Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 26:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 អូសៀស​ក៏​សង់​ក្រុង​អេឡុត បញ្ចូល​មក​ខាង​ពួក​យូដា​វិញ ក្នុង​វេលា​ក្រោយ​ដែល​ព្រះ‌បិតា​បាន​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ព្រះបាទ​អូសៀស​ក៏​សង់​ក្រុង​អេឡុត បញ្ចូល​មក​ខាង​ពួក​យូដា​វិញ ក្នុង​វេលា​ក្រោយ​ដែល​បិតា​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អូសៀស​បាន​សង់​ក្រុង​អេឡុត​ឡើង​វិញ រួច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ក្រោយ​ពេល​ស្តេច​អម៉ា‌ស៊ីយ៉ា​ស្លាប់ ស្តេច​អូសៀស​បាន​សង់​ក្រុង​អេឡុត​ឡើង​វិញ រួច​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា​ដូច​ពី​មុន។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 26:2
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ស្តេច​នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​មកស្តេច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ។


នៅ​វេលា​នោះរេស៊ីន ជា​ស្តេច​ស៊ីរី ទ្រង់​ចាប់​យក​ក្រុង​អេឡាត បង្វិល​ឲ្យ​ទៅ​ខាង​ពួក​ស៊ីរី​វិញ ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ពី​ក្រុង​អេឡាត​ចេញ រួច​ពួក​សាសន៍​ស៊ីរី គេ​មក​តាំង​ទី​លំនៅៗ​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ឯ​យ៉ូអាស ជា​ស្តេច​អ៊ីស្រាអែល ទ្រង់​ចាប់​អ័ម៉ា‌ស៊ីយ៉ា ស្តេច​យូដា ជា​បុត្រ​យ៉ូអាស ដែល​ជា​បុត្រ​អ័ហា‌ស៊ីយ៉ា នៅ​ត្រង់​បេត-សេមែស​បាន ក៏​នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម ហើយ​រំលំ​កំផែង​ក្រុង​យេរូ‌សាឡិម ចាប់​តាំង​ពី​ទ្វារ​អេប្រា‌អិម រហូត​ដល់​ទ្វារ​ជ្រុង​កំផែង​អស់​៤០០​ហត្ថ


រួច​គេ​នាំ​យក​សព​ទ្រង់​ដាក់​លើ​សេះ​មក​វិញ បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ។


ពួក​ជន​ទាំង‌ឡាយ នៅ​ស្រុក​យូដា ក៏​លើក​អូសៀស ដែល​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​អ័ម៉ា‌ស៊ីយ៉ា ជា​ព្រះ‌បិតា


កាល​អូសៀស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​មាន​ព្រះ‌ជន្ម​១៦​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៥២​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជាយេកូលា ជា​អ្នក​ក្រុង​យេរូ‌សាឡិម។


រួច​មក សាឡូម៉ូន​ទ្រង់​យាង​ទៅ​ឯ​ក្រុង​អេស៊ាន-គេប៊ើរ នឹង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដំម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម