ពេលនោះ លោកអ័ប្រាហាំចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឬ?
អេសេគាល 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេកំពុងតែសម្លាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ផ្កាប់មុខអំពាវនាវថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើព្រះអង្គនឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ព្រះអង្គមកលើក្រុងយេរូសាឡិមឬ?»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកទាំងនោះប្រហារជីវិតប្រជាជន ខ្ញុំនៅតែម្នាក់ឯង ខ្ញុំក៏ក្រាបចុះ ឱនមុខដល់ដី ហើយស្រែកឡើងថា៖ «ព្រះជាអម្ចាស់អើយ តើព្រះអង្គជះព្រះពិរោធ មកលើក្រុងយេរូសាឡឹម ដោយប្រល័យជីវិតជនជាតិអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅសេសសល់ឬ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលគេកំពុងតែសំឡាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ទំលាក់ខ្លួនផ្កាប់មុខអំពាវនាវថា ឱព្រះអម្ចាស់យេហូវ៉ាអើយ តើទ្រង់នឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ទ្រង់មកលើក្រុងយេរូសាឡិមឬអី។ អាល់គីតាប ពេលអ្នកទាំងនោះប្រហារជីវិតប្រជាជន ខ្ញុំនៅតែម្នាក់ឯង ខ្ញុំក៏ក្រាបចុះ អោនមុខដល់ដី ហើយស្រែកឡើងថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ តើទ្រង់ជះកំហឹង មកលើក្រុងយេរូសាឡឹម ដោយប្រល័យជីវិតជនជាតិអ៊ីស្រអែលទាំងប៉ុន្មានដែលនៅសេសសល់ឬ?»។ |
ពេលនោះ លោកអ័ប្រាហាំចូលទៅជិត ហើយទូលថា៖ «តើព្រះអង្គនឹងបំផ្លាញមនុស្សសុចរិតរួមជាមួយមនុស្សអាក្រក់ឬ?
ព្រះបាទដាវីឌងើបព្រះនេត្រឡើង ឃើញទេវតានៃព្រះយេហូវ៉ាកំពុងឈរនៅកណ្ដាលមេឃ និងផែនដី មានដាវហូតជាស្រេចនៅដៃ លូកទៅលើក្រុងយេរូសាឡិម នោះដាវីឌ និងពួកចាស់ទុំដែលស្លៀកសំពត់ធ្មៃក៏ផ្តួលខ្លួនក្រាបចុះផ្កាប់មុខ
នៅពេលថ្វាយតង្វាយល្ងាច ខ្ញុំក៏ក្រោកចេញពីភាពសោកសៅនោះ ទាំងមានសម្លៀកបំពាក់ និងអាវធំរហែកនៅជាប់ខ្លួន រួចលុតជង្គង់ចុះ ហើយលើកដៃប្រទូលទៅរកព្រះយេហូវ៉ាជាព្រះនៃខ្ញុំ
ពេលនោះ ខ្ញុំទូលថា៖ ឱព្រះអម្ចាស់យេហូវ៉ាអើយ មើលពួកហោរាតែងតែប្រាប់គេថា អ្នករាល់គ្នានឹងមិនឃើញដាវទេ ក៏មិនត្រូវអំណត់ដែរ គឺយើងនឹងឲ្យអ្នករាល់គ្នាមានសេចក្ដីសុខនៅទីនេះជាពិត។
តើព្រះអង្គបោះបង់ពួកយូដាចោលហើយឬ? តើព្រះហឫទ័យព្រះអង្គស្អប់ខ្ពើមក្រុងស៊ីយ៉ូនឬ? ហេតុអ្វីបានជាព្រះអង្គវាយយើងរាល់គ្នា ហើយមិនឲ្យជាឡើងវិញសោះ? យើងខ្ញុំបានរង់ចាំ ថានឹងបានសេចក្ដីសុខ តែឥតមានអ្វីល្អមកឡើយ ក៏សង្ឃឹមនឹងបានជា តែបានតែសេចក្ដីភ័យ។
ខ្ញុំបានទូលថា "ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាព្រះអង្គបានបព្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយព្រះបន្ទូលថា នឹងមានសេចក្ដីសុខដល់អ្នករាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ"។
កាលខ្ញុំកំពុងតែទាយ នោះពេឡាធា ជាកូនបេណាយ៉ាក៏ស្លាប់ទៅ ដូច្នេះ ខ្ញុំក៏ក្រាបផ្កាប់មុខអំពាវនាវដោយសំឡេងយ៉ាងខ្លាំងថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើព្រះអង្គនឹងធ្វើឲ្យសំណល់សាសន៍អ៊ីស្រាអែល ត្រូវផុតទៅឲ្យអស់រលីងឬ?»។
ខ្ញុំក៏ប្រកែកថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ មើល៍ ព្រលឹងទូលបង្គំមិនដែលត្រូវស្មោកគ្រោកឡើយ តាំងពីក្មេងរហូតដល់សព្វថ្ងៃនេះ ទូលបង្គំមិនដែលទទួលទានអ្វីដែលស្លាប់ ឬដែលត្រូវសត្វណាហែកហួរឡើយ ក៏មិនដែលមានសាច់គួរខ្ពើមចូលក្នុងមាត់ទូលបង្គំដែរ»។
ឥឡូវនេះ យើងហៀបនឹងចាក់សេចក្ដីក្រោធ របស់យើងទៅលើអ្នក ហើយនឹងសម្រេចសេចក្ដីក្រោធរបស់យើងដល់អ្នក យើងនឹងជំនុំជម្រះអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត ហើយនឹងទម្លាក់អស់ទាំងអំពើគួរស្អប់ខ្ពើម របស់អ្នកទៅលើអ្នកផង។
ពេលនោះ លោកម៉ូសេ និងអើរ៉ុន ក្រាបចុះមុខដល់ដីនៅចំពោះក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា។
«ចូរថយចេញពីក្រុមជំនុំនេះទៅ ដើម្បីឲ្យយើងបំផ្លាញគេឥឡូវនេះភ្លាម»។ តែលោកទាំងពីរក៏ក្រាបចុះមុខដល់ដី។
បន្ទាប់មក ខ្ញុំក្រាបចុះនៅចំពោះព្រះយេហូវ៉ាដូចពីមុន អស់សែសិបថ្ងៃសែសិបយប់ ខ្ញុំមិនបរិភោគនំប៉័ង ឬផឹកទឹកឡើយ ព្រោះតែអំពើបាបទាំងប៉ុន្មានដែលអ្នករាល់គ្នាបានប្រព្រឹត្ត ដោយធ្វើការអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់។
លោកយ៉ូស្វេហែកសម្លៀកបំពាក់របស់ខ្លួន ហើយក្រាបចុះមុខដល់ដីនៅចំពោះហិបរបស់ព្រះយេហូវ៉ា រហូតដល់ល្ងាច រួមជាមួយពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល។ ពួកលោកយកធូលីដីរោយលើក្បាលរៀងៗខ្លួន។