Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 គេ​ក៏យក​សព​ទ្រ​ង់​ដាក់​លើ​សេះ​មក​វិញ បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 គេ​ដឹក​សព​របស់​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ‌វង្ស នៅ​បុរី​ស្រុក​យូដា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 រួច​គេ​នាំ​យក​សព​ទ្រង់​ដាក់​លើ​សេះ​មក​វិញ បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 គេ​ដឹក​សព​របស់​ស្តេច​អម៉ា‌ស៊ីយ៉ា ដាក់​លើ​ខ្នង​សេះ នាំ​មក​បញ្ចុះ​ក្នុង​ផ្នូរ​របស់​រាជ​វង្ស នៅ​បុរី​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:28
3 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ដាក់​សព​ទ្រង់​លើ​សេះ យក​ទៅ​បញ្ចុះ​នៅ​ក្រុង​ដាវីឌ​ជា‌មួយ​បុព្វ‌បុរស​របស់​ព្រះ‌អង្គ​វិញ គឺ​នៅ​ក្រុង​យេរូ‌សាឡិម។


ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ចាប់​ពី​វេលា​ដែល​ទ្រង់​បាន​បែរ​ចេញ លែង​តាម​ព្រះ‌យេហូវ៉ា​ទៅ នោះ​មាន​គេ​កើត​មាន​គំនិត​គិត​ក្បត់​នឹង​ទ្រង់ នៅ​ក្រុង​យេរូ‌សាឡិម ទ្រង់​ក៏​រត់​ទៅ​ឯ​ក្រុង​ឡាគីស តែ​គេ​ចាត់​មនុស្ស​ឲ្យ​ទៅ​តាម ហើយ​ធ្វើ​គុត​ទ្រង់​នៅ​ទី​នោះ។


ពួក​ជន​ទាំង‌ឡាយ​នៅ​ស្រុក​យូដា ក៏​លើក​អូសៀស​ដែល​មាន​ព្រះ‌ជន្ម ១៦​ព្រះវស្សា​ហើយ តាំង​ឡើង​ជា​ស្តេច​ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បិតា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម