ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ
អេសេគាល 33:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍អ្នកថា កាលណាយើងនាំដាវមកលើស្រុកណា ហើយបណ្ដាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កូនមនុស្សអើយ ចូរថ្លែងប្រាប់ប្រជាជនរបស់អ្នកថា ពេលយើងនាំសង្គ្រាមមកប្រហារស្រុកណាមួយ ប្រជាជននៅស្រុកនោះជ្រើសរើសយកនរណាម្នាក់ក្នុងចំណោមពួកគេ ឲ្យធ្វើជាអ្នកយាមល្បាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកកូនចៅសាសន៍ឯងថា កាលណាអញនាំដាវមកលើស្រុកណា ហើយបណ្តាជននៅស្រុកនោះរើសយកម្នាក់ពីក្នុងពួកគេ តាំងឡើងជាអ្នកចាំយាម អាល់គីតាប «កូនមនុស្សអើយ ចូរថ្លែងប្រាប់ប្រជាជនរបស់អ្នកថា ពេលយើងនាំសង្គ្រាមមកប្រហារស្រុកណាមួយ ប្រជាជននៅស្រុកនោះជ្រើសរើសយកនរណាម្នាក់ក្នុងចំណោមពួកគេ ឲ្យធ្វើជាអ្នកយាមល្បាត។ |
ឱក្រុងយេរូសាឡិមអើយ យើងបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ ឬថ្ងៃ អ្នករាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំនៅស្ងៀមឡើយ
មានពួកទ័ពបំផ្លាញឡើងមកលើគ្រប់ទាំង ទីខ្ពស់ត្រងិលនៅទីរហោស្ថាន ដ្បិតដាវនៃព្រះយេហូវ៉ាកំពុងតែស៊ី ចាប់តាំងពីចុងស្រុកម្ខាង ទៅដល់ចុងស្រុកម្ខាង ឥតមានមនុស្សណាមានសេចក្ដីសុខឡើយ។
ព្រះសូរសៀងនឹងឮរហូតដល់ចុងបំផុតផែនដី ដ្បិតព្រះយេហូវ៉ាមានការណ៍ទាស់ទទឹង នឹងសាសន៍ទាំងប៉ុន្មាន ព្រះអង្គនឹងកាត់ក្ដីមនុស្សគ្នា ឯពួកមនុស្សអាក្រក់ ព្រះអង្គនឹងប្រគល់ដល់ដាវ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ចូរដំឡើងទង់ជ័យទាស់នឹងកំផែងក្រុងបាប៊ីឡូនចុះ ត្រូវឲ្យពួកយាមបានកម្លាំងឡើង ចូរដាក់ពួកចាំយាម ហើយរៀបទ័ពបង្កប់ទៅ ដ្បិតព្រះយេហូវ៉ាបានសម្រេច ហើយបានបង្ហើយការ ដែលព្រះអង្គមានព្រះបន្ទូល ពីដំណើរពួកអ្នកនៅក្រុងបាប៊ីឡូន
អ្នករាល់គ្នាខ្លាចដាវ ដូច្នេះ យើងនឹងនាំដាវមកលើអ្នក នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
ប្រសិនបើយើងនាំដាវមកលើស្រុកនោះ ដោយបង្គាប់ថា ដាវអើយ ចូរដើរចុះឡើងក្នុងស្រុកចុះ ហើយយើងកាត់ទាំងមនុស្ស និងសត្វចេញពីនោះ
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា កាលណាយើងចាត់សេចក្ដីវេទនាទាំងបួនយ៉ាងនេះ ទៅលើក្រុងយេរូសាឡិម គឺជាដាវ ជាអំណត់ ជាសត្វសាហាវ និងអាសន្នរោគ ដើម្បីនឹងកាត់ទាំងមនុស្ស និងសត្វចេញផង នោះតើនឹងបានតឹងជាងអម្បាលម៉ានទៅទៀត
ទៅចុះ ចូរទៅឯពួកអ្នកដែលនៅជាឈ្លើយ គឺជាពួកកូនចៅរបស់សាសន៍អ្នក ហើយនិយាយប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ទោះបើគេព្រមស្តាប់តាម ឬមិនព្រមស្តាប់ក្តី»។
ប៉ុន្តែ កាលណាយើងនិយាយនឹងអ្នក នោះយើងនឹងបើកមាត់អ្នកឡើង ហើយអ្នកនឹងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ អ្នកណាដែលស្តាប់ ចូរស្តាប់ចុះ អ្នកណាដែលមិនព្រមស្តាប់ទេ នោះក៏តាមចិត្តចុះ ដ្បិតគេជាពូជពង្សរឹងចចេសហើយ»។
ដូច្នេះ កូនមនុស្សអើយ ចូរប្រាប់ដល់ពួកចៅនៃសាសន៍អ្នកថា សេចក្ដីសុចរិតរបស់មនុស្សសុចរិតនឹងមិនដោះអ្នកនោះឲ្យរួច ក្នុងថ្ងៃដែលប្រព្រឹត្តអំពើរំលងវិញនោះឡើយ ហើយចំណែកអំពើអាក្រក់របស់មនុស្សអាក្រក់វិញ គេមិនបានដួល ដោយព្រោះអំពើទាំងនោះ ក្នុងថ្ងៃដែលបែរចេញពីអំពើអាក្រក់របស់ខ្លួនទេ ឯមនុស្សសុចរិតក៏មិនអាចនឹងរស់នៅ ដោយសារអំពើសុចរិតរបស់ខ្លួន ក្នុងថ្ងៃដែលប្រព្រឹត្តអំពើបាបវិញបានដែរ។
ទោះបើយ៉ាងនោះ គង់តែពួកកូនចៅនៃសាសន៍អ្នកតែងថា ផ្លូវរបស់ព្រះអម្ចាស់មិនត្រឹមត្រូវទេ ចំណែកខាងគេ គឺផ្លូវរបស់គេទេតើដែលមិនត្រឹមត្រូវ។
មួយទៀត កូនមនុស្សអើយ ពួកកូនចៅរបស់សាសន៍អ្នក គេនិយាយគ្នាពីអ្នកនៅក្បែរកំផែង ហើយនៅមាត់ទ្វារផ្ទះ គេនិយាយគ្នា គឺគ្រប់គ្នានិយាយនឹងបងប្អូនខ្លួនថា ចូរយើងទៅស្តាប់ព្រះបន្ទូល ដែលមកពីព្រះយេហូវ៉ាចុះ។
កូនមនុស្សអើយ គឺយ៉ាងនោះដែលយើងបានតាំងអ្នកឡើងឲ្យធ្វើជាអ្នកចាំយាមដល់ពួកវង្សអ៊ីស្រាអែល ដូច្នេះ ចូរស្តាប់ពាក្យពីមាត់យើង ហើយប្រកាសប្រាប់គេ។
កាលណាពួកកូនចៅសាសន៍អ្នកនឹងសួរដល់អ្នកថា "សូមប្រាប់ឲ្យយើងដឹងជាឈើទាំងពីរនេះមានន័យដូចម្តេច?"
ភ្នំទាំងឡាយនៅស្រុកអ៊ីស្រាអែលអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដល់ទាំងភ្នំធំ ភ្នំតូច ទាំងជ្រោះទឹក និងច្រកភ្នំទាំងប៉ុន្មានថា គឺយើងនេះហើយ នឹងនាំដាវមកលើអ្នករាល់គ្នា ហើយយើងនឹងបំផ្លាញអស់ទាំងទីខ្ពស់របស់អ្នក។
អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយព្រះនៃខ្ញុំ តែហោរាសុទ្ធតែជាឡប់ សម្រាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសម្អប់ នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន
យើងនឹងនាំឲ្យមានដាវជាការសងសឹកនៃសេចក្ដីសញ្ញាមកលើអ្នក នោះអ្នករាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់អ្នកទាំងប៉ុន្មាន ហើយយើងនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្ដាលអ្នករាល់គ្នាទៀត រួចអ្នកនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា៖ «ម្នាលអើយ ចូរភ្ញាក់ឡើង ទាស់នឹងគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ ចូរវាយគង្វាល នោះហ្វូងចៀមនឹងត្រូវខ្ចាត់ខ្ចាយ រួចយើងនឹងប្រែដៃទៅលើកូនតូចៗវិញ។