ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​សាឡូម៉ូន​បាន​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលី‌ស្ទីន ហើយ​ទៅ​ដល់​ព្រំ​ប្រទល់​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ​តែង​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​ព្រះបាទ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ‌អាករ​មក​ថ្វាយ​ព្រះ‌បាទ​សាឡូម៉ូន ហើយ​នៅ​ជា​ចំណុះ​ស្ដេច រហូត​ដល់​ទ្រង់​អស់​ព្រះ‌ជន្ម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចំណែក​សាឡូម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ទៅ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ ក៏​នាំ​យក​សួយ‌អាករ​មក​ថ្វាយ​សាឡូម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម

សូមមើលជំពូក

អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​គ្រប់‌គ្រង​លើ​នគរ​ទាំង​ប៉ុន្មាន​ចាប់​ពី​ទន្លេ​អឺ‌ប្រាត​រហូត​ដល់​ស្រុក​ភីលីស្ទីន និង​ព្រំ​ប្រទល់​ស្រុក​អេស៊ីប នគរ​ទាំង​នោះ​នាំ​សួយសារ​អាករ​មក​ជូន​ស្តេច​ស៊ូឡៃ‌ម៉ាន ហើយ​នៅ​ជា​ចំណុះ​គាត់​រហូត​ដល់​គាត់​ស្លាប់។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 4:21
22 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​តាំង​សញ្ញា​ជា‌មួយ​អាប់‌រ៉ាម ដោយ​មាន​ព្រះ​បន្ទូល​ថា៖ «យើង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក ចាប់​តាំង​ពី​ទន្លេ​ស្រុក​អេស៊ីព្ទ​រហូត​ដល់​ទន្លេ​ធំ គឺ​ទន្លេ​អ៊ើប្រាត


ទ្រង់​ក៏​ប្រហារ​សាសន៍​ម៉ូអាប់​ដែរ ទ្រង់​ឲ្យ​គេ​ដេក​ដង្ហែ​គ្នា​នៅ​ដី​ដោយ​ជួរៗ រួច​តម្រូវ​ឲ្យ​ត្រូវ​សម្លាប់​ពីរ​ជួរ ហើយ​ទុក​ពេញ​មួយ​ជួរ​ឲ្យ​រស់​នៅ ដូច្នេះ សាសន៍​ម៉ូអាប់​ក្លាយ​ជា​អ្នក​បម្រើ​របស់​ដាវីឌ ហើយ​ក៏​នាំ​យក​សួយ​អាករ​មក​ថ្វាយ។


បន្ទាប់​មក ព្រះបាទ​ដាវីឌដាក់​ឲ្យ​មាន​ពួក​ទាហាន​ត្រួត‌មើល​ក្នុង​ស្រុក​ស៊ីរី​ប៉ែក​ខាង​ក្រុង​ដាម៉ាស ហើយ​ពួក​សាសន៍​ស៊ីរី​ក៏​ចុះ​ចូល​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះបាទ​ដាវីឌ ព្រម​ទាំង​យក​សួយ​អាករ​មក​ថ្វាយ​ដែរ ព្រះ‌យេហូវ៉ា​តែង​ជួយ​ការពារ​ព្រះបាទ​ដាវីឌ នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​ទ្រង់​យាង​ទៅ។


«បិតា​របស់​ព្រះ‌ករុណា​បាន​ដាក់​នឹម​ធ្ងន់​ណាស់​លើ​យើង​ខ្ញុំ។ ដូច្នេះ សូម​ទ្រង់​មេត្តា​សម្រាល​នឹម​យ៉ាង​ធ្ងន់ ដែល​បិតា​ព្រះ‌ករុណា​បាន​ដាក់​លើ​យើង​ខ្ញុំ​ផង នោះ​យើង​ខ្ញុំ​នឹង​ប្រតិ‌បត្តិ​តាម​ទ្រង់»។


យើង​ក៏​បាន​ឲ្យ​នូវ​អ្វី​ដែល​អ្នក​មិន​បាន​សូម​ផង​ដែរ គឺ​ទាំង​ទ្រព្យ​សម្បត្តិ និង​កេរ្តិ៍‌ឈ្មោះ សម្រាប់​មួយ​ជីវិត​របស់​អ្នក គ្មាន​ស្តេច​ណា​មួយ​ដែល​អាច​ប្រៀបផ្ទឹម​នឹង​អ្នក​បាន​ឡើយ។


ឯ​ស្បៀង​អាហារ​ដែល​ចាត់​ចែង​សម្រាប់​ព្រះ‌រាជ‌វាំង​ក្នុង​មួយ​ថ្ងៃ នោះ​គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​សាមសិប​រង្វាល់ ម្សៅ​ធម្មតា​ហុកសិប​រង្វាល់


ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង​អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា​រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង​អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំ‌វិញ


សាលម៉ា‌នេស៊ើរ​ជា​ស្តេច​ស្រុក​អាស‌ស៊ើរ បាន​ឡើង​មក​ទាស់​នឹង​ហូស៊ា ហើយ​ទ្រង់​ក៏​ចុះ​ចូល ព្រម​ទាំង​បង់​សួយ‌អាករ​ថ្វាយ​ផង។


ហេតុ​នោះ​បាន​ជា​ព្រះ‌យេហូវ៉ា​តាំង​រាជ្យ​ឲ្យ​មាំ‌មួន​ក្នុង​អំណាច​យេ‌ហូសា‌ផាត ហើយ​ពួក​យូដា​ទាំង​អស់​គ្នា​ក៏​នាំ​យក​គ្រឿង​បណ្ណា‌ការ​មក​ថ្វាយ​ស្តេច ទ្រង់​មាន​ព្រះ‌រាជ្យ‌ទ្រព្យ និង​កិត្តិ‌យស​ជា​បរិបូរ។


ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម និង​របស់​មាន​តម្លៃ​ផ្សេងៗ ថ្វាយ​ដល់​ព្រះ‌បាទ​ហេ‌សេ‌គា​ជា​ស្តេច​យូដា​ដែរ បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង នៅ​ចំពោះ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។


ហើយ​ក៏​មាន​ស្តេច​ខ្លាំង​ពូកែ ដែល​បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​ទាំង​មូល​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​ពន្ធ​ដារ សួយ‌អាករ និង​ពន្ធ​ផ្លូវ​ថ្វាយ​ស្តេច​ទាំង​នោះ​ទៀត​ផង។


ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។


ចូរបន់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ទៅ ចូរ​អស់​អ្នក​ដែល​នៅ​ជុំ‌វិញ​ព្រះ‌អង្គ យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ ដ៏​គួរ​ស្ញែង​ខ្លាច


យើង​នឹង​កំណត់​ព្រំ​ប្រទល់​ស្រុក​របស់​អ្នក ចាប់​ពី​សមុទ្រ​ក្រហម រហូត​ដល់​សមុទ្រ​ភីលី‌ស្ទីន ហើយ​ពី​ទី​រហោ‌ស្ថាន​រហូត​ដល់​ទន្លេ​អ៊ើប្រាត ដ្បិត​យើង​នឹង​ប្រគល់​មនុស្ស​នៅ​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​ត្រូវ​បណ្តេញ​គេ​ចេញ​ពី​មុខ​អ្នក។


ដ្បិតបើ​មិន​មក​ពី​ព្រះ‌អង្គ ទេ តើ​មាន​អ្នក​ណា​អាច​នឹង​បរិ‌ភោគ ឬ​មាន​អំណរ​បាន?


ទី​ក្រុង​ដែល​ធ្លាប់​មាន មនុស្សច្រើនកុះករ ម្ដេច​ឥឡូវ​បែរ​ជានៅឯកោ ដូច​ជា​ស្ត្រី​មេម៉ាយ​ទៅ​វិញ ពី​ដើម​ជា​បុត្រី​នៅ​កណ្ដាល​ខេត្ត​ទាំង​ប៉ុន្មាន តែ​ឥឡូវ​នេះ ទៅ​ចំណុះ​គេ​វិញ។


ដូច្នេះ អ្នក​បាន​ប្រដាប់​ដោយ​មាស និង​ប្រាក់ ឯ​សម្លៀក‌បំពាក់​របស់​អ្នក នោះ​បាន​ធ្វើ​ពី​សំពត់​ទេស‌ឯក​យ៉ាង​ម៉ដ្ត និង​ព្រែ ហើយ​សំពត់​ប៉ាក់ អ្នក​បាន​ចិញ្ចឹម​ខ្លួន​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត ទឹក​ឃ្មុំ និង​ប្រេង អ្នក​មាន​រូប​ល្អ​ឆើត​ក្រៃ‌លែង ហើយ​បាន​ចម្រើន​ឡើង​ដល់​ទៅ​មាន​អំណាច​ជា​ស្តេច។


គ្រប់​ទី​កន្លែង​ណា​ដែល​អ្នក​រាល់​គ្នា​ដាក់​បាត​ជើង​ជាន់ នោះ​នឹង​បាន​ជា​របស់​អ្នក។ ដែន​ដី​របស់​អ្នក​នឹង​បាន​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ល្បាណូន និង​ពី​ទន្លេ គឺ​ទន្លេ​អ៊ើប្រាត រហូត​ដល់​សមុទ្រ​ខាង​លិច។


ទឹក​ដី​របស់​អ្នក​រាល់​គ្នា ត្រូវ​ចាប់​តាំង​ពី​ទី​រហោ‌ស្ថាន និង​ភ្នំ​ល្បាណូន​នេះ រហូត​ដល់​ទន្លេ​ធំ គឺ​ជា​ទន្លេ​អ៊ើប្រាត ជា​ស្រុក​របស់​សាសន៍​ហេត​ទាំង​មូល ហើយ​ទៅ​ដល់​សមុទ្រ​ធំ នៅ​ទិស​ខាង​លិច​ដែរ។


តែ​មាន​ពួក​ពាល​អនាថា​ខ្លះ​និយាយ​ថា៖ «ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​នោះ​សង្គ្រោះ​យើង​បាន?» គេ​ក៏​មើល​ងាយ​ដល់​លោក ហើយ​មិន​បាន​យក​ភ័ស្តុ‌ភារ​អ្វី​មក​ជូន​លោក​ទេ តែ​លោក​ឥត​រវល់​ឡើយ។ [គ្រានោះ ណាហាស​ជា​ស្ដេច​សាសន៍​អាំម៉ូន​បាន​សង្កត់​សង្កិនពួក​កាដ និង​ពួក​រូបេន ដែល​រស់​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​យ៉ាង​ជូរចត់។ ស្ដេចរក​ខ្វេះ​ភ្នែក​ស្ដាំ​របស់ពួក​អ៊ីស្រា‌អែល​គ្រប់​គ្នា​ដែល​រស់នៅ​ទី​នោះ ហើយ​មិន​អនុញ្ញាត​ឲ្យ​អ្នកណា​ម្នាក់​មក​សង្គ្រោះ​ពួក​គេ​ឡើយ តែ​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ គ្មាន​អ្នក​ណា​ម្នាក់ត្រូវ​បាន​ណាហាស ជា​ស្ដេច​សាសន៍​អាំម៉ូន​ខ្វេះ​ភ្នែក​ស្ដាំ​ឡើយ។ មាន​មនុស្សប្រាំពីរ​ពាន់នាក់ ដែល​បាន​រត់​ចេញ​ពី​ពួក​សាសន៍​អាំម៉ូន ហើយ​ចូល​ទៅតាំង​ទី​លំនៅនៅក្រុង​យ៉ាបេស-កាឡាត] ។