អេសេគាល 27:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកចែវរបស់អ្នក គេបាននាំអ្នកទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យអ្នកបែកធ្លាយ នៅកណ្ដាលសមុទ្រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ នៅកណ្ដាលសមុទ្រ ស្រាប់តែមាន ខ្យល់ពីទិសខាងកើត បក់មកកម្ទេចអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកអ្នកចែវរបស់ឯង គេបាននាំឯងទៅក្នុងទឹកធំ ខ្យល់ពីទិសខាងកើតបានធ្វើឲ្យឯងបែកធ្លាយ នៅកណ្តាលសមុទ្រ អាល់គីតាប ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ នៅកណ្ដាលសមុទ្រ ស្រាប់តែមាន ខ្យល់ពីទិសខាងកើត បក់មកកំទេចអ្នក។ |
កាលយើងបានឮ នោះយើងក៏បានឃើញ ក្នុងទីក្រុងរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺនៅក្នុងទីក្រុងរបស់ព្រះនៃយើង ព្រះនឹងតាំងទីក្រុងនោះ ឲ្យរឹងមាំរហូតតទៅ។ –បង្អង់
ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតទីមាំមួនរបស់អ្នកបានត្រូវបំផ្លាញហើយ។
ខ្សែជ្រែងរបស់អ្នកធូរហើយ មិនអាចទប់ជើងដងក្តោងឲ្យមាំបានទេ ពួកនាវាក៏បង្ហូតក្តោងមិនបានដែរ ពេលនោះ គេនឹងរឹបយកជ័យភណ្ឌជាច្រើនចែកគ្នា សូម្បីតែពួកខ្វិនក៏យកជ័យភណ្ឌនេះដែរ។
យើងនឹងកម្ចាត់កម្ចាយគេនៅចំពោះពួកខ្មាំងសត្រូវ ហាក់ដូចជាមានខ្យល់ពីទិសខាងកើតផាត់ទៅ ឯយើងនឹងបែរខ្នងដាក់គេ មិនមែនបែរមុខមើលគេ ក្នុងវេលាដែលគេមានសេចក្ដីវេទនានោះឡើយ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កាលណាយើងបានធ្វើឲ្យអ្នកទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាយើងបាននាំទីជម្រៅមកលើអ្នក ហើយមានទឹកធំមកគ្របលើអ្នកហើយ
អស់ទាំងទ្រព្យសម្បត្តិ និងរបស់លក់ដូរ ហើយទំនិញរបស់អ្នក ព្រមទាំងពួកជើងឈ្នួល ពួកនាយសំពៅ ពួកបិទពរ និងពួកអ្នកលក់ដូរទំនិញរបស់អ្នក ហើយពួកទាហានដែលនៅក្នុងអ្នក និងបណ្ដាជនទាំងប៉ុន្មានដែលនៅកណ្ដាលអ្នក គេនឹងត្រូវលិចលង់នៅផ្ទៃសមុទ្រ ក្នុងថ្ងៃដែលអ្នកត្រូវអន្តរាយនោះ។
នៅគ្រាដែលអ្នកត្រូវអន្តរាយនៅក្នុងសមុទ្រ នោះទំនិញ និងពួកអ្នកទាំងប៉ុន្មានបានធ្លាក់ទៅបាទសមុទ្រជាមួយអ្នកដែរ។
គេនឹងទម្លាក់អ្នកទៅក្នុងជង្ហុកធំ ហើយអ្នកនឹងត្រូវស្លាប់ដូចជាពួកអ្នក ដែលត្រូវគេចាក់សម្លាប់នៅកណ្ដាលសមុទ្រ។
ប៉ុន្ដែ បន្តិចក្រោយមក មានខ្យល់ព្យុះកំណាចមួយ ឈ្មោះខ្យល់ព្យុះអ៊ើរ៉ាគ្លីដូន បក់គំហុកចេញពីកោះមក។
ប៉ុន្ដែ សំពៅបានចូលទៅកឿងនៅចន្លោះខ្សែទឹកហូរប្រសព្វគ្នា ហើយក្បាលជ្រមុជជាប់នៅនឹងថ្កល់ តែកន្សៃត្រូវបាក់បែកដោយទឹករលកបោកផ្ទប់ខ្លាំង។
ទេវតានោះពោលមកកាន់ខ្ញុំថា៖ «មហាសមុទ្រដែលអ្នកបានឃើញ ជាកន្លែងដែលស្ត្រីពេស្យាអង្គុយលើនោះ គឺជាប្រជាជន មហាជន ជាតិសាសន៍ និងភាសានានា។