Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 32:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​ឆ្នាំ​ទី​ដប់​ពីរ ខែ​ទី​ដប់​ពីរ ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ឆ្នាំ​ទី​ដប់‌ពីរ ខែ​ទី​ដប់‌ពីរ ថ្ងៃ​ទី​មួយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 លុះ​ដល់​ថ្ងៃ​ទី​១ ខែ​ផល្គុន ក្នុង​ឆ្នាំ​ទី​១២ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ឆ្នាំ​ទី​ដប់‌ពីរ ខែ​ទី​ដប់‌ពីរ ថ្ងៃ​ទី​មួយ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 32:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​គ្រា​នោះ នឹង​មាន​អាស‌នា​មួយ​នៅ​កណ្ដាល​ស្រុក​អេស៊ីព្ទ សម្រាប់​បូជា​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ហើយ​នៅ​ត្រង់​ព្រំ‌ដែន​នឹង​មាន​បង្គោល​មួយ សម្រាប់​រំឭក​ពី​ព្រះ‌យេហូវ៉ា


ពេល​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ហោរា​យេរេមា​នៅ​ថាផ្នេស​ថា៖


នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែល​មក​ដល់​ហោរា​យេរេមា ពី​ដំណើរ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។


នៅ​ថ្ងៃ​ទី​ប្រាំ ក្នុង​ខែ​នោះ ដែល​ជា​ឆ្នាំ​ទី​ប្រាំ តាំង​ពី​ស្តេច​យ៉ូយ៉ា‌គីន​នៅ​ជាប់​ជា​ឈ្លើយ


នៅ​ឆ្នាំ​ទី​ដប់ ខែ​ទី​ដប់ ថ្ងៃ​ទី​ដប់ពីរ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំពី ខែ​ទី​មួយ ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


នៅ​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​មួយ ថ្ងៃ​ទី​ប្រាំពី ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


នៅ​ឆ្នាំ​ទី​ដប់មួយ ខែ​ទី​បី ថ្ងៃ​ទី​មួយ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


នៅ​ឆ្នាំ​ទី​ដប់ពីរ ខែ​ទី​ដប់​ពីរ ថ្ងៃ​ទី​ដប់​ប្រាំ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


លុះ​ដល់​ថ្ងៃ​ប្រាំ ខែ​ទី​ដប់ ឆ្នាំ​ទីដប់​ពីរ ដែល​គេ​បាន​ចាប់​យើង​នាំ​ទៅ​ជា​ឈ្លើយ នោះ​មាន​ម្នាក់​ដែល​រត់​រួច​ពី​ក្រុង​យេរូ‌សាឡិម បាន​មក​ដល់​ខ្ញុំ​ប្រាប់​ថា គេ​ចាប់​ទី​ក្រុង​បាន​ហើយ។


នៅ​ឆ្នាំ​ទី​ម្ភៃ​ប្រាំ​នៃការ​ដែល​គេចាប់​យើង​មក​ជា​ឈ្លើយ ដល់​ថ្ងៃ​ទី​ដប់ ខែ​ទី​ដប់​ដើម​ឆ្នាំ គឺ​ក្នុង​ឆ្នាំ​ទី​ដប់​បួន ក្រោយ​ពី​ទី​ក្រុង​ត្រូវ​គេ​វាយ​មក នៅ​ថ្ងៃ​នោះ ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​បាន​សណ្ឋិត​នៅ​លើ​ខ្ញុំ ហើយ​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ទី​នោះ។


នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំមួយ ក្នុង​ឆ្នាំ​ទី​ប្រាំមួយ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់​ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ​ដែរ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ដាក់​ព្រះ‌ហស្ត​លើ​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម