អ្នកណាដែលថ្វាយពាក្យអរព្រះគុណ ទុកជាយញ្ញបូជា អ្នកនោះលើកតម្កើងយើង ហើយយើងនឹងបង្ហាញការសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់»។
២ កូរិនថូស 9:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាមរយៈភស្តុតាងនៃការជួយឧបត្ថម្ភនេះ អ្នករាល់គ្នាសរសើរតម្កើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសម្ដែងឲ្យគេឃើញច្បាស់ថា អ្នករាល់គ្នាពិតជាចុះចូលតាមដំណឹងល្អរបស់ព្រះគ្រីស្ទមែន ហើយដោយព្រោះចិត្តសទ្ធាដែលអ្នករាល់គ្នាបានចែកចាយដល់គេ និងដល់មនុស្សដទៃទៀតទាំងអស់ ព្រះគម្ពីរខ្មែរសាកល ពួកគេបានលើកតម្កើងសិរីរុងរឿងដល់ព្រះ តាមរយៈភស្តុតាងនៃការបម្រើនេះ ដោយព្រោះការចុះចូលរបស់អ្នករាល់គ្នាចំពោះពាក្យសារភាពអំពីដំណឹងល្អរបស់ព្រះគ្រីស្ទ និងដោយព្រោះចិត្តទូលាយក្នុងការចែកទានដល់ពួកគេ និងមនុស្សទាំងអស់; Khmer Christian Bible តាមរយៈភស្ដុតាងនៃការឧបត្ថម្ភនេះ ពួកគេនឹងសរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះអ្នករាល់គ្នាចុះចូលចំពោះការប្រកាសរបស់អ្នករាល់គ្នាអំពីដំណឹងល្អរបស់ព្រះគ្រិស្ដ និងដោយព្រោះសេចក្ដីសប្បុរសរបស់អ្នករាល់គ្នានៅក្នុងការបរិច្ចាគសម្រាប់ពួកគេ និងមនុស្សទាំងអស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រោះបងប្អូនសម្តែងឲ្យគេឃើញថា បងប្អូនពិតជាប្រតិបត្តិតាមដំណឹងល្អ*របស់ព្រះគ្រិស្តដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្តទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយមនុស្សទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដោយគេឃើញភស្តុតាងពីការជំនួយនេះ នោះគេសរសើរដំកើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសំដែងច្បាស់ថា ខ្លួនជាអ្នកចុះចូលតាមដំណឹងល្អនៃព្រះគ្រីស្ទពិត ហើយដោយព្រោះការសទ្ធា ដែលអ្នករាល់គ្នាផ្ញើទៅគេ នឹងមនុស្សទាំងអស់ផង អាល់គីតាប ពេលគេយល់តម្លៃនៃកិច្ចការដែលបងប្អូនធ្វើនេះ គេនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ព្រោះបងប្អូនសំដែងឲ្យគេឃើញថា បងប្អូនពិតជាប្រតិបត្តិតាមដំណឹងល្អរបស់អាល់ម៉ាហ្សៀសដែលបងប្អូនប្រកាស ហើយបងប្អូនមានចិត្ដទូលាយ ដោយយករបស់របរមកចែកជាមួយពួកគេ និងជាមួយមនុស្សទាំងអស់។ |
អ្នកណាដែលថ្វាយពាក្យអរព្រះគុណ ទុកជាយញ្ញបូជា អ្នកនោះលើកតម្កើងយើង ហើយយើងនឹងបង្ហាញការសង្គ្រោះរបស់ព្រះ ដល់អ្នកណាដែលរៀបផ្លូវរបស់ខ្លួនឲ្យត្រង់»។
ដូច្នេះ ចូរឲ្យពន្លឺរបស់អ្នករាល់គ្នាភ្លឺដល់មនុស្សលោកយ៉ាងនោះដែរ ដើម្បីឲ្យគេឃើញការល្អរបស់អ្នករាល់គ្នា ហើយសរសើរតម្កើងដល់ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌»។
កាលមហាជនឃើញហេតុការណ៍នោះ គេមានការស្ញប់ស្ញែង ហើយសរសើរតម្កើងដល់ព្រះដែលប្រទានអំណាចដ៏អស្ចារ្យដល់មនុស្សលោក។
«ហេតុអ្វីបានជាអ្នករាល់គ្នាហៅខ្ញុំថា "ព្រះអម្ចាស់! ព្រះអម្ចាស់!" តែមិនធ្វើតាមពាក្យខ្ញុំដូច្នេះ?
ព្រះវរបិតាខ្ញុំបានតម្កើងឡើង ដោយសារការនេះឯង គឺដោយអ្នករាល់គ្នាបានបង្កើតផលជាច្រើន ហើយធ្វើជាសិស្សរបស់ខ្ញុំពិតប្រាកដ។
កាលគេបានឮសេចក្ដីទាំងនេះ គេក៏ស្ងាត់មាត់ ហើយបែរជាលើកតម្កើងព្រះ ដោយពោលថា "ដូច្នេះ សូម្បីតែសាសន៍ដទៃ ក៏ព្រះប្រទានឱកាសឲ្យប្រែចិត្ត ឲ្យគេមានជីវិតដែរហ្ន៎!"។
បន្ទាប់ពីបានគំរាមសាជាថ្មីម្ដងទៀតរួចហើយ គេក៏ដោះលែងអ្នកទាំងពីរឲ្យទៅ ដោយរកហេតុដាក់ទោសពួកលោកមិនបាន ព្រោះតែបណ្ដាជន ដ្បិតទាំងអស់គ្នាកំពុងសរសើរតម្កើងដល់ព្រះ ពីហេតុការណ៍ដែលបានកើតឡើង។
ប៉ុន្តែ មិនមែនមនុស្សគ្រប់គ្នាបានស្តាប់តាមដំណឹងល្អទេ ដ្បិតលោកអេសាយថ្លែងថា «ឱព្រះអម្ចាស់អើយ តើអ្នកណាបានជឿសេចក្តីដែលយើងនិយាយ» ។
ជាអ្នកលើកទឹកចិត្ត ចូរលើកទឹកចិត្ត ជាអ្នកចែកទាន ចូរចែកដោយចិត្តស្មោះ ជាអ្នកនាំមុខ ចូរធ្វើដោយឧស្សាហ៍ ជាអ្នកមានចិត្តមេត្តាករុណា ចូរធ្វើដោយរីករាយ។
ដើម្បីឲ្យខ្ញុំបានរួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ
តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ
និងគ្រប់ទាំងអំនួតដែលលើកខ្លួនឡើងទាស់នឹងចំណេះរបស់ព្រះ ព្រមទាំងនាំអស់ទាំងគំនិត ឲ្យចុះចូលស្តាប់បង្គាប់ព្រះគ្រីស្ទវិញ។
កាលខ្ញុំបានទៅដល់ក្រុងទ្រអាស ដើម្បីប្រកាសដំណឹងល្អអំពីព្រះគ្រីស្ទ មានទ្វារមួយបានបើកចំហឲ្យខ្ញុំក្នុងព្រះអម្ចាស់
ទាំងអង្វរយើងយ៉ាងទទូច សុំឲ្យមានឱកាសចូលរួមក្នុងការជួយឧបត្ថម្ភដល់ពួកបរិសុទ្ធ
នោះគេក៏អធិស្ឋានឲ្យអ្នករាល់គ្នា ដោយចិត្តស្រឡាញ់ជាខ្លាំង ព្រោះតែព្រះគុណដ៏លើសលុបរបស់ព្រះ ដែលសណ្ឋិតលើអ្នករាល់គ្នា។
ចូរតយុទ្ធឲ្យបានល្អខាងជំនឿ ចូរចាប់ជីវិតអស់កល្បជានិច្ចឲ្យជាប់ ជាជីវិតដែលព្រះបានត្រាស់ហៅអ្នកមកទទួល ហើយអ្នកក៏បានប្រកាសយ៉ាងល្អនៅមុខស្មរបន្ទាល់ជាច្រើន។
ខ្ញុំដាស់តឿនអ្នកនៅចំពោះព្រះ ដែលទ្រង់ប្រទានជីវិតដល់អ្វីៗទាំងអស់ ហើយនៅចំពោះព្រះគ្រីស្ទយេស៊ូវ ដែលបានធ្វើបន្ទាល់យ៉ាងល្អ នៅមុខលោកប៉ុនទាស-ពីឡាត់ថា
ត្រូវឲ្យយើងកាន់ខ្ជាប់ តាមសេចក្តីសង្ឃឹមដែលយើងបានប្រកាសនោះ កុំឲ្យរង្គើ ដ្បិតព្រះអង្គដែលបានសន្យានោះ ទ្រង់ស្មោះត្រង់។
កុំភ្លេចនឹងធ្វើល្អ ហើយចែកចាយអ្វីៗដែលអ្នករាល់គ្នាមាន ដ្បិតព្រះសព្វព្រះហឫទ័យនឹងយញ្ញបូជាបែបនេះ។
ដូច្នេះ បងប្អូនដ៏បរិសុទ្ធ ដែលមានចំណែកក្នុងការត្រាស់ហៅពីស្ថានសួគ៌អើយ ចូរពិចារណាមើលអំពីព្រះយេស៊ូវ ជាសាវក និងជាសម្តេចសង្ឃនៃជំនឿដែលយើងប្រកាសនោះទៅ
ដូច្នេះ ដោយយើងមានសម្តេចសង្ឃដ៏ខ្ពង់ខ្ពស់មួយអង្គ ដែលបានយាងកាត់អស់ទាំងជាន់ស្ថានសួគ៌ គឺព្រះយេស៊ូវ ជាព្រះរាជបុត្រារបស់ព្រះ នោះយើងត្រូវកាន់ជាប់តាមជំនឿដែលយើងប្រកាសនោះចុះ។
កាលបានគ្រប់លក្ខណ៍ហើយ នោះព្រះអង្គក៏បានត្រឡប់ជាប្រភពនៃការសង្គ្រោះ ដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ព្រះអង្គ
ប៉ុន្តែ អ្នករាល់គ្នាជាពូជជ្រើសរើស ជាសង្ឃហ្លួង ជាសាសន៍បរិសុទ្ធ ជាប្រជារាស្ត្រមួយសម្រាប់ព្រះអង្គផ្ទាល់ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ ដែលទ្រង់បានហៅអ្នករាល់គ្នាចេញពីសេចក្តីងងឹត ចូលមកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
គាត់ក៏សួរនាងថា៖ «នៅថ្ងៃនេះ កូនបានរើសសន្សំនៅទីណា? តើកូនបានធ្វើការនៅកន្លែងណា? សូមឲ្យមានព្រះពរដល់អ្នកណាដែលបានអាណិតមេត្តាដល់កូន» ដូច្នេះ នាងក៏រៀបរាប់ប្រាប់ម្តាយក្មេក ពីដំណើរដែលនាងបានធ្វើនៅទីណានោះ ដោយពាក្យថា៖ «អ្នកដែលខ្ញុំបានទៅធ្វើការជាមួយនៅថ្ងៃនេះ លោកឈ្មោះ លោកបូអូស»។