Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 6:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្តែ យើង​បាន​រើស​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ឈ្មោះ​របស់​យើង​បាន​នៅ​ទី​នោះ ហើយ​យើង​បាន​រើស​ដាវីឌ​ឲ្យ​បាន​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សម្តែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ដាវីឌ​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 តែ​ឥឡូវ​នេះ​វិញ អញ​បាន​រើស​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ ហើយ​អញ​បាន​រើស​ដាវីឌ​ឲ្យ​បាន​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គឺ​យើង​បាន​ជ្រើស​រើស​ក្រុង​យេរូ‌សាឡឹម ដើម្បី​សំដែង​នាម​របស់​យើង ហើយ​ជ្រើស​រើស​ស្តេច​ទត​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង”។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 6:6
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​ស្អាង​អាស‌នា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​តាំង​ឈ្មោះ​របស់​យើង នៅ​ក្រុង​យេរូ‌សាឡិម​នេះ»។


ទ្រង់​ក៏​យក​រូប​ព្រះ​ធ្លាក់​ដែល​ទ្រង់​បាន​ធ្វើ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​កាន់​ដាវីឌ និង​ព្រះបាទ​សាឡូម៉ូន​ជា​បុត្រ​ទ្រង់​ថា យើង​នឹង​តាំង​ឈ្មោះ​យើង ឲ្យ​នៅ​ក្នុង​ព្រះ‌វិហារ​នេះ ហើយ​នៅ​ក្នុង​ក្រុង​យេរូ‌សាឡិម ដែល​យើង​បាន​រើស​ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​នៅ​ជា​ដរាប​តទៅ


ដ្បិត​តាំង​ពី​យើង​នាំ​សាសន៍​អ៊ីស្រា‌អែល​ឡើង​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​យើង​មិន​បាន​នៅ​ក្នុង​ព្រះ‌វិហារ​ណា​ទេ គឺ​បាន​ទៅ​ពី​ត្រសាល​មួយ​ដល់​ត្រសាល​មួយ ហើយ​ពី​រោង​ឧបោ‌សថ​មួយ​ដល់​រោង​ឧបោ‌សថ​មួយ​ទៀត។


ដូច្នេះ អ្នក​ត្រូវ​និយាយ​នឹង​ដាវីឌ ជា​អ្នក​បម្រើ​របស់​យើង​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​យក​ឯង​ពី​ក្រោល​សត្វ គឺ​ពី​ការ​ឃ្វាល​ហ្វូង​ចៀម​មក ឲ្យ​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង


ប៉ុន្តែ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​រើស​យើង​ចេញ​ពី​ពួក​វង្ស​របស់​បិតា​យើង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ ដ្បិត​ព្រះ‌អង្គ​បាន​រើស​ពួក​យូដា​ទុក​ជា​មេ ហើយ​ក្នុង​ពួក​វង្ស​យូដា ព្រះ‌អង្គ​បាន​រើស​យក​វង្ស​របស់​បិតា​យើង ហើយ​ក្នុង​ពួក​បុត្រ​របស់​បិតា​យើង ព្រះ‌អង្គ​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​យើង ដើម្បី​លើក​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់


ស្តេច​រេហូ‌បោម​បានពង្រឹង​អំណាច ហើយ​សោយ​រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម។ កាល​រេហូ‌បោម​ចាប់​ផ្ដើម​សោយ‌រាជ្យ ទ្រង់​មាន​ព្រះ‌ជន្ម​សែសិប​មួយ​ឆ្នាំ ហើយ​សោយ‌រាជ្យ​បាន​ដប់​ប្រាំពីរ​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡិម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​រើស ពី​គ្រប់​ទាំង​កុល‌សម្ព័ន្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ។ មាតា​ទ្រង់​ព្រះ‌នាម​ថា ណាអា‌ម៉ា ជា​សាសន៍​អាំម៉ូន។


គេ​បាន​អាស្រ័យ​នៅ ហើយ​ក៏​បាន​ស្អាង​ទី​បរិសុទ្ធ​នៅ​ស្រុក​នេះ សម្រាប់​ព្រះ‌នាម​ព្រះ‌អង្គ ដោយ​ពាក្យ​ថា


ឥឡូវ​នេះ អ្នក​រាល់​គ្នា​កុំ​មាន​ចិត្ត​រឹង‌រូស ដូច​ជា​ដូន​តា​របស់​អ្នក​រាល់​គ្នា​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ចូល​មក​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ញែក​ជា​បរិសុទ្ធ​ទុក​ជា​ដរាប​ទៅ ហើយ​ត្រូវ​គោរព​បម្រើ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​បាន​បែរ​ពី​អ្នក​រាល់​គ្នា។


ទ្រង់​ក៏​ស្អាង​អាស‌នា​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ពី​ទី​នោះ​ថា: "ឈ្មោះ​យើង​នឹង​នៅ​ក្រុង​យេរូ‌សាឡិម​ជា​ដរាបត​ទៅ"។


ប្រយោជន៍​ឲ្យ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ​បាន​បើក​ទត​មក​ឯ​ព្រះ‌វិហារ​នេះ​ទាំង​យប់​ទាំង​ថ្ងៃ គឺ​ទត​មើល​មក​ទី​កន្លែង​ដែល​ព្រះ‌អង្គ​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ថា ព្រះ‌អង្គ​នឹង​តាំង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ទី​នោះ ដើម្បី​នឹង​ស្តាប់​សេចក្ដី​អធិ‌ស្ឋាន ដែល​ទូល‌បង្គំ​ទូល​តម្រង់​មក​ឯ​ទី​នេះ។


"ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​យើង​មិន​បាន​រើស​ទី​ក្រុង​ណា​មួយ ក្នុង​អស់​ទាំង​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល ទុក​ជា​ទី​សម្រាប់​ស្អាង​ព្រះ‌វិហារ ឲ្យ​ឈ្មោះ​របស់​យើង​បាន​នៅ​ទី​នោះ​ឡើយ ក៏​មិន​បាន​រើស​អ្នក​ណា​ម្នាក់ ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង​ដែរ


ដ្បិត​ឥឡូវ​នេះ យើង​បាន​រើស​ព្រះ‌វិហារ​នេះ ហើយ​ញែក​ចេញ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ឈ្មោះ​យើង​បាន​តាំង​នៅ​ទី​នេះ​ជា​ដរាប​ទៅ ឯ​ភ្នែក និង​ចិត្ត​របស់​យើង ក៏​នៅ​ទី​នេះ​ជា‌និច្ច។


ព្រម​ទាំង​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន​ដែល​លោក​នឹង​រៃ​បាន​នៅ​ក្នុង​អាណា​ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ហើយ​ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​ពួក​សង្ឃ​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ​នៃ​លោក ដែល​នៅ​ក្រុង​យេរូ‌សាឡិម ទៅ​ជា​មួយ​ផង។


ឱ​ក្រុង​យេរូ‌សាឡិម​អើយ ជើង​របស់​យើង​ឈរ​នៅ​ក្នុង​ច្រក​ទ្វារ របស់​អ្នក​ហើយ។


៙ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​ក្រុង​ស៊ីយ៉ូន ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ចង់​បានក្រុង​នេះ សម្រាប់​ជា​លំនៅ​របស់​ព្រះ‌អង្គ។


ព្រះ‌យេហូវ៉ា​ប្រសើរ​ឧត្តម ហើយ​ស័ក្ដិ‌សម​នឹង​សរសើរ​តម្កើង នៅ​ក្នុង​ទី​ក្រុង​របស់​ព្រះ​នៃ​យើង! ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ


ត្រូវ​សង់​អាស‌នា​មួយ​អំពី​ដី​សម្រាប់​យើង ហើយ​ត្រូវ​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី ជា​ចៀម និង​គោ​របស់​អ្នក​រាល់​គ្នា​នៅ​លើ​អាស‌នា​នោះ យើង​នឹង​មក​ឲ្យ​ពរ​អ្នក នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​តាំង​ឲ្យ​មាន​សេចក្ដី​រំឭក​ដល់​ឈ្មោះ​យើង។


តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជ‌ទូត​នៃ​នគរ​នោះ យ៉ាង​ណា​ទៅ? គឺ​ត្រូវ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។


ព្រះ‌យេហូវ៉ា​នឹង​បាន​ស្រុក​យូដា​ជា​មត៌ក នៅ​ក្នុង​ស្រុក​បរិសុទ្ធ ហើយ​ព្រះ‌អង្គ​នឹង​រើស​យក​ក្រុង​យេរូ‌សាឡិម​ទៀត។


ពេល​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​សាតាំង ថា៖ «ម្នាល​សាតាំង ព្រះ‌យេហូវ៉ា​បន្ទោស​អ្នក ព្រះ‌យេហូវ៉ា​ដែល​បាន​រើស​ក្រុង​យេរូ‌សាឡិម ស្ដី​បន្ទោស​ដល់​អ្នក តើ​មិន​មែន​ជា​កន្ទុយ​ឧស ដែល​បាន​កញ្ឆក់​យក​ចេញ​ពី​ភ្លើង​ទេ​ឬ?»


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោកសាំយូ‌អែល​ថា៖ «តើ​អ្នក​នៅ​តែ​សោក‌ស្តាយ​នឹង​សូល​ដល់​កាល​ណា​ទៀត? យើង​លែង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល​ហើយ ដូច្នេះ ចូរ​ដាក់​ប្រេង​ក្នុង​ស្នែង​របស់​អ្នក​ឲ្យ​ពេញ ហើយ​ចេញ​ទៅ យើង​នឹង​ចាត់​អ្នក​ទៅ​រក​អ៊ីសាយ​នៅ​បេ‌ថ្លេ‌ហិម ដ្បិត​យើង​បាន​ជ្រើស​រើស​ម្នាក់​ក្នុង​ពួក​កូន​គាត់ ឲ្យ​ធ្វើ​ជា​ស្តេច​របស់​យើង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម