Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 14:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 គឺ​ព្រះបាទ​អ័សារា នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​ពី​ព្រះបាទ​អ័ម៉ាស៊ីយ៉ា បាន​ផ្ទំ​លក់​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ក្រោយ​ពេល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​សោយ​ទិវង្គត ព្រះ‌បាទ​អសា‌រា​សង់​ក្រុង​អេឡាត​ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 គឺ​ស្តេច​នេះ​ហើយ ដែល​សង់​ក្រុង​អេឡាត​ឡើង ហើយ​បាន​បង្វិល​មក​ខាង​យូដា​វិញ ក្រោយ​មកស្តេច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ក្រោយ​ពេល​ស្តេច​អម៉ា‌ស៊ីយ៉ា​ស្លាប់ ស្តេច​អសា‌រា​សង់​ក្រុង​អេឡាត​ឡើង​វិញ ហើយ​ដាក់​ឲ្យ​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្រុក​យូដា។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 14:22
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះបាទ​សាឡូម៉ូន​ធ្វើ​នាវាជា​ច្រើន​នៅ​ត្រង់​អេស៊ាន-គេប៊ើរ នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដុម


ប្រជា​ជន​ទាំង‌ឡាយ គេ​ក៏​លើក​អ័សារា ដែល​មាន​ព្រះ‌ជន្ម​ដប់​ប្រាំ​មួយ តាំង​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច ជំនួស​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា​ជា​បិតា។


នៅ​ឆ្នាំ​ទី​ដប់ប្រាំ​ក្នុង​រាជ្យ​ព្រះបាទ​អ័ម៉ា‌ស៊ីយ៉ា ជា​បុត្រ​ព្រះបាទ​យ៉ូអាស​ស្តេច​ស្រុក​យូដា ព្រះបាទ​យេរ៉ូ‌បោម ជា​បុត្រា​ព្រះបាទ​យ៉ូអាស ស្តេច​ស្រុក​អ៊ីស្រា‌អែល​ក៏​ឡើង​សោយ‌រាជ្យ​នៅ​ក្រុង​សាម៉ារី ទ្រង់​សោយ‌រាជ្យ​បាន​សែសិប​មួយ​ឆ្នាំ។


នៅ​គ្រា​ស្តេច​សាសន៍​អេដុម បាន​ដណ្ដើម​យក​ក្រុង​អេឡាត​ទៅ​ឲ្យ​សាសន៍​អេដុម ហើយ​បណ្តេញ​ពួក​សាសន៍​យូដា​ចេញ​ពី​ក្រុង​អេឡាត នោះ​ពួក​អេដុម​បាន​ចូល​មក​តាំង​ទី​លំនៅក្នុង​ក្រុង​នោះ ដរាប​ដល់​សព្វ​ថ្ងៃ។


ព្រះបាទ​អូសៀស​ក៏​សង់​ក្រុង​អេឡុត បញ្ចូល​មក​ខាង​ពួក​យូដា​វិញ ក្នុង​វេលា​ក្រោយ​ដែល​បិតា​បាន​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់


បន្ទាប់​មក ព្រះបាទ​សាឡូម៉ូន​បាន​យាង​ទៅ​ក្រុង​អេស៊ាន-គេប៊ើរ និង​ក្រុង​អេឡុត នៅ​មាត់​សមុទ្រ ក្នុង​ស្រុក​អេដុម។


ដូច្នេះ ពួក​យើង​បាន​ដើរ​បង្ហួស​ពី​កូន​ចៅ​អេសាវ ជា​បង​ប្អូន​របស់​យើង ដែល​នៅ​ស្រុក​សៀរ វាង​ឆ្ងាយ​ពី​ផ្លូវ​អារ៉ាបា ពី​អេឡាត និង​អេស៊ាន-គេប៊ើ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម