ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚
១ សាំយូអែល 14:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចសូលក៏ស្អាងអាសនាមួយថ្វាយព្រះយេហូវ៉ា នោះហើយជាអាសនាមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលបានសង់អាសនៈមួយថ្វាយព្រះអម្ចាស់ គឺជាអាសនៈដំបូងបង្អស់ដែលស្ដេចសង់ថ្វាយព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសូលទ្រង់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា នោះឯងជាអាសនាមុនដំបូង ដែលទ្រង់បានស្អាងថ្វាយព្រះយេហូវ៉ា។ អាល់គីតាប ស្តេចសូលបានសង់អាសនៈមួយជូនអុលឡោះតាអាឡា គឺជាអាសនៈដំបូងបង្អស់ ដែលស្តេចសង់ជូនទ្រង់។ |
ព្រះបាទដាវីឌបានស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ ក៏បានថ្វាយតង្វាយដុត និងតង្វាយមេត្រីផង នោះព្រះយេហូវ៉ាព្រះសណ្តាប់សេចក្ដីទូលអង្វរឲ្យស្រុកនោះ ហើយពួកអ៊ីស្រាអែលក៏រួចផុតពីគ្រោះកាចនោះទៅ។:៚
ដ្បិតអ៊ីស្រាអែលបានបំភ្លេចព្រះដែលបង្កើតខ្លួន ក៏សង់វិមានផ្សេងៗឡើង ហើយយូដាបានសង់ទីក្រុង ដែលមានកំផែងការពារកាន់តែច្រើន តែយើងនឹងចាត់ភ្លើងទៅលើទីក្រុងរបស់គេ ភ្លើងនោះនឹងបំផ្លាញទីមាំមួនរបស់គេទៅ។
គេមានឫកពាជាអ្នកគោរពប្រតិបត្តិដល់ព្រះ ប៉ុន្តែ បដិសេធមិនព្រមទទួលស្គាល់ព្រះចេស្តា ដែលបានមកពីការគោរពប្រតិបត្តិនោះឡើយ។ ចូរចៀសចេញពីមនុស្សប្រភេទនោះទៅ។
សូមចូលទៅជិតព្រះអង្គ នោះព្រះអង្គនឹងយាងមកជិតអ្នករាល់គ្នាវិញដែរ។ មនុស្សបាបអើយ ចូរលាងដៃឲ្យស្អាតចុះ មនុស្សមានចិត្តពីរអើយ ចូរសម្អាតចិត្តឲ្យស្អាតឡើង។
ស្អែកឡើង ប្រជាជននាំគ្នាក្រោកឡើងពីព្រលឹម រួចសង់អាសនាមួយនៅទីនោះ ហើយថ្វាយតង្វាយដុត និងតង្វាយមេត្រី។
ពេលនោះ គេឌានក៏សង់អាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះ រួចដាក់ឈ្មោះថា យេហូវ៉ា-សាឡិម (ដែលមានន័យថា ព្រះអម្ចាស់ជាសេចក្ដីសុខសាន្ត)។ អាសនានោះស្ថិតនៅត្រង់អូប្រា ដែលជារបស់ពួកអ័បៀស៊ើរ រហូតដល់សព្វថ្ងៃ។
ស្ដេចសូលមានរាជឱង្ការថា៖ «ចូរទៅក្នុងពួកទ័ពប្រាប់គេឲ្យដឹកយកគោ និងចៀមមកឲ្យយើង ដើម្បីសម្លាប់បរិភោគនៅទីនេះ កុំធ្វើបាបនឹងព្រះយេហូវ៉ា ដោយបរិភោគសាច់ដែលជាប់ទាំងឈាមដូច្នេះឡើយ»។ ដូច្នេះ នៅយប់នោះ គ្រប់គ្នាក៏ដឹកនាំគោរបស់ខ្លួនទៅសម្លាប់នៅទីនោះ។
ពេលនោះ លោកសាំយូអែលយកថ្មដាក់នៅកណ្ដាលមីសប៉ា និងសេន ហើយក៏ហៅថ្មនោះថា អេបេន-អេស៊ើរ ដោយពោលថា៖ «ព្រះយេហូវ៉ាបានជួយយើងខ្ញុំរហូតដល់ឥឡូវនេះ»។
រួចត្រឡប់មករ៉ាម៉ាវិញ ដ្បិតផ្ទះលោកនៅត្រង់រ៉ាម៉ានោះ គឺនៅទីនោះ ដែលលោកតែងវិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលជានិច្ច ហើយលោកក៏ស្អាងអាសនាមួយ ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ។
ដូច្នេះ លោកសាំយូអែលក៏យកកូនចៀមដែលនៅបៅ មកដុតទាំងមូលថ្វាយដល់ព្រះយេហូវ៉ា ហើយអំពាវនាវដល់ទ្រង់ឲ្យពួកអ៊ីស្រាអែល នោះព្រះយេហូវ៉ាក៏យល់ព្រមតាម។