Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 5:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 នៅ​យប់​នោះ​ឯង ព្រះ​បាទ​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ ក៏​ត្រូវ​គេ​ធ្វើ​គុត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 នៅ​យប់​នោះ បេលសាសារ​ស្ដេច​នៃ​ជនជាតិខាល់ដេ ត្រូវគេ​ធ្វើគុត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 នៅ​យប់​នោះ ព្រះចៅ​បេលសា‌សារ​ជា​ស្ដេច​របស់​ជន‌ជាតិ​ខាល់ដេ​បាន​ត្រូវ​គេ​ធ្វើ​គុត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 នៅ​យប់​នោះ​ឯង​បេល‌សាសារ ជា​ស្តេច​សាសន៍​ខាល់ដេ​ទ្រង់​ត្រូវ​គេ​ធ្វើ​គុត

សូមមើលជំពូក ចម្លង

អាល់គីតាប

30 នៅ​យប់​នោះ ស្តេច​បេលសា‌សារ​ជា​ស្តេច​របស់​ជន‌ជាតិ​ខាល់ដេ​ត្រូវ​បាន​គេ​សម្លាប់។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 5:30
9 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​សេចក្ដី​ទាំង​ពីរ​មុខ​នេះ​នឹង​កើត​ដល់​អ្នក​ជា‌មួយ​រំពេច នៅ​ថ្ងៃ​ដដែល គឺ​ទាំង​ការ​បាត់​បង់​កូន ហើយ​នៅ​ជា​មេម៉ាយ​ផង ការ​នោះ​នឹង​កើត​ដល់​អ្នក​ពេញ​ទី ទោះ​បើ​អ្នក​មាន​របៀន​ជា​ច្រើន ហើយ​វេទ‌មន្ត​ជា​បរិបូរ​យ៉ាង​ណា​ក៏​ដោយ។


នែ៎ បាប៊ីឡូន​អើយ យើង​បាន​ដាក់​អន្ទាក់ សម្រាប់​ចាប់​អ្នក ហើយ​អ្នក​ត្រូវ​ជាប់​ដែរ អ្នក​មិន​បាន​ដឹង​ខ្លួន​សោះ គឺ​បាន​រក​អ្នក​ឃើញ ហើយ​ចាប់​បាន ពី​ព្រោះ​អ្នក​បាន​តយុទ្ធ​នឹង​ព្រះ‌យេហូវ៉ា


ចូរ​សម្រួច​ព្រួញ​ឲ្យ​មុត ចូរ​ចាប់​ខែល​កាន់​ឲ្យ​មាំ​ចុះ ព្រះ‌យេហូវ៉ា​បាន​ដាស់​វិញ្ញាណ របស់​ពួក​ស្តេច​សាសន៍​មេឌី​ឡើង ពី​ព្រោះ​ព្រះ‌អង្គ​មាន​គំនិត​ទាស់​នឹង​បាប៊ីឡូន ដើម្បី​នឹង​បំផ្លាញ​ចោល ដ្បិត​នេះ​ជាការ​សង‌សឹក​របស់​ព្រះ‌យេហូវ៉ា គឺ​ជា​ការ​សង‌សឹក​ស្នង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។


អ្នក​យាម​នឹង​រត់​ច្រវាត់​ទៅ​មក ហើយ​អ្នក​នាំ​ដំណឹង​នឹង​រត់​ប្រទាក់​គ្នា ដើម្បី​នឹង​បន្ត​ដំណឹង​ដល់​ស្តេច​បាប៊ីឡូន​ឲ្យ​ជ្រាប​ថា៖ ទី​ក្រុង​ត្រូវ​គេ​ចាប់​យក​នៅ​គ្រប់​ទិស​ហើយ


កាល​ណា​គេ​ក្តៅ​ខ្លួន នោះ​យើង​នឹង​រៀប​ជប់​លៀង​ឲ្យ​គេ យើង​នឹង​ធ្វើ​ឲ្យ​គេ​ស្រវឹង ដើម្បី​ឲ្យ​គេ​បាន​រីក‌រាយ​ចិត្ត ហើយ​ឲ្យ​ដេក​លក់រហូត ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឯ​ពួក​មេ‌ទ័ព ពួក​អ្នក​ប្រាជ្ញ ពួក​ចៅ‌ហ្វាយ ពួក​នាយ និង​ពួក​មនុស្ស​ខ្លាំង​ពូកែ​ទាំង​ប៉ុន្មាន​របស់​វា នោះ​យើង​នឹង​ធ្វើ​ឲ្យ​ស្រវឹង គេ​នឹង​ដេក​លក់​ទៅ​ជា​រៀង‌រហូត ឥត​ភ្ញាក់​ឡើង​វិញ​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​នៃ​មហា‌ក្សត្រ ដែល​ព្រះ‌នាម​ព្រះ‌អង្គ​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។


ដូច្នេះ ឥឡូវ​នេះ គេ​នឹង​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ ជា‌មួយ​អស់​អ្នក​ដែល​ទៅ​ជា​ឈ្លើយ​ជា​មុន​ដំបូង ហើយ​ការ​លេង​សប្បាយ​របស់​អស់​អ្នក ដែល​ទម្រេត​ខ្លួន​លើ​កម្រាលនឹង​សូន្យ​បាត់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម