Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 4:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 បន្ទាប់​មក នាង​ស្រែក​ហៅ​ប្តី​របស់​នាង ហើយ​និយាយ​ថា៖ «សូម​ចាត់​បម្រើ​ម្នាក់ និង​លា​មួយ​មក​ឲ្យ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​រក​អ្នក​សំណព្វ​របស់​ព្រះ ហើយ​វិល​មក​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 ស្រែក​ប្រាប់​ថា៖ «សូម​បង​ចាត់​ក្មេង​បម្រើ​ម្នាក់ ព្រម​ទាំង​លា​មួយ​ឲ្យ​មក​ខ្ញុំ! ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ រួច​ខ្ញុំ​វិល​មក​វិញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 រួច​នាង​ស្រែក​ទៅ​ប្ដី​ថា សូម​ចាត់​បំរើ​ម្នាក់ នឹង​លា​១​មក​សិន ដើម្បី​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​អ្នក​សំណប់​របស់​ព្រះ រួច​វិល​មក​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ស្រែក​ប្រាប់​ថា៖ «សូម​បង​ចាត់​ក្មេង​បម្រើ​ម្នាក់ ព្រម​ទាំង​លា​មួយ​ឲ្យ​មក​ខ្ញុំ! ខ្ញុំ​ប្រញាប់​ទៅ​ផ្ទះ​អ្នក​ជំនិត​របស់​អុលឡោះរួច​ខ្ញុំ​វិល​មក​វិញ»។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 4:22
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​បាន​ឡើង​ទៅ ដាក់​វា​ផ្តេក​នៅ​លើ​គ្រែ​អ្នក​សំណព្វ​របស់​ព្រះ បិទ​ទ្វារ​ជិត ហើយ​ក៏​ចេញ​ទៅ។


ប្តី​សួរ​ថា៖ «ហេតុអ្វី​ឯង​ចង់​ទៅ​រក​លោក​នៅ​ថ្ងៃ​នេះ? នេះ​មិន​មែន​ជា​ថ្ងៃ​ចូល​ខែ ឬ​ថ្ងៃ​សប្ប័ទ​ទេ» នាង​ឆ្លើយ​ថា៖ «មិន​អី​ទេ»។


ពេល​នោះ នាង​បាន​ចង​កែប​លា ហើយ​បង្គាប់​អ្នក​បម្រើ​ថា៖ «ចូរ​ប្រញាប់​ទៅ កុំ​បង្អង់​ឡើយ លុះ​ត្រា​តែ​ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ឈប់»។


ចូរ​រត់​ទៅ​ទទួល​នាង ហើយ​សួរ​ថា តើ​អ្នក​សុខ​សប្បាយ​ជា​ឬ​ទេ? តើ​ប្តី​របស់​អ្នក​ជា​ឬ​ទេ? ហើយ​កូន​របស់​អ្នក​ជា​ឬ​ទេ?» នាង​ឆ្លើយ​ថា៖ «ជា​ទេ»។


បង‌ប្អូន​ស្រី​ពីរ​នាក់​នោះ បាន​ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ‌យេស៊ូវ​ថា៖ «ព្រះ‌អម្ចាស់​អើយ មើល៍! អ្នក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​កំពុង​មាន​ជំងឺ»។


ដោយ​ព្រោះ​ក្រុង​លីដា នៅ​ជិត​ក្រុង​យ៉ុប‌ប៉េ ហើយ​ពួក​សិស្ស​បាន​ឮ​ថា លោក​ពេត្រុស​នៅ​ទី​នោះ គេ​ក៏​ចាត់​បុរស​ពីរ​នាក់​ឲ្យ​ទៅ ដោយ​បង្ខំ​លោក​ថា៖ «សូម​មក​ឯ​យើង​ខ្ញុំ​កុំ​បង្អង់ឡើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម