ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 33:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​មក​រក​អ្នក ដូច​ជា​បណ្ដា‌ជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​អ្នក ដូច​ជា​ប្រជា‌រាស្ត្រ​យើង ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អ្នក តែ​មិន​ប្រព្រឹត្ត​តាម​សោះ ដ្បិត​បបូរ​មាត់​គេ​សម្ដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​រក​កម្រៃ​ដល់​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​របស់​យើង​នឹង​ប្រមូល​គ្នា​មក​រក​អ្នក ពួក​គេ​អង្គុយ​នៅ​មុខ​អ្នក ស្ដាប់​ពាក្យ​របស់​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ទេ។ មាត់​ពួក​គេ​ពោល​ថា គោរព​ពាក្យ​អ្នក តែ​ពួក​គេ​បែរ​ជា​ធ្វើ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ទៅ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​មក​ឯ​ឯង ដូច​ជា​បណ្តាជន​ទាំង‌ឡាយ​ធ្លាប់​មក ហើយ​គេ​អង្គុយ​នៅ​មុខ​ឯង ដូច​ជា​រាស្ត្រ​អញ ក៏​ស្តាប់​អស់​ទាំង​ពាក្យ​របស់​ឯង តែ​មិន​ប្រព្រឹត្ត​តាម​ទេ ដ្បិត​បបូរ​មាត់​គេ​សំដែង​ចេញ​ជា​សេចក្ដី​ស្រឡាញ់​យ៉ាង​ខ្លាំង តែ​ចិត្ត​គេ​ដេញ​តាម​រក​កំរៃ​ដល់​ខ្លួន​វិញ

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​របស់​យើង​នឹង​ប្រមូល​គ្នា​មក​រក​អ្នក ពួក​គេ​អង្គុយ​នៅ​មុខ​អ្នក ស្ដាប់​ពាក្យ​របស់​អ្នក តែ​មិន​ប្រតិបត្តិ​តាម​ទេ។ មាត់​ពួក​គេ​ពោល​ថា គោរព​ពាក្យ​អ្នក តែ​ពួក​គេ​បែរ​ជា​ធ្វើ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន​ទៅ​វិញ។

សូមមើលជំពូក



អេ‌សេ‌គាល 33:31
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ដោយ​ព្រោះ​យើង​ខ្ញុំ​ជ្រក‌កោន​ក្រោម​ព្រះ‌គុណ​របស់​ព្រះ​ករុណា យើង​ខ្ញុំ​មិន​គួរ​គប្បី​នឹង​ព្រងើយ​កន្តើយ ទុក​ឲ្យ​គេ​បង្អាប់​កិត្តិ‌យស​របស់​ព្រះ‌ករុណា​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ខ្ញុំ​ផ្ញើ​សំបុត្រ​នេះ មក​ទូល​ថ្វាយ​ព្រះ‌ករុណា


សូម​ធ្វើ​ឲ្យ​ចិត្ត​ទូល‌បង្គំ​ផ្អៀង​ទៅ​រក សេចក្ដី​បន្ទាល់របស់​ព្រះ‌អង្គ កុំ​ឲ្យ​ផ្អៀង​ទៅ​រក​សេចក្ដី​លោភ​ឡើយ!


ហេតុនេះ​បាន​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នឹង​បាន​ទៅ​ដល់​គេ​ថា៖ "ពី​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ គឺ​ព្រះ​ឱវាទ​មួយ​ទៅ​ព្រះឱវាទ​មួយ ពី​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ គឺ​បន្ទាត់​មួយ​ទៅ​បន្ទាត់​មួយ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ ហើយ​ដួល​ផ្ងារ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់​រើ​ពុំ​រួច​ឡើយ"។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ ដោយ​ព្រោះ​សាសន៍​នេះ​ចូល​មក​ជិត​យើង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​យើង ដោយ​សម្ដី និង​បបូរ​មាត់​របស់​គេ តែ​បាន​ដក​ចិត្ត​ចេញ​ទៅ​ឆ្ងាយ​ពី​យើង ហើយ​ការ​ដែល​គេ​កោត​ខ្លាច​ដល់​យើង គ្រាន់​តែ​ជា​បង្គាប់​របស់​មនុស្ស ដែល​បង្រៀន​គេ​ប៉ុណ្ណោះ


អ្នកនោះ​ឃើញ​ការ​ជា​ច្រើន​យ៉ាង តែ​មិន​ពិចារ‌ណា​ទេ ត្រចៀក​នៅ​ចំហ តែ​ស្តាប់​មិន​ឮ​សោះ។


ព្រះ‌អង្គ​បាន​ដាំ​គេ គេ​ចាក់​ឫស​ចុះ ហើយ​ក៏​ធំ​ឡើង គេ​កើត​ផល គេ​យក​ព្រះ‌អង្គ​មក​ផ្ទាល់​នៅ​មាត់ តែ​ឲ្យ​ព្រះ‌អង្គ​នៅ​ឆ្ងាយ​ពី​ចិត្ត​គេ​វិញ។


ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ហើយ តែ​អ្នក​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ក្នុង​ការ​អ្វី​ដែល​ព្រះ‌អង្គ​បាន​ចាត់​ខ្ញុំ​មក​ប្រាប់​អ្នក​រាល់​គ្នា​នោះ​សោះ។


«ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​នោះ យើង​មិន​ស្តាប់​តាម​ទេ។


គ្រា​នោះ មាន​ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ខ្លះ​មក​ឯ​ខ្ញុំ ហើយ​ក៏​អង្គុយ​នៅ​ចំពោះ​មុខ​ខ្ញុំ


ដូច្នេះ យើង​បាន​ទះ​ដៃ ដោយ​ព្រោះ​កម្រៃ​ទុច្ចរិត​ដែល​អ្នក​បាន​នោះ ហើយ​ដោយ​ព្រោះ​ឈាម​ដែល​បាន​ខ្ចាយ​នៅ​កណ្ដាល​អ្នក​ផង។


ពួក​ចៅ‌ហ្វាយ​នៅ​កណ្ដាល​ទី​ក្រុង​ប្រព្រឹត្ត​ដូច​ជា​សត្វ​ស្វាន ដែល​កំពុង​ហែក​រំពា គេ​ប្រព្រឹត្ត​ដូច្នោះ ដើម្បី​នឹង​កម្ចាយ​ឈាម ហើយ​បំផ្លាញ​ព្រលឹង​មនុស្ស ប្រយោជន៍​ឲ្យ​បាន​កម្រៃ​ទុច្ចរិត។


នៅ​ថ្ងៃ​ទី​ប្រាំ ខែ​ទី​ប្រាំមួយ ក្នុង​ឆ្នាំ​ទី​ប្រាំមួយ កាល​ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្នុង​ផ្ទះ​ខ្ញុំ មាន​ទាំង​ពួក​ចាស់​ទុំ​សាសន៍​យូដា​អង្គុយ​នៅ​មុខ​ខ្ញុំ​ដែរ ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ដាក់​ព្រះ‌ហស្ត​លើ​ខ្ញុំ។


រីឯ​ពូជ​ដែល​បាន​ធ្លាក់​ទៅ​ក្នុង​គុម្ព​បន្លា នេះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល តែ​សេចក្តី​ខ្វល់‌ខ្វាយ​អំពី​ជីវិត​នេះ និង​សេចក្តី​បញ្ឆោត​របស់​ទ្រព្យ​សម្បត្តិ ខ្ទប់​ព្រះ‌បន្ទូល​ជាប់ មិន​ឲ្យ​កើត​ផល​បាន​ឡើយ។


កាល​បុរស​វ័យ​ក្មេង​នោះ​ឮ​ដូច្នោះ គាត់​ក៏​ចេញ​ទៅ​ទាំង​ព្រួយ​ចិត្ត ព្រោះ​គាត់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ណាស់។


«គ្មាន​អ្នក​ណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ ហើយ​ស្រឡាញ់​មួយ ឬ​ស្មោះ​ត្រង់​នឹង​ម្នាក់ ហើយ​មើល​ងាយ​ម្នាក់​ទៀត​ពុំ​ខាន។ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​គោរព​បម្រើ​ព្រះ‌ផង និង​ទ្រព្យ​សម្បត្តិ​ផង​បាន​ឡើយ»។


នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារា នាង​អង្គុយ​ស្តាប់​ព្រះ‌បន្ទូល នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អម្ចាស់


តែ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ស៊ូ​ថា​ដូច្នេះ​វិញ មាន​ពរ​ហើយ អស់​អ្នក​ដែល​ស្តាប់​ព្រះ‌បន្ទូល ហើយ​ប្រព្រឹត្តតាម»។


ពួក​ផារិស៊ី ដែល​ជា​ពួក​អ្នក​មាន​ចិត្ត​លោភ ក៏​បាន​ស្តាប់​គ្រប់​សេចក្តី​ទាំង​នោះ​ដែរ ហើយ​គេ​ចំអក​ឲ្យ​ព្រះ‌អង្គ។


ប៉ុន្ដែ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ម្តាយ​របស់​ខ្ញុំ និង​បង‌ប្អូន​របស់​ខ្ញុំ គឺ​អស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ប្រព្រឹត្ត​តាម»។


ដូច្នេះ ខ្ញុំ​ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​ភ្លាម ហើយ​លោក​ក៏​អញ្ជើញ​មក​យ៉ាង​ប្រពៃ។ ឥឡូវ​នេះ យើង​ខ្ញុំ​ទាំង​អស់​គ្នា​នៅទីនេះ​នៅ​ចំពោះ​ព្រះ រង់​ចាំ​ស្តាប់​គ្រប់​ទាំង​សេចក្តី​ដែល​ព្រះ​បាន​បង្គាប់​មក​លោក»។


ចូរ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ឲ្យ​ច្បាស់​ថា អ្នក​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់ មនុស្ស​ស្មោក​គ្រោក ឬ​មនុស្ស​ដែល​មាន​ចិត្ត​លោភ​លន់ (គឺ​មនុស្ស​ថ្វាយ​បង្គំ​រូប​ព្រះ) មិន​អាច​គ្រង​មត៌ក​ក្នុង​ព្រះរាជ្យ​របស់​ព្រះ‌គ្រីស្ទ និង​របស់​ព្រះ​បាន​ឡើយ។