ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 26:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​អូសៀស​ក៏​សង់​ក្រុង​អេឡុត បញ្ចូល​មក​ខាង​ពួក​យូដា​វិញ ក្នុង​វេលា​ក្រោយ​ដែល​បិតា​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អូសៀស​បាន​សង់​ក្រុង​អេឡុត​ឡើង​វិញ រួច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អូសៀស​ក៏​សង់​ក្រុង​អេឡុត បញ្ចូល​មក​ខាង​ពួក​យូដា​វិញ ក្នុង​វេលា​ក្រោយ​ដែល​ព្រះ‌បិតា​បាន​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ក្រោយ​ពេល​ស្តេច​អម៉ា‌ស៊ីយ៉ា​ស្លាប់ ស្តេច​អូសៀស​បាន​សង់​ក្រុង​អេឡុត​ឡើង​វិញ រួច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។

សូមមើលជំពូក



២ របា‌ក្សត្រ 26:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះបាទ​អ័សារា នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​ពី​ព្រះបាទ​អ័ម៉ាស៊ីយ៉ា បាន​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់។


នៅ​គ្រា​ស្តេច​សាសន៍​អេដុម បាន​ដណ្ដើម​យក​ក្រុង​អេឡាត​ទៅ​ឲ្យ​សាសន៍​អេដុម ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ចេញ​ពី​ក្រុង​អេឡាត នោះ​ពួក​អេដុម​បាន​ចូល​មក​តាំង​ទី​លំនៅក្នុង​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ។


ឯ​ព្រះបាទ​យ៉ូអាស​ជា​ស្តេច​អ៊ីស្រា‌អែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស ក៏​នាំ​ទៅ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​ពី​ទ្វារ​អេប្រាអិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​បួនរយ​ហត្ថ។


គេ​ក៏យក​សព​ទ្រ​ង់​ដាក់​លើ​សេះ​មក​វិញ បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ។


ពួក​ជន​ទាំង‌ឡាយ​នៅ​ស្រុក​យូដា ក៏​លើក​អូសៀស​ដែល​មាន​ព្រះ‌ជន្ម ១៦​ព្រះវស្សា​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា


កាល​ព្រះបាទ​អូសៀស​ឡើង​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​ដប់​ប្រាំមួយ​ព្រះវស្សា​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន ៥២​ឆ្នាំ មាតា​ទ្រង់​ព្រះ‌នាម​ជា​យេកូ‌លា ជា​អ្នក​ក្រុង​យេរូ‌សាឡិម។


បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។