ដ្បិតនឹងមានមនុស្សជាច្រើនលេចមក ដោយប្រើឈ្មោះរបស់ខ្ញុំថា "ខ្ញុំនេះហើយជាព្រះគ្រីស្ទ" ហើយគេនាំមនុស្សជាច្រើនឲ្យវង្វេង។
១ យ៉ូហាន 4:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែវិញ្ញាណណាដែលមិនព្រមប្រកាសថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងព្រះគ្រីស្ទវិញ ជាវិញ្ញាណដែលអ្នករាល់គ្នាបានឮថា កំពុងតែមក ហើយឥឡូវនេះនៅក្នុងលោកីយ៍ស្រាប់។ ព្រះគម្ពីរខ្មែរសាកល រីឯអស់ទាំងវិញ្ញាណដែលមិនសារភាពព្រះយេស៊ូវ វិញ្ញាណនោះមិនមែនជារបស់ព្រះទេ គឺជាវិញ្ញាណរបស់អ្នកប្រឆាំងព្រះគ្រីស្ទវិញ។ អ្នករាល់គ្នាបានឮហើយ ថាវានឹងមក ហើយឥឡូវនេះ វានៅក្នុងពិភពលោកស្រាប់។ Khmer Christian Bible ប៉ុន្ដែវិញ្ញាណទាំងឡាយណាដែលមិនទទួលស្គាល់ព្រះយេស៊ូ វិញ្ញាណនោះមិនមែនមកពីព្រះជាម្ចាស់ទេ គឺជាវិញ្ញាណរបស់អ្នកប្រឆាំងព្រះគ្រិស្ដ ដែលអ្នករាល់គ្នាបានឮថានឹងមក ឥឡូវនេះ គេនៅក្នុងពិភពលោកនេះស្រាប់ហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែអ្នកណាមិនទទួលស្គាល់ថាព្រះយេស៊ូកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីព្រះជាម្ចាស់ឡើយ គឺមកពីមេប្រឆាំងព្រះគ្រិស្តវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងព្រះគ្រិស្តកំពុងតែមក ឥឡូវនេះ គេក៏នៅក្នុងពិភពលោកស្រាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ គឺជាវិញ្ញាណរបស់អាទទឹងនឹងព្រះគ្រីស្ទវិញ ដែលអ្នករាល់គ្នាបានឮនិយាយថា ត្រូវមក តែឥឡូវនេះ ក៏នៅក្នុងលោកីយហើយ អាល់គីតាប តែអ្នកណាមិនទទួលស្គាល់ថា អ៊ីសាកើតមកជាមនុស្សទេ អ្នកនោះមិនកើតមកពីអុលឡោះឡើយ គឺមកពីមេប្រឆាំងនឹងអាល់ម៉ាហ្សៀសវិញ ដូចអ្នករាល់គ្នាបានទទួលដំណឹងថា មានមេប្រឆាំងនឹងអាល់ម៉ាហ្សៀសកំពុងតែមក ឥឡូវនេះគេក៏នៅក្នុងពិភពលោកស្រាប់។ |
ដ្បិតនឹងមានមនុស្សជាច្រើនលេចមក ដោយប្រើឈ្មោះរបស់ខ្ញុំថា "ខ្ញុំនេះហើយជាព្រះគ្រីស្ទ" ហើយគេនាំមនុស្សជាច្រើនឲ្យវង្វេង។
ក្មេងរាល់គ្នាអើយ នេះជាពេលចុងក្រោយបង្អស់! ដូចអ្នករាល់គ្នាបានឮហើយថា ពួកទទឹងនឹងព្រះគ្រីស្ទកំពុងតែមក ហើយឥឡូវនេះ ពួកទទឹងនឹងព្រះគ្រីស្ទជាច្រើនបានមកហើយ។ ដូច្នេះ យើងដឹងថា នេះជាពេលចុងក្រោយបង្អស់ហើយ។
តើអ្នកណាជាអ្នកកុហក? គឺមានតែអ្នកដែលបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះគ្រីស្ទប៉ុណ្ណោះ។ អ្នកណាដែលបដិសេធមិនព្រមទទួលស្គាល់ព្រះវរបិតា និងព្រះរាជបុត្រា អ្នកនោះហើយជាអ្នកទទឹងនឹងព្រះគ្រីស្ទ។
ដ្បិតមានអ្នកបោកបញ្ឆោតជាច្រើនបានមកក្នុងលោកនេះហើយ គឺអស់អ្នកដែលមិនព្រមទទួលស្គាល់ថា ព្រះយេស៊ូវគ្រីស្ទបានយាងមកក្នុងសាច់ឈាម។ មនុស្សបែបនេះជាអ្នកបោកបញ្ឆោត និងជាអ្នកទទឹងនឹងព្រះគ្រីស្ទ។