ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 7:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រម​ទាំង​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​នឹង​រៃ​បាន​នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ជា​មួយ​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​បូជា‌ចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​ប្រាក់មាស​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹង​រៃ​បាន ពី​គ្រប់​ក្នុង​ខេត្ត​បាប៊ីឡូន ជា​មួយ​នឹង​បណ្ណា‌ការ​ដែល​ពួក​ជន​ទាំង​អំបាល‌ម៉ាន នឹង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ទៅ​ជា​មួយ​ផង

សូមមើលជំពូក

អាល់គីតាប

អ្នក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​អ្នក​រៃ​បាន​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ព្រម​ទាំង​ជំនូន​ដែល​ប្រជា‌ជន និង​អ៊ីមុាំ​ស្ម័គ្រ​ចិត្ត​ជូន សម្រាប់​ដំណាក់​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​ពួក​គេ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។

សូមមើលជំពូក



អែសរ៉ា 7:16
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ ទូល‌បង្គំ​ក៏​ដឹង​ហើយ​ថា គឺ​ព្រះ‌អង្គ​ដែល​ល្បង​ល​ចិត្ត ហើយ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ទៀង​ត្រង់ ចំណែក​ទូល‌បង្គំ គឺ​ដោយ​ចិត្ត​ទៀង​ត្រង់​នោះ ដែល​ទូល‌បង្គំ​បាន​ថ្វាយ​របស់​ទាំង​នេះ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​អំណរ ដោយ​ឃើញ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ប្រជុំ​នៅ​ទី​នេះ គេ​ថ្វាយ​ដល់​ព្រះ‌អង្គ​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ។


គ្រា​នោះ ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅ‌ហ្វាយ​នៃ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន និង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត


នោះ​បណ្ដា‌ជន​ទាំង‌ឡាយ​ក៏​រីក‌រាយ​សប្បាយ​ដោយ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ព្រោះ​គេ​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ដោយ​ចិត្ត​ស្មោះ ហើយ​ព្រះបាទ​ដាវីឌ​ក៏​រីក‌រាយ​សប្បាយ ដោយ​អំណរ​ជា​ខ្លាំង​ដែរ។


ឯ​កូរេ កូន​យីមណា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ចែក​តង្វាយ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត។


តែ​ទូល‌បង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ព្រះ‌អង្គ​វិញ គឺ​ជា​កន្លែង​សម្រាប់​ឲ្យ​ព្រះ‌អង្គ​គង់​នៅ​អស់​កល្ប​ជា‌និច្ច»។


"ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​យើង​មិន​បាន​រើស​ទី​ក្រុង​ណា​មួយ ក្នុង​អស់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​ទី​សម្រាប់​ស្អាង​ព្រះ‌វិហារ ឲ្យ​ឈ្មោះ​របស់​យើង​បាន​នៅ​ទី​នោះ​ឡើយ ក៏​មិន​បាន​រើស​អ្នក​ណា​ម្នាក់ ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ


ប៉ុន្តែ យើង​បាន​រើស​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ឈ្មោះ​របស់​យើង​បាន​នៅ​ទី​នោះ ហើយ​យើង​បាន​រើស​ដាវីឌ​ឲ្យ​បាន​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"។


ឯ​អស់​អ្នក​ដែល​សេស​សល់ ទោះ​បី​រស់​នៅ​កន្លែង​ណា​ក៏​ដោយ ត្រូវ​ឲ្យ​ប្រជា‌ជន​នៅ​ទី​នោះ​ជួយ​ដល់​ពួក​គេ ជា​ប្រាក់ ជា​មាស ជា​របស់​មាន​តម្លៃ ព្រម​ទាំង​សត្វ ក្រៅ​ពី​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​ផង»។


ហើយ​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់​ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស ទ្រព្យ​សម្បត្តិ​ផ្សេងៗ សត្វ និង​វត្ថុ​មាន​តម្លៃ​ឯទៀតៗ ក្រៅ​ពី​តង្វាយ​ទាំង​ប៉ុន្មាន ដែល​គេ​បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។


សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន គឺ​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម! ហាលេលូយ៉ា !


ដ្បិត​បើ​មាន​ចិត្ត​ខ្នះខ្នែង​មែន នោះ​ព្រះ‌សព្វ​ព្រះហឫ‌ទ័យ​ទទួល តាម​អ្វីៗ​ដែល​អ្នក​នោះ​មាន មិន​មែន​តាម​អ្វីៗ​ដែល​គ្មាន​នោះ​ទេ។


ត្រូវ​ឲ្យ​ម្នាក់ៗ​ថ្វាយ​តាម​ដែល​ខ្លួន​បាន​សម្រេច​ក្នុង​ចិត្ត​ចុះ មិន​មែន​ដោយ​ស្តាយ ឬ​ដោយ​បង្ខំ​ឡើយ ដ្បិត​ព្រះ​ស្រឡាញ់​អ្នក​ដែល​ថ្វាយ​ដោយ​ចិត្ត​រីក​រាយ។