ស្ដេចក៏ផ្ញើរាជសារតបវិញថា៖ «ជូនចំពោះលោកមេបញ្ជាការរេហ៊ូម និងលោកស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗដែលនៅស្រុកសាម៉ារី និងកន្លែងឯទៀតៗនៃខេត្តខាងនាយទន្លេ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត។
អែសរ៉ា 4:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកឯសំបុត្រដែលអស់លោកបានផ្ញើមកយើង នោះគេបានបកប្រែ ហើយអាននៅមុខយើងហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សារដែលអស់លោកផ្ញើមកយើងនោះ គេបានបកប្រែ និងអានឲ្យយើងស្ដាប់សព្វគ្រប់ហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯសំបុត្រដែលអ្នករាល់គ្នាបានផ្ញើទៅយើង នោះបានអានមើលប្រែសេចក្ដីយ៉ាងច្បាស់ នៅមុខយើងហើយ អាល់គីតាប សារដែលអស់លោកផ្ញើមកយើងនោះ គេបានបកប្រែ និងអានឲ្យយើងស្ដាប់សព្វគ្រប់ហើយ។ |
ស្ដេចក៏ផ្ញើរាជសារតបវិញថា៖ «ជូនចំពោះលោកមេបញ្ជាការរេហ៊ូម និងលោកស៊ីមសាយ ជាស្មៀន ព្រមទាំងសហការីឯទៀតៗដែលនៅស្រុកសាម៉ារី និងកន្លែងឯទៀតៗនៃខេត្តខាងនាយទន្លេ សូមឲ្យបានប្រកបដោយសេចក្ដីសុខសាន្ត។
យើងក៏បានបញ្ជាឲ្យគេពិនិត្យស្រាវជ្រាវ ហើយឃើញថា តាំងពីចាស់បុរាណមក ទីក្រុងនោះបានលើកគ្នាឡើងទាស់នឹងពួកស្តេច ក៏បង្កើតការបះបោរ និងបង្កឲ្យមានចលាចលមែន
ពួកគេអានគម្ពីរ ក្នុងក្រឹត្យវិន័យរបស់ព្រះ យ៉ាងច្បាស់ៗ ហើយគេបកស្រាយន័យសេចក្ដី ដើម្បីឲ្យប្រជាជនយល់សេចក្ដីដែលបានអាន។