Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 33:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ប្រាប់​ប្រជា‌ជន​របស់​អ្នក​ថា ពេល​យើង​នាំ​សង្គ្រាម​មក​ប្រហារ​ស្រុក​ណា​មួយ ប្រជា‌ជន​នៅ​ស្រុក​នោះ​ជ្រើស​រើស​យក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 «កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​អ្នក​ថា កាល​ណា​យើង​នាំ​ដាវ​មក​លើ​ស្រុក​ណា ហើយ​បណ្ដា‌ជន​នៅ​ស្រុក​នោះ​រើស​យក​ម្នាក់​ពី​ក្នុង​ពួក​គេ តាំង​ឡើង​ជា​អ្នក​ចាំ​យាម

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កូន​មនុស្ស​អើយ ចូរ​ប្រាប់​ដល់​ពួក​កូន​ចៅ​សាសន៍​ឯង​ថា កាល​ណា​អញ​នាំ​ដាវ​មក​លើ​ស្រុក​ណា ហើយ​បណ្តាជន​នៅ​ស្រុក​នោះ​រើស​យក​ម្នាក់​ពី​ក្នុង​ពួក​គេ តាំង​ឡើង​ជា​អ្នក​ចាំ​យាម

សូមមើលជំពូក ចម្លង

អាល់គីតាប

2 «កូន​មនុស្ស​អើយ ចូរ​ថ្លែង​ប្រាប់​ប្រជា‌ជន​របស់​អ្នក​ថា ពេល​យើង​នាំ​សង្គ្រាម​មក​ប្រហារ​ស្រុក​ណា​មួយ ប្រជា‌ជន​នៅ​ស្រុក​នោះ​ជ្រើស​រើស​យក​នរណា​ម្នាក់​ក្នុង​ចំណោម​ពួក​គេ ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 33:2
26 ការដាក់ឲ្យឆ្លើយតបគ្នា  

យេរូ‌សាឡឹម​អើយ យើង​នឹង​ដាក់​អ្នក​យាម នៅ​តាម​កំពែង​របស់​អ្នក ទោះ​បី​ថ្ងៃ​ក្ដី​យប់​ក្ដី អ្នក​ទាំង​នោះ​មិន​ត្រូវ​នៅ​ស្ងៀម​ឡើយ គឺ​ត្រូវ​រំឭក​ព្រះ‌អម្ចាស់​ពី​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​មិន​ត្រូវ​សម្រាក​ឡើយ!។


នៅ​តាម​ទួល​ខ្ពស់ៗ​ក្នុង​វាល​រហោ‌ស្ថាន ពួក​បំផ្លិច‌បំផ្លាញ​កំពុង​តែ​មក​ដល់។ ដាវ​របស់​ព្រះ‌អម្ចាស់​នឹង​ប្រហារ​ស្រុក​នេះ ពី​ជាយ​ដែន​ម្ខាង​ទៅ​ជាយ​ដែន​ម្ខាង គ្មាន​នរណា​ម្នាក់​គេច​ខ្លួន​រួច​ឡើយ។


ព្រះ‌សូរសៀង​របស់​ព្រះអង្គ​លាន់​ឮ រហូត​ដល់​ចុង​ផែនដី ដ្បិត​ព្រះ‌អម្ចាស់​មាន​សំណុំ​រឿង​ចោទ​ប្រកាន់ ប្រជា‌ជាតិ​ទាំង​អស់ ព្រះអង្គ​កាត់​ក្ដី​មនុស្ស​លោក​ទាំង​មូល។ ព្រះអង្គ​ប្រគល់​មនុស្ស​មាន​ទោស ទៅ​ឲ្យ​គេ​ប្រហារ​ដោយ​មុខ​ដាវ”» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។


ចូរ​លើក​ទង់​សញ្ញា​វាយ​លុក​កំពែង​ក្រុង​បាប៊ី‌ឡូន ចូរ​បន្ថែម​កង​យាម‌ល្បាត ចូរ​ដាក់​អ្នក​យាម​ឲ្យ​ឃ្លាំ​មើល ចូរ​បង្កប់​ទាហាន​ចាំ​វាយ​ឆ្មក់ ដ្បិត​ព្រះ‌អម្ចាស់​សម្រេច​តាម​ផែន‌ការ ដែល​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ប្រឆាំង នឹង​អ្នក​ក្រុង​បាប៊ី‌ឡូន។


អ្នក​រាល់​គ្នា​ខ្លាច​សង្គ្រាម តែ​យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។


ប្រសិន​បើ​យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​ស្រុក ប្រសិន​បើ​យើង​បញ្ជា​ឲ្យ​កង‌ទ័ព​មួយ​វាយ​លុក​ស្រុក​នោះ ប្រល័យ​ជីវិត​ទាំង​មនុស្ស​ទាំង​សត្វ


ពិត​មែន​ហើយ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ទោះ​បី​យើង​ដាក់​ទោស​ក្រុង​យេរូ‌សាឡឹម ដោយ​គ្រោះ​កាច​ទាំង​បួន​យ៉ាង គឺ​សង្គ្រាម ទុរ្ភិក្ស សត្វ​សាហាវ និង​ជំងឺ​រាត‌ត្បាត ដើម្បី​ប្រល័យ​ជីវិត​ពួក​គេ​ទាំង​មនុស្ស​ទាំង​សត្វ​ក្ដី


ចូរ​ទៅ​ជួប​ប្រជា‌ជន​របស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​ឈ្លើយ រួច​និយាយ​ជា​មួយ​ពួក​គេ ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី ចូរ​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់»។


ប៉ុន្តែ ពេល​ណា​យើង​និយាយ​ទៅ​កាន់​អ្នក យើង​នឹង​បើក​មាត់​របស់​អ្នក ដើម្បី​ឲ្យ​ពោល​ទៅ​ពួក​គេ​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់”។ មាន​អ្នក​ខ្លះ​ចង់​ស្ដាប់ ហើយ​អ្នក​ខ្លះ​ទៀត​មិន​ចង់​ស្ដាប់​ទេ ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖


កូន​មនុស្ស​អើយ ចូរ​ប្រកាស​ប្រាប់​ប្រជា‌ជន​របស់​អ្នក​ថា: នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ណា​មួយ អំពើ​សុចរិត​ដែល​គេ​ធ្លាប់​ធ្វើ​កាល​ពី​មុន ពុំ​អាច​សង្គ្រោះ​គេ​ឡើយ។ ហេតុ​នេះ នៅ​ថ្ងៃ​ដែល​មនុស្ស​សុចរិត​ប្រព្រឹត្ត​អំពើ​បាប គេ​ពុំ​អាច​រស់ ដោយ‌សារ​អំពើ​សុចរិត​របស់​ខ្លួន​ឡើយ។ រីឯ​មនុស្ស​អាក្រក់​វិញ នៅ​ថ្ងៃ​ដែល​គេ​លះ‌បង់​ចោល​អំពើ​អាក្រក់ នោះ​គេ​នឹង​មិន​ទទួល​ទោស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​កាល​ពី​មុន​នោះ​ឡើយ។


ប្រជា‌ជន​របស់​អ្នក​នាំ​គ្នា​ពោល​ថា “ព្រះ‌អម្ចាស់​ប្រព្រឹត្ត​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ”។ តាម​ពិត គឺ​ពួក​គេ​វិញ​ទេ​តើ​ដែល​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ!


កូន​មនុស្ស​អើយ ប្រជា‌ជន​របស់​អ្នក​នាំ​គ្នា​និយាយ​ពី​អ្នក​នៅ​តាម​កំពែង​ក្រុង និង​តាម​មាត់​ទ្វារ​ផ្ទះ ពួក​គេ​បបួល​គ្នា​ថា “មក! យើង​ទៅ​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល”។


ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​អ្នក​យាម‌ល្បាត សម្រាប់​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ចូរ​ស្ដាប់​ពាក្យ​ដែល​យើង​និយាយ ហើយ​យក​ទៅ​ប្រកាស​ប្រាប់​ពួក​គេ​ក្នុង​នាម​យើង​ផង។


កាល​ណា​ប្រជា‌ជន​របស់​អ្នក​សួរ​ថា “សូម​ពន្យល់​យើង​ខ្ញុំ​ផង លោក​ធ្វើ​ដូច្នេះ​មាន​ន័យ​ដូច​ម្ដេច?”


ចូរ​ពោល​ថា: ភ្នំ​ទាំង‌ឡាយ​នៅ​ស្រុក​អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់! ដ្បិត​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ភ្នំ​តូច​ធំ ព្រម​ទាំង​ជ្រោះ និង​ជ្រលង​ភ្នំ​ទាំង​អស់​ដូច​ត​ទៅ “យើង​មក​ដល់​ហើយ យើង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​មាន​ដល់​អ្នក​រាល់​គ្នា យើង​នឹង​កម្ទេច​កន្លែង​សក្ការៈ​នៅ​តាម​ទួល​ខ្ពស់ៗ​របស់​អ្នក​រាល់​គ្នា។


អ្នក​យាម‌ល្បាត​ឲ្យ​អេប្រាអ៊ីម គឺ​ព្យាការី ស្ថិត​នៅ​ជា​មួយ​ព្រះ​របស់​ខ្ញុំ។ គេ​ដាក់​អន្ទាក់​ចាំ​ចាប់​គាត់​ពី​គ្រប់​ទិស‌ទី ហើយ​គេ​ប្រឆាំង​នឹង​គាត់ នៅ​ក្នុង​ដំណាក់​នៃ​ព្រះ​របស់​គាត់។


យើង​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​កើត​ឡើង​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី។ ពេល​អ្នក​រាល់​គ្នា​ជួប‌ជុំ​គ្នា​នៅ​តាម​ទីក្រុង យើង​នឹង​ធ្វើ​ឲ្យ​ជំងឺ​រាត​ត្បាត​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ។


«ដាវ​អើយ ចូរ​ភ្ញាក់​ឡើង ប្រហារ​គង្វាល​ដែល​យើង​បាន​តែង‌តាំង។ ចូរ​ប្រហារ​អ្នក​ធ្វើ​ការ​រួម​ជា​មួយ​យើង! - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ចូរ​វាយ​សម្លាប់​គង្វាល ហើយ​ចៀម​នៅ​ក្នុង​ហ្វូង​នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ! បន្ទាប់​មក យើង​នឹង​បែរ​ទៅ​វាយ​ចៀម​តូចៗ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម