ហូសេ 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយព្រះនៃខ្ញុំ តែហោរាសុទ្ធតែជាឡប់ សម្រាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសម្អប់ នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺព្យាការី ស្ថិតនៅជាមួយព្រះរបស់ខ្ញុំ។ គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទី ហើយគេប្រឆាំងនឹងគាត់ នៅក្នុងដំណាក់នៃព្រះរបស់គាត់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 អ្នកចាំយាមរបស់អេប្រាអិមបាននៅជាមួយនឹងព្រះនៃខ្ញុំ តែពួកហោរាសុទ្ធតែជាលប់ សំរាប់ចាប់សត្វ នៅគ្រប់ទាំងផ្លូវរបស់គេ ហើយជាសេចក្ដីសំអប់នៅក្នុងព្រះវិហាររបស់ព្រះនៃខ្លួន សូមមើលជំពូកអាល់គីតាប8 អ្នកយាមល្បាតឲ្យអេប្រាអ៊ីម គឺណាពី ស្ថិតនៅជាមួយម្ចាស់របស់ខ្ញុំ។ គេដាក់អន្ទាក់ចាំចាប់គាត់ពីគ្រប់ទិសទី ហើយគេប្រឆាំងនឹងគាត់ នៅក្នុងដំណាក់នៃម្ចាស់របស់គាត់។ សូមមើលជំពូក |
ចូរស្តាប់បង្គាប់ពួកអ្នកដឹកនាំរបស់អ្នករាល់គ្នា ហើយចុះចូលចំពោះអ្នកទាំងនោះទៅ ដ្បិតអ្នកទាំងនោះមើលថែព្រលឹងអ្នករាល់គ្នា ទុកដូចជាអ្នកដែលត្រូវទូលរៀបរាប់ថ្វាយព្រះ។ ចូរឲ្យអ្នកទាំងនោះថែទាំអ្នករាល់គ្នាដោយអំណរ មិនមែនដោយស្រែកថ្ងូរទេ ដ្បិតបើត្រូវស្រែកថ្ងូរ នោះបង់ប្រយោជន៍ដល់អ្នករាល់គ្នាហើយ។
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។