ដូច្នេះ ចូរប្រព្រឹត្តដោយប្រាជ្ញារបស់បុត្រ កុំឲ្យសក់ស្កូវរបស់គាត់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ។
១ ពង្សាវតារក្សត្រ 3:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យើងនឹងធ្វើតាមពាក្យរបស់អ្នក គឺយើងឲ្យអ្នកមានចិត្តប្រកបដោយប្រាជ្ញា និងយោបល់ ដែលគ្មានអ្នកណាដូចអ្នកឡើយ តាំងពីមុន ឬទៅអនាគត ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចអ្នកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូច្នេះ យើងនឹងធ្វើតាមការទូលសូមរបស់អ្នក គឺយើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្ដី ឬទៅអនាគតក្ដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អញបានធ្វើតាមពាក្យឯងហើយ មើល អញបានឲ្យឯងមានចិត្តប្រកបដោយប្រាជ្ញា នឹងយោបល់ ដល់ម៉្លេះបានជាមុនឯងឥតមានអ្នកណាឲ្យដូចឯងឡើយ ហើយក្រោយឯង ក៏នឹងគ្មានអ្នកណាមួយកើតឡើងឲ្យដូចឯងដែរ អាល់គីតាប ដូច្នេះ យើងនឹងធ្វើតាមការសូមរបស់អ្នក គឺយើងឲ្យអ្នកមានប្រាជ្ញា និងការយល់ដឹង ដែលគ្មាននរណាម្នាក់ អាចប្រៀបស្មើនឹងអ្នកបានឡើយ ទោះបីពីមុនក្តី ឬទៅអនាគតក្តី។ |
ដូច្នេះ ចូរប្រព្រឹត្តដោយប្រាជ្ញារបស់បុត្រ កុំឲ្យសក់ស្កូវរបស់គាត់ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដោយសុខសាន្តឡើយ។
ដូច្នេះ កុំលើកលែងទោសឲ្យគេឡើយ ដ្បិតបុត្រជាអ្នកមានប្រាជ្ញា បុត្រដឹងហើយថា ត្រូវប្រព្រឹត្តយ៉ាងណាចំពោះគេ ត្រូវឲ្យសក់ស្កូវគេចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយឈាម»។
ប្រជាជនអ៊ីស្រាអែលទាំងអស់ក៏បានឮពីការដែលស្តេចវិនិច្ឆ័យរឿងនោះ ហើយគេមានចិត្តកោតខ្លាចដល់ទ្រង់ ព្រោះគេយល់ឃើញថា ប្រាជ្ញានៃព្រះបានសណ្ឋិតនៅក្នុងទ្រង់ សម្រាប់នឹងសម្រេចសេចក្ដីយុត្តិធម៌។
ព្រះយេហូវ៉ាបានប្រទានប្រាជ្ញាឲ្យព្រះបាទសាឡូម៉ូន ដូចជាទ្រង់បានសន្យា ហើយស្ដេចហ៊ីរ៉ាម និងព្រះបាទសាឡូម៉ូនក៏មានមេត្រីនឹងគ្នា ព្រមទាំងចុះសញ្ញានឹងគ្នាទៅវិញទៅមកដែរ។
ពួកអ្នកបម្រើរបស់ទូលបង្គំនឹងយកដុលឈើចុះពីភ្នំល្បាណូនដល់សមុទ្រ ចងជាក្បូនបណ្តែតទៅតាមសមុទ្រ រហូតដល់កន្លែងណាដែលទ្រង់កំណត់ទុក រួចទូលបង្គំនឹងឲ្យគេស្រាយថ្វាយដល់ទ្រង់នៅទីនោះ បើទ្រង់ចង់ធ្វើសម្រេចតាមបំណងចិត្តទូលបង្គំវិញ នោះត្រូវផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ពួកនៅដំណាក់ទូលបង្គំផង»។
ព្រះយេហូវ៉ាក៏តម្កើងព្រះបាទសាឡូម៉ូនឡើងយ៉ាងក្រៃលែង នៅភ្នែកនៃពួកអ៊ីស្រាអែលទាំងអស់ ព្រមទាំងប្រោសប្រទានឲ្យទ្រង់មានតេជានុភាពដ៏ខ្ពង់ខ្ពស់ផង ដល់ម៉្លេះបានជាកាលមុនជំនាន់ទ្រង់ មិនដែលមានស្តេចណាក្នុងពួកអ៊ីស្រាអែលដែលមានយ៉ាងនោះឡើយ។
ក្នុងសារនោះ ព្រះបាទហ៊ីរ៉ាមមានរាជឱង្ការថា៖ «សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់បានព្រះពរ គឺជាព្រះដែលបានប្រទាន ឲ្យព្រះបាទដាវីឌមានបុត្រាប្រកបដោយប្រាជ្ញា តម្រិះ និងយោបល់ អាចនឹងស្អាងព្រះវិហារថ្វាយព្រះយេហូវ៉ា និងព្រះរាជវាំងសម្រាប់នគរទ្រង់
តើព្រះបាទសាឡូម៉ូន ជាស្តេចអ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើបាប ដោយសារតែស្ត្រីសាសន៍ដទៃទេឬ? ក្នុងចំណោមសាសន៍ជាច្រើន គ្មានស្តេចណាមួយដូចព្រះបាទសាឡូម៉ូនឡើយ ព្រះរបស់ទ្រង់បានស្រឡាញ់ទ្រង់ ព្រះបានតាំងទ្រង់ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលទាំងមូល ប៉ុន្តែ ស្ត្រីសាសន៍ដទៃបានអូសទាញស្ដេចឲ្យប្រព្រឹត្តអំពើបាប។
ឱព្រះយេហូវ៉ាអើយ ព្រះអង្គទ្រង់ព្រះសណ្ដាប់បំណង របស់មនុស្សទន់ទាប ព្រះអង្គនឹងលើកទឹកចិត្តគេ ហើយនឹងផ្ទៀងព្រះកាណ៌ស្ដាប់
ដ្បិតព្រះយេហូវ៉ាប្រទានឲ្យមានប្រាជ្ញា ឯតម្រិះនឹងយោបល់ នោះចេញពីព្រះឧស្ឋរបស់ព្រះអង្គមក
យើងបានផ្ចង់ចិត្តពិនិត្យមើល ហើយស្វែងរកដោយប្រាជ្ញា ពីគ្រប់ទាំងអស់ដែលកើតមាននៅក្រោមមេឃ នេះហើយជាការមានទម្ងន់ដែលព្រះបានប្រគល់មកឲ្យមនុស្សជាតិប្រឹងធ្វើ។
យើងបាននឹកក្នុងចិត្តថា «យើងបានធំឡើងហើយ មានប្រាជ្ញាលើសជាងអ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើងទៅទៀត អើ ចិត្តយើងធ្លាប់បានដឹងចំពោះប្រាជ្ញា និងតម្រិះជាច្រើន»។
មុនដែលគេអំពាវនាវ នោះយើងតបឆ្លើយហើយ កាលគេកំពុងតែចេញសម្ដីនៅឡើយ នោះយើងក៏ស្តាប់ដែរ។
រីឯយុវជនទាំងបួននាក់នោះ ព្រះទ្រង់ប្រទានឲ្យគេមានតម្រិះ មានការប៉ិនប្រសប់ខាងអក្សរសាស្ត្រ និងមានប្រាជ្ញាគ្រប់យ៉ាង ឯដានីយ៉ែលមានការយល់ដឹងក្នុងការកាត់ស្រាយអស់ទាំងនិមិត្ត និងការយល់សប្តិ។
មហាក្សត្រិយ៍ស្រុកខាងត្បូងនឹងឈរឡើងជាមួយមនុស្សជំនាន់នេះ នៅគ្រាជំនុំជម្រះ ហើយកាត់ទោស ព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីស្តាប់ប្រាជ្ញារបស់ព្រះបាទសាឡូម៉ូន ហើយមើល៍ នៅទីនេះ មានអ្វីមួយវិសេសជាងព្រះបាទសាឡូម៉ូនទៅទៀត»។
ដ្បិតខ្ញុំនឹងឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញាដែលគ្មានគូវិវាទណារបស់អ្នករាល់គ្នាអាចនឹងតតាំង ឬប្រកែកជំទាស់បានឡើយ។
ឯលោកយ៉ូស្វេ ជាកូនរបស់លោកនុន មានចិត្តពេញដោយប្រាជ្ញាញាណ ព្រោះលោកម៉ូសេបានដាក់ដៃលើលោក ហើយប្រជាជនអ៊ីស្រាអែលក៏ស្តាប់តាមលោក ដោយធ្វើតាមដូចព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ។