ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។
អេសេគាល 40:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីម្ភៃប្រាំនៃការដែលគេចាប់យើងមកជាឈ្លើយ ដល់ថ្ងៃទីដប់ ខែទីដប់ដើមឆ្នាំ គឺក្នុងឆ្នាំទីដប់បួន ក្រោយពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះ ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយព្រះអង្គនាំខ្ញុំទៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីម្ភៃប្រាំ ដែលគេកៀរយើងមកជាឈ្លើយ គឺដប់បួនឆ្នាំក្រោយពេលក្រុងយេរូសាឡឹមរលំ នៅថ្ងៃទីដប់ ក្នុងខែដើមឆ្នាំនោះ ព្រះអម្ចាស់បានដាក់ព្រះហស្ដលើខ្ញុំ ហើយលើកខ្ញុំទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅឆ្នាំ២៥ ដែលយើងរាល់គ្នានៅជាឈ្លើយ លុះដល់ថ្ងៃ១០ខែដើមឆ្នាំ គឺក្នុងឆ្នាំទី១៤ តាំងពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះឯង ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយទ្រង់នាំខ្ញុំទៅឯទីនោះ អាល់គីតាប នៅឆ្នាំទីម្ភៃប្រាំ ដែលគេកៀរយើងមកជាឈ្លើយ គឺដប់បួនឆ្នាំក្រោយពេលក្រុងយេរូសាឡឹមរលំ នៅថ្ងៃទីដប់ ក្នុងខែដើមឆ្នាំនោះ អុលឡោះតាអាឡាបានដាក់ដៃលើខ្ញុំ ហើយលើកខ្ញុំទៅ។ |
ចូរប្រកាសប្រាប់ក្រុមជំនុំសាសន៍អ៊ីស្រាអែលទាំងមូលថា នៅថ្ងៃទីដប់ ខែនេះ គ្រប់គ្នាត្រូវយកកូនចៀមមួយ តាមគ្រួសាររបស់ឪពុករៀងៗខ្លួន គឺកូនចៀមមួយសម្រាប់គ្រួសារមួយ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំនោះទៅ នៅថ្ងៃផុតកំណត់នោះឯង ពួកពលរបស់ព្រះយេហូវ៉ាក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទ។
នោះព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយក្នុងនិមិត្តព្រះអង្គនាំខ្ញុំទៅដល់ស្រុកខាល់ដេ ដោយនូវព្រះវិញ្ញាណនៃព្រះ គឺទៅឯពួកអ្នកដែលនៅជាឈ្លើយនោះនិមិត្តដែលខ្ញុំបានឃើញក៏បាត់ពីខ្ញុំទៅ
នៅឆ្នាំទីម្ភៃប្រាំពី ខែទីមួយ ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
ដូច្នេះ ព្រះវិញ្ញាណព្រះអង្គលើកខ្ញុំឡើងយកទៅ ឯខ្ញុំក៏ទៅដោយមានសេចក្ដីជូរចត់ ហើយដោយសេចក្ដីក្តៅក្រហាយនៃវិញ្ញាណខ្ញុំ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតលើខ្ញុំជាខ្លាំងដែរ។
នៅទីនោះ ព្រះហស្តនៃព្រះយេហូវ៉ាក៏សណ្ឋិតនៅលើខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរក្រោកឡើង ចេញទៅឯវាល នៅទីនោះយើងនឹងនិយាយជាមួយអ្នក»។
នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីមួយ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
នៅឆ្នាំទីដប់ពីរ ខែទីដប់ពីរ ថ្ងៃទីដប់ប្រាំ ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានមកដល់ខ្ញុំថា៖
លុះដល់ថ្ងៃប្រាំ ខែទីដប់ ឆ្នាំទីដប់ពីរ ដែលគេបានចាប់យើងនាំទៅជាឈ្លើយ នោះមានម្នាក់ដែលរត់រួចពីក្រុងយេរូសាឡិម បានមកដល់ខ្ញុំប្រាប់ថា គេចាប់ទីក្រុងបានហើយ។
ព្រះហស្តរបស់ព្រះយេហូវ៉ាបានសណ្ឋិតលើខ្ញុំ ហើយព្រះអង្គក៏នាំយកខ្ញុំ ដោយព្រះវិញ្ញាណរបស់ព្រះយេហូវ៉ា ទៅដាក់ចុះនៅកណ្ដាលច្រកភ្នំមួយ ដែលពេញដោយឆ្អឹងខ្មោច។
នៅថ្ងៃទីប្រាំ ខែទីប្រាំមួយ ក្នុងឆ្នាំទីប្រាំមួយ កាលខ្ញុំកំពុងអង្គុយនៅក្នុងផ្ទះខ្ញុំ មានទាំងពួកចាស់ទុំសាសន៍យូដាអង្គុយនៅមុខខ្ញុំដែរ ព្រះអម្ចាស់យេហូវ៉ាបានដាក់ព្រះហស្តលើខ្ញុំ។
នៅថ្ងៃរបស់ព្រះអម្ចាស់ ខ្ញុំបានលង់ក្នុងវិញ្ញាណ ហើយឮសំឡេងបន្លឺឡើង ដូចជាសូរត្រែនៅខាងក្រោយខ្ញុំថា៖