ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ព្រះបាទដាវីឌ គេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ
គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ។
ដ្បិតតាមពាក្យបង្គាប់ក្រោយបង្អស់របស់ដាវីឌ នោះគេបានរាប់ចំនួនពួកកូនចៅលេវី ចាប់តាំងពីអាយុ២០ឆ្នាំឡើងទៅលើ
គេបានជំរឿនកូនចៅលេវី ដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ ស្របតាមបណ្តាំចុងក្រោយរបស់ស្តេចទត។
នេះជាបណ្ដាំចុងក្រោយរបស់ព្រះបាទដាវីឌ ជាពាក្យទំនាយរបស់ព្រះបាទដាវីឌ បុត្ររបស់លោកអ៊ីសាយ ជាពាក្យទំនាយរបស់មនុស្សដែលព្រះបានលើកតម្កើងយ៉ាងខ្ពស់ ជាអ្នកដែលព្រះរបស់លោកយ៉ាកុបបានចាក់ប្រេងតាំង ជាអ្នកតែងទំនុកយ៉ាងពីរោះក្នុងសាសន៍អ៊ីស្រាអែល ទ្រង់ថ្លែងថា៖
ពួកនោះសុទ្ធតែជាកូនចៅរបស់លេវី តាមវង្សនៃឪពុកគេ គឺជាមេលើវង្សនៃឪពុកគេ ក្នុងពួកអ្នកដែលបានរាប់តាមឈ្មោះគេរៀងរាល់ខ្លួន ជាពួកអ្នកដែលធ្វើការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ។
ឯពួកលេវី គេមិនត្រូវការសែងរោងឧបោសថ និងគ្រឿងប្រដាប់ សម្រាប់ការងារនៃរោងនោះទៀតឡើយ»។
ព្រោះការងាររបស់គេ គឺឲ្យបម្រើពួកកូនចៅលោកអើរ៉ុន សម្រាប់ការងារក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រមទាំងនៅទីលាន ហើយក្នុងបន្ទប់ទាំងប៉ុន្មាន និងការសម្អាតរបស់បរិសុទ្ធទាំងអស់ គឺជាការងាររបស់ព្រះដំណាក់នៃព្រះ
ឯពួកលេវីរាប់ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ ហើយដែលរាប់ម្នាក់ៗគ្រប់គ្នា នោះមានចំនួនបីម៉ឺនប្រាំបីពាន់នាក់។
ពួកអ្នកដែលបានរាប់តាមពង្សាវតារនៃពួកសង្ឃតាមវង្សរបស់ឪពុកគេ និងពួកលេវី ចាប់តាំងពីអាយុម្ភៃឆ្នាំឡើងទៅ តាមការងារ តាមវេនរបស់គេ។
៙ ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ចប់តែប៉ុណ្ណេះ។
គេត្រូវថែទាំប្រដាប់ប្រដាទាំងអស់របស់ត្រសាលជំនុំ ហើយបំពេញមុខងារបម្រើជួសមុខឲ្យពួកអ៊ីស្រាអែល នៅក្នុងរោងឧបោសថ។
ចាប់ពីអាយុសាមសិបឆ្នាំឡើងទៅ រហូតដល់ហាសិបឆ្នាំ គឺអស់អ្នកដែលអាចបម្រើការងារនៅក្នុងត្រសាលជំនុំបាន។