ពេលនោះ អេលាគីម ជាកូនហ៊ីលគីយ៉ា និងសេបណា ហើយយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា៖ «សូមលោកមានប្រសាសន៍ជាភាសាអារ៉ាមមកយើងខ្ញុំ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសារបស់ពួកយូដា ឲ្យពួកបណ្ដាជនដែលនៅលើកំផែងស្តាប់ឮ»។
អែសរ៉ា 4:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ប៊ីសឡាំ មីត្រាដាត ថាបេល និងគូកនរបស់គេឯទៀតៗ ក៏បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ីដែរ។ សំបុត្រនោះសរសេរជាភាសាអារ៉ាម ហើយមានបកប្រែ ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅរជ្ជកាលព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារថ្វាយព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក នៅក្នុងរាជ្យអើថាស៊ើកសេស នោះប៊ីសឡាំ មីត្រាដាត ថាបេល នឹងគូកនរបស់គេ ក៏ធ្វើសំបុត្រផ្ញើទៅអើថាស៊ើកសេស ជាស្តេចពើស៊ី មានសេចក្ដីកត់ទុកជាអក្សរតាមភាសាអារ៉ាម អាល់គីតាប នៅរជ្ជកាលស្តេចអើថាស៊ើកសេស ជាស្តេចស្រុកពែរ្ស លោកប៊ីសឡាំ លោកមីត្រាដាត លោកតាបេល និងបក្សពួករបស់គេ ក៏បានសរសេរសារជូនស្តេចអើថាស៊ើកសេសជាស្តេចស្រុកពែរ្សដែរ។ សារនោះសរសេរជាអក្សរអារ៉ាម និងភាសាអារ៉ាម។ |
ពេលនោះ អេលាគីម ជាកូនហ៊ីលគីយ៉ា និងសេបណា ហើយយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា៖ «សូមលោកមានប្រសាសន៍ជាភាសាអារ៉ាមមកយើងខ្ញុំ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសារបស់ពួកយូដា ឲ្យពួកបណ្ដាជនដែលនៅលើកំផែងស្តាប់ឮ»។
កាលខ្មាំងសត្រូវរបស់ពួកយូដា និងពួកបេនយ៉ាមីនឮថា ពួកអ្នកដែលចេញមកពីសណ្ឋានជាឈ្លើយ កំពុងសង់ព្រះវិហារថ្វាយព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល
ស្ដេចក៏ផ្ញើរាជសារតបវិញថា៖ «ជូនចំពោះលោកមេបញ្ជាការរេហ៊ូម និងលោកស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗដែលនៅស្រុកសាម៉ារី និងកន្លែងឯទៀតៗនៃខេត្តខាងនាយទន្លេ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត។
រេហ៊ូមដែលជាមេបញ្ជាការ និងស៊ីមសាយដែលជាស្មៀន បានសរសេរសំបុត្រថ្វាយព្រះបាទអើថាស៊ើកសេស ពោលទាស់អំពីដំណើរក្រុងយេរូសាឡិម បែបយ៉ាងនេះថា៖
«រេហ៊ូម ជាមេបញ្ជាការ ស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗរបស់ខ្លួន ពួកឌីណា ពួកអ័ផារសាថាក់ ពួកថើផែល អ័រផារ៉ាស ពួកអើកាវេ ពួកបាប៊ីឡូន ពួកស៊ូសាន ពួកដេហាវេ និងពួកអេឡាំ
នេះជាសំណៅសំបុត្រដែលថាថ្នាយ ជាចៅហ្វាយខេត្តខាងនាយទន្លេ និងសេថារ-បូសណាយ ព្រមទាំងពួកទេសាភិបាល ជាសហការីរបស់លោក ដែលនៅខេត្តខាងនាយទន្លេ បានផ្ញើទៅព្រះបាទដារីយុស។
ក្រោយការទាំងនោះមក ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ជាស្តេចស្រុកពើស៊ី នោះអែសរ៉ា កូនសេរ៉ាយ៉ា ដែលជាកូនអ័សារា អ័សារាជាកូនហ៊ីលគីយ៉ា
គេក៏បានប្រគល់រាជក្រឹត្យរបស់ស្ដេច ជូនលោកនាយកតំណាងស្តេច និងពួកចៅហ្វាយខេត្តនៅខាងនាយទន្លេ ហើយលោកទាំងនោះក៏ជួយគាំទ្រប្រជាជន និងព្រះដំណាក់របស់ព្រះ»។
នៅខែចេត្រ ក្នុងឆ្នាំទីម្ភៃ ក្នុងរជ្ជកាលព្រះបាទអើថាស៊ើកសេស ក្នុងពេលដែលមានស្រាទំពាំងបាយជូរដាក់នៅចំពោះស្តេច នោះខ្ញុំបានលើកស្រាថ្វាយស្ដេច។ ពីមុនមក ខ្ញុំមិនធ្លាប់មានទឹកមុខក្រៀមក្រំនៅចំពោះស្ដេចឡើយ។
ឯអេលាគីម សេបណា និងយ៉ូអា ក៏ឆ្លើយតបទៅរ៉ាបសាកេថា៖ «សូមមានប្រសាសន៍ ជាភាសាអើរ៉ាមមកយើងខ្ញុំប្របាទវិញ ដ្បិតយើងខ្ញុំស្តាប់បាន សូមកុំមានប្រសាសន៍ជាភាសាយូដាមកយើងខ្ញុំ ឲ្យពួកបណ្ដាជនដែលនៅលើកំផែងស្តាប់ឡើយ»។
ឥឡូវនេះ ខ្ញុំនឹងបង្ហាញសេចក្ដីពិតប្រាប់លោក។ មើល៍ ស្តេចបីអង្គទៀតនឹងឡើងសោយរាជ្យនៅស្រុកពើស៊ី។ ស្តេចទីបួននឹងមានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតទាំងអស់ ហើយពេលស្ដេចនោះមានអំណាចខ្លាំងដោយសារមានទ្រព្យសម្បត្តិច្រើន ទ្រង់នឹងធ្វើឲ្យមនុស្សទាំងអស់ងើបឡើង ទាស់នឹងអាណាចក្រក្រិក។
ដូច្នេះ ពួកខាល់ដេទូលស្តេចវិញ (ជាភាសាអារ៉ាម) ថា៖ «បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មយឺនយូរជាអង្វែងតរៀងទៅ! សូមព្រះករុណាប្រាប់ពីសុបិននោះមកយើងខ្ញុំ ជាបាវបម្រើចុះ យើងខ្ញុំនឹងកាត់ស្រាយថ្វាយព្រះករុណា»។