អេសាវក៏ទៅរកលោកអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូនរបស់នាងនេបាយ៉ូត ជាកូនរបស់លោកអ៊ីសម៉ាអែល ចៅរបស់លោកអ័ប្រាហាំ មកធ្វើជាប្រពន្ធថែមទៀត។
១ របាក្សត្រ 1:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់គេតរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូតជាកូនច្បង កេដារ អ័ឌបែល មីបសាម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាកូនចៅគេ តរៀងទៅ គឺនេបាយ៉ូត ជាកូនច្បងរបស់អ៊ីសម៉ាអែល រួចកេដារ អ័ឌប្អែល មីបសាម អាល់គីតាប ពូជពង្សរបស់អ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូត ជាកូនច្បង កេដារ អ័ឌបែល មីបសាម |
អេសាវក៏ទៅរកលោកអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូនរបស់នាងនេបាយ៉ូត ជាកូនរបស់លោកអ៊ីសម៉ាអែល ចៅរបស់លោកអ័ប្រាហាំ មកធ្វើជាប្រពន្ធថែមទៀត។
៙ ឱពួកកូនស្រីក្រុងយេរូសាឡិមអើយ ខ្ញុំមានសម្បុរខ្មៅមែន តែគួរឲ្យស្រឡាញ់ ឧបមាដូចជាត្រសាលរបស់ពួកកេដារ ក៏ដូចជាវាំងននរបស់ស្តេចសាឡូម៉ូន
ហើយពួកពលធ្នូ ជាពួកមនុស្សខ្លាំងពូកែក្នុងពួកកូនចៅកេដារ ដែលនៅសល់ នឹងមានគ្នាតិចតួចទេ ពីព្រោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ព្រះអង្គបានមានព្រះបន្ទូលជាស្រេចហើយ។
អស់ទាំងហ្វូងចៀមរបស់ស្រុកកេដារ នឹងមូលគ្នាមកឯអ្នក ពួកចៀមឈ្មោលរបស់ស្រុកនេបាយ៉ូតនឹងគោរពដល់អ្នក ពួកវានឹងឡើងមកលើអាសនាយើង ដោយស្ម័គ្រពីចិត្ត ហើយយើងនឹងលើកតម្កើងវិហារនៃសិរីល្អរបស់យើង។