Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ប្ដី​តប​ថា ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ​ធ្វើ​អី នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​ឈប់​សំរាក​ទេ តែ​នាង​ឆ្លើយ​ថា មិន​អី​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 ប្តី​សួរ​ថា៖ «ហេតុអ្វី​ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ? នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​ទេ» នាង​ឆ្លើយ​ថា៖ «មិន​អី​ទេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​លោក​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​សប្ប័ទ*​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។

សូមមើលជំពូក ចម្លង

អាល់គីតាប

23 ប្ដី​របស់​នាង​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាង​ចង់​ទៅ​ផ្ទះ​គាត់​នៅ​ថ្ងៃ​នេះ? ព្រោះ​ថ្ងៃ​នេះ​មិន​មែន​ជា​ថ្ងៃ​បុណ្យ​ដើម​ខែ ឬ​ថ្ងៃ​ឈប់​សម្រាក​ទេ»។ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បារម្ភ​អ្វី​ឡើយ!»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:23
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​នាង​ស្រែក​ទៅ​ប្ដី​ថា សូម​ចាត់​បំរើ​ម្នាក់ នឹង​លា​១​មក​សិន ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ រួច​វិល​មក​វិញ


នាង​ក៏​ចង​កែប​លា រួច​បង្គាប់​អ្នក​បំរើ​ថា ចូរ​វាយ​ជំរត់​វា​ទៅ កុំ​បង្អង់​ឡើយ លើក​តែ​អញ​បង្គាប់ គឺ​យ៉ាង​នោះ​ដែល​នាង​ធ្វើ​ដំណើរ​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ នៅ​ត្រង់​ភ្នំ​កើមែល។


ក៏​ត្រូវ​ថ្វាយ​គ្រប់​ទាំង​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ថ្ងៃ​ចូល​ខែ នឹង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ


ដោយ​ពាក្យ​ថា តើ​ដល់​កាល​ណា​បាន​ផុត​ពី​ថ្ងៃ​បុណ្យ​ចូល​ខែ​ទៅ ដើម្បី​ឲ្យ​យើង​បាន​លក់​ស្រូវ ហើយ​នឹង​ថ្ងៃ​ឈប់​សំរាក​ដែរ ដើម្បី​ឲ្យ​យើង​បាន​ដាក់​លក់​ភោជ្ជ‌សាលី ព្រម​ទាំង​ធ្វើ​បង្រួម​រង្វាល់ ហើយ​ដំឡើង​ថ្លៃ រួច​ឆ​បំបាត់​ដោយ​ជញ្ជីង​មិន​ត្រឹម‌ត្រូវ


រីឯ​នៅ​ថ្ងៃ​អំណរ នឹង​នៅ​ថ្ងៃ​បុណ្យ​ដ៏​មុត‌មាំ​របស់​ឯង​រាល់​គ្នា ហើយ​នៅ​ថ្ងៃ​ចូល​ខែ នោះ​ឯង​ត្រូវ​ផ្លុំ​ត្រែ​ពី​លើ​ដង្វាយ​ដុត នឹង​យញ្ញ‌បូជា នៃ​ដង្វាយ​មេត្រី​របស់​ឯង នោះ​នឹង​មាន​សេចក្ដី​រំឭក​ដល់​ឯង​រាល់​គ្នា នៅ​ចំពោះ​ព្រះ​នៃ​ឯង អញ​នេះ​ហើយ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង។


ហើយ​នៅ​រាល់​តែ​ថ្ងៃ​ដើម​ខែ នោះ​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ជា​កូន​គោ​ឈ្មោល​២ ចៀម​ឈ្មោល​១ កូន​ចៀម​ឈ្មោល​៧​ឥត​ខ្ចោះ​អាយុ​១​ខួប


នៅ​ថ្ងៃ​ឈប់​សំរាក ត្រូវ​ថ្វាយ​កូន​ចៀម​ឈ្មោល​២​ឥត​ខ្ចោះ អាយុ​១​ខួប ព្រម​ទាំង​ដង្វាយ​ម្សៅ​យ៉ាង​ម៉ដ្ត​២​ខ្ញឹង លាយ​ដោយ​ប្រេង នឹង​ដង្វាយ​ច្រួច​ផង


ដាវីឌ​ឆ្លើយ​ថា មើល ថ្ងៃ​ស្អែក​នេះ ជា​ថ្ងៃ​ចូល​ខែ​ហើយ ត្រូវ​ឲ្យ​ខ្ញុំ​អង្គុយ​បរិភោគ​ភោជ‌នាហារ​ជា​មួយ​នឹង​ស្តេច​ជា​មិន​ខាន តែ​សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ពួន​លាក់​ខ្លួន​នៅ​វាល ដរាប​ដល់​ល្ងាច​ថ្ងៃ​ទី​៣​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម