានអ្នកណានឹងញែកចេញពីគ្នាឡើយ ហើយមួយបានវាយមួយស្លាប់ទៅ។
គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ពេលនោះ បេន-ហាដាដ និងពួកស្តេចរងទាំងសាមសិបពីរអង្គ ដែលមកជួយទ្រង់ កំពុងតែសោយស្រាស្រវឹងនៅក្នុងពន្លា
នៅថ្ងៃទីប្រាំពីរ កាលស្ដេចមានព្រះហឫទ័យសប្បាយដោយស្រា ស្ដេចក៏បង្គាប់មហ៊ូម៉ាន ប៊ីសថា ហាបូណា ប៊ីកថា អ័បាកថា សេថារ និងកើកាស ជាមហាតលិកទាំងប្រាំពីរ ដែលបម្រើនៅចំពោះព្រះបាទអ័ហាស៊ូរុស
ហើយមានស្រាទំពាំងបាយជូរ ដែលនាំឲ្យចិត្តមនុស្សបានរីករាយ មានប្រេងសម្រាប់ឲ្យមុខគេបានភ្លឺរលោង ព្រមទាំងអាហារសម្រាប់ ចម្រើនកម្លាំងចិត្តមនុស្ស។
ស្តេចស្រុកអេស៊ីព្ទក៏កោះហៅឆ្មបទាំងនោះមក ហើយសួរថា៖ «ហេតុអ្វីបានជានាងធ្វើដូច្នេះ ហើយទុកឲ្យកូនប្រុសៗនៅរស់?»
មនុស្សតែងជប់លៀង ដើម្បីឲ្យបានសើចសប្បាយ ហើយស្រាទំពាំងបាយជូរនាំឲ្យចិត្តរីករាយ តែប្រាក់នឹងធ្វើឲ្យសម្រេចទាំងអស់បាន។
ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។
ដ្បិតគេនឹងត្រូវឆេះអស់រលីងដូចជាជញ្ជ្រាំងស្ងួត ក៏ស្រវឹងដូចជាបានផឹកស្រាហើយ គេស្រេះប្រទាក់គ្នាដូចជាបន្លា។
«ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកដោយសេចក្តីវក់នឹងការស៊ីផឹក និងសេចក្តីខ្វល់ខ្វាយអំពីជីវិតនេះ ហើយលោតែថ្ងៃនោះធ្លាក់មកលើអ្នករាល់គ្នាភ្លាម
ប៉ុន្ដែ លោកពេត្រុស និងសាវកឯទៀតឆ្លើយឡើងថា៖ «យើងខ្ញុំត្រូវតែស្តាប់បង្គាប់ព្រះ ជាជាងស្ដាប់បង្គាប់មនុស្ស។
តើយើងមិនបានបង្គាប់អ្នកទេឬ? ចូរឲ្យមានកម្លាំង និងចិត្តក្លាហានចុះ។ កុំខ្លាច ក៏កុំឲ្យស្រយុតចិត្តឡើយ ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក គង់នៅជាមួយអ្នកគ្រប់ទីកន្លែងដែលអ្នកទៅ»។
កាលគេកំពុងតែធ្វើឲ្យចិត្តរបស់គេសប្បាយរីករាយ នោះមើល៍ មានមនុស្សពាលក្នុងក្រុងនោះមកព័ទ្ធផ្ទះ ហើយគោះទ្វារ ហៅលោកតាជាម្ចាស់ផ្ទះនោះថា៖ «ចូរនាំមនុស្សដែលបានចូលក្នុងផ្ទះតាឯងចេញមក ដើម្បីឲ្យយើងបានស្គាល់វា»។
ដូច្នេះ អ្នកទាំងពីរក៏អង្គុយស៊ីផឹកជាមួយគ្នា រួចឪពុកនាងនិយាយទៅបុរសនោះថា៖ «សូមសម្រាកមួយយប់ទៀតសិន ដើម្បីឲ្យចិត្តកូនបានសប្បាយ»។
រួចកាលគាត់ក្រោកឡើង ប្រុងនឹងចេញដំណើរទៅជាមួយប្រពន្ធចុង និងអ្នកបម្រើរបស់គាត់ ឪពុកក្មេកក៏និយាយទៅគាត់ទៀតថា៖ «មើល៍ ឥឡូវនេះ ថ្ងៃរសៀលទាបណាស់ហើយ សូមនៅមួយយប់នេះទៀតទៅ មើល៍ ថ្ងៃជិតលិចហើយ ចូរដេកនៅទីនេះទៅ ដើម្បីឲ្យចិត្តកូនបានសប្បាយ ថ្ងៃស្អែកសឹមធ្វើដំណើរត្រឡប់ទៅផ្ទះរបស់កូនវិញ»។
ពេលលោកបូអូសបានស៊ីផឹកមានចិត្តរីករាយឡើង នោះលោកក៏ទៅដេកនៅចុងគំនរកណ្ដាប់ស្រូវ រួចនាងលបចូលទៅបើកផួយពីខាងចុងជើងលោកដេកទៅ។
ស្ដេចសូលក៏បង្គាប់ដល់ពួកមហាតលិកថា៖ «ចូរនិយាយប្រលោមដាវីឌដោយសម្ងាត់ថា "មើល៍ ស្តេចសព្វព្រះហឫទ័យនឹងលោកណាស់ ហើយពួកមហាតលិកទាំងអស់គ្នាក៏ស្រឡាញ់ដល់លោកដែរ ដូច្នេះ សូមលោកធ្វើជាកូនប្រសារបស់ស្តេចទៅ"»។
ប៉ុន្តែ ស្ដេចសូលបានស្បថឲ្យស្ត្រីនោះ ដោយនូវព្រះយេហូវ៉ាថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកមិនមានទោសចំពោះការនេះឡើយ»។
ស្តេចមានរាជឱង្ការថា៖ «កុំភ័យខ្លាចឡើយ តើអ្នកបានឃើញអ្វី?» ស្ត្រីនោះទូលឆ្លើយថា៖ «ខ្ញុំម្ចាស់បានឃើញពួកព្រះ ឡើងពីដីមក»។