Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 4:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​សំបុត្រ​ដែល​អ្នក​រាល់​គ្នា​បាន​ផ្ញើ​ទៅ​យើង នោះ​បាន​អាន​មើល​ប្រែ​សេចក្ដី​យ៉ាង​ច្បាស់ នៅ​មុខ​យើង​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ចំណែក​ឯ​សំបុត្រ​ដែល​អស់​លោក​បាន​ផ្ញើ​មក​យើង នោះ​គេបាន​បក​ប្រែ ហើយ​អាន​នៅ​មុខ​យើង​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 សារ​ដែល​អស់​លោក​ផ្ញើ​មក​យើង​នោះ គេ​បាន​បក​ប្រែ និង​អាន​ឲ្យ​យើង​ស្ដាប់​សព្វ​គ្រប់​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 សារ​ដែល​អស់​លោក​ផ្ញើ​មក​យើង​នោះ គេ​បាន​បក​ប្រែ និង​អាន​ឲ្យ​យើង​ស្ដាប់​សព្វ​គ្រប់​ហើយ។

សូមមើលជំពូក ចម្លង




អែសរ៉ា 4:18
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​អ្នក​ទាំង​នោះ​បាន​អាន​មើល ក្នុង​គម្ពីរ​ក្រិត្យ‌វិន័យ​របស់​ព្រះ ព្រម​ទាំង​ស្រាយ​ន័យ​សេចក្ដី​ឲ្យ​គេ​បាន​យល់​បទ​ដែល​អាន​មើល​នោះ។


ស្តេច​ទ្រង់​ក៏​ធ្វើ​ព្រះ‌រាជ​សាសន៍ តប​ទៅ​ចាង‌ហ្វាង​រេហ៊ូម នឹង​ស្មៀន​ស៊ីម‌សាយ ព្រម​ទាំង​ពួក​គូ‌កន​គេ​ដែល​នៅ​ស្រុក​សាម៉ារី នឹង​ស្រុក​ឯ​ទៀត នៅ​ខាង​នាយ​ទន្លេ​ថា សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ៘


យើង​ក៏​បាន​បង្គាប់​ឲ្យ​គេ​ពិនិត្យ​រក នោះ​ឃើញ​ថា កាល​ពី​ចាស់​បូរាណ ទី​ក្រុង​នោះ​បាន​លើក​គ្នា​ឡើង ទាស់​នឹង​ពួក​ស្តេច ក៏​បង្កើត​ការ​បះ‌បោរនឹង​ការ​កម្បត់​មែន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម