បន្ទាប់មក នាងស្រែកហៅប្តីរបស់នាង ហើយនិយាយថា៖ «សូមចាត់បម្រើម្នាក់ និងលាមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំរត់ទៅរកអ្នកសំណព្វរបស់ព្រះ ហើយវិលមកវិញ»។
២ ពង្សាវតារក្សត្រ 4:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្តីសួរថា៖ «ហេតុអ្វីឯងចង់ទៅរកលោកនៅថ្ងៃនេះ? នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃសប្ប័ទទេ» នាងឆ្លើយថា៖ «មិនអីទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះលោកនៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃសប្ប័ទ*ទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្ដីតបថា ឯងចង់ទៅរកលោកនៅថ្ងៃនេះធ្វើអី នេះមិនមែនជាថ្ងៃចូលខែ ឬថ្ងៃឈប់សំរាកទេ តែនាងឆ្លើយថា មិនអីទេ អាល់គីតាប ប្ដីរបស់នាងសួរថា៖ «ហេតុអ្វីបានជានាងចង់ទៅផ្ទះគាត់នៅថ្ងៃនេះ? ព្រោះថ្ងៃនេះមិនមែនជាថ្ងៃបុណ្យដើមខែ ឬថ្ងៃឈប់សម្រាកទេ»។ នាងឆ្លើយថា៖ «សូមកុំបារម្ភអ្វីឡើយ!»។ |
បន្ទាប់មក នាងស្រែកហៅប្តីរបស់នាង ហើយនិយាយថា៖ «សូមចាត់បម្រើម្នាក់ និងលាមួយមកឲ្យខ្ញុំ ដើម្បីឲ្យខ្ញុំរត់ទៅរកអ្នកសំណព្វរបស់ព្រះ ហើយវិលមកវិញ»។
ពេលនោះ នាងបានចងកែបលា ហើយបង្គាប់អ្នកបម្រើថា៖ «ចូរប្រញាប់ទៅ កុំបង្អង់ឡើយ លុះត្រាតែខ្ញុំប្រាប់អ្នកឲ្យឈប់»។
ត្រូវថ្វាយគ្រប់ទាំងតង្វាយដុតដល់ព្រះយេហូវ៉ា នៅរាល់ថ្ងៃឈប់សម្រាក ថ្ងៃចូលខែ និងថ្ងៃបុណ្យ នៅចំពោះព្រះយេហូវ៉ាជានិច្ចតាមចំនួន តាមរបៀបនៃពេលទាំងនោះ
ដោយពាក្យថា "តើពេលណាទើបផុតថ្ងៃបុណ្យចូលខែ ដើម្បីឲ្យយើងបានលក់ស្រូវ ហើយថ្ងៃសប្ប័ទដែរ ដើម្បីឲ្យយើងបានដាក់លក់ភោជ្ជសាលី? យើងនឹងបង្រួមរង្វាល់ ហើយដំឡើងថ្លៃ រួចបញ្ឆោតគេដោយជញ្ជីងមិនត្រឹមត្រូវ
រីឯនៅថ្ងៃអំណរ នៅថ្ងៃបុណ្យដែលបានកំណត់របស់អ្នករាល់គ្នា និងនៅថ្ងៃចូលខែ នោះអ្នកត្រូវផ្លុំត្រែពីលើតង្វាយដុត និងយញ្ញបូជានៃតង្វាយមេត្រីរបស់អ្នករាល់គ្នា។ នេះជាការរំឭកពីអ្នករាល់គ្នា នៅចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ដ្បិតយើងជាយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នា»។
នៅរាល់ដើមខែ អ្នកត្រូវថ្វាយតង្វាយដុតដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលពីរ ចៀមឈ្មោលមួយ កូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនប្រាំពីរ
នៅថ្ងៃសប្ប័ទ អ្នកត្រូវថ្វាយកូនចៀមឈ្មោលល្អឥតខ្ចោះអាយុមួយខួប ចំនួនពីរ ព្រមទាំងតង្វាយម្សៅយ៉ាងម៉ដ្តពីរខ្ញឹង លាយជាមួយប្រេង និងតង្វាយច្រួច
ដាវីឌឆ្លើយថា៖ «មើល៍ ថ្ងៃស្អែកនេះ ជាថ្ងៃចូលខែហើយ ត្រូវឲ្យខ្ញុំអង្គុយបរិភោគភោជនាហារជាមួយស្តេចជាមិនខាន តែសូមអនុញ្ញាតឲ្យខ្ញុំទៅពួនលាក់ខ្លួននៅវាល ដរាបដល់ល្ងាចថ្ងៃទីបីវិញ