មានគេទូលស្តេចថា៖ «បពិត្រព្រះរាជា ហោរាណាថាន់មកដល់ហើយ» ពេលលោកចូលមកគាល់ស្តេច លោកបានក្រាបផ្កាប់មុខដល់ដីនៅចំពោះស្ដេច
សុភាសិត 9:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំបន្ទោសដល់មនុស្ស ដែលតែងតែមើល៍ងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សមានប្រាជ្ញាវិញ គេនឹងស្រឡាញ់ឯង ព្រះគម្ពីរខ្មែរសាកល កុំស្ដីបន្ទោសមនុស្សចំអកឡកឡឺយឡើយ ក្រែងលោគេស្អប់អ្នក; ចូរស្ដីបន្ទោសមនុស្សមានប្រាជ្ញា នោះគេនឹងស្រឡាញ់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យបន្ទោសដល់មនុស្សដែលតែងតែមើលងាយឡើយ ក្រែងគេស្អប់ឯង ត្រូវឲ្យបន្ទោសដល់មនុស្សប្រាជ្ញវិញ គេនឹងស្រឡាញ់ឯង អាល់គីតាប កុំស្ដីបន្ទោសមនុស្សវាយឫកខ្ពស់ ក្រែងគេស្អប់អ្នក។ បើអ្នកស្ដីបន្ទោសមនុស្សមានប្រាជ្ញា គេនឹងស្រឡាញ់អ្នក។ |
មានគេទូលស្តេចថា៖ «បពិត្រព្រះរាជា ហោរាណាថាន់មកដល់ហើយ» ពេលលោកចូលមកគាល់ស្តេច លោកបានក្រាបផ្កាប់មុខដល់ដីនៅចំពោះស្ដេច
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរហៅសង្ឃសាដុក ហោរាណាថាន់ និងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ» លោកទាំងនោះក៏ចូលមកគាល់ស្តេច
ស្តេចអ៊ីស្រាអែលទូលឆ្លើយថា៖ «មានម្នាក់ទៀត ដែលល្មមឲ្យយើងទូលសួរដល់ព្រះយេហូវ៉ាបាន គឺឈ្មោះមីកាយ៉ា ជាកូនយីមឡា តែទូលបង្គំស្អប់គាត់ ដ្បិតគាត់មិនដែលថ្លែងទំនាយល្អពីទូលបង្គំសោះ គឺចេះតែថ្លែងទំនាយអាក្រក់ប៉ុណ្ណោះ»។ យេហូសាផាតទូលថា៖ «សូមទ្រង់កុំមានរាជឱង្ការដូច្នេះ»។
៙ សូមឲ្យមនុស្សសុចរិតវាយទូលបង្គំចុះ នោះនឹងបានជាគុណ សូមឲ្យគេប្រដៅទូលបង្គំ នោះនឹងបានដូចជា ប្រេងលាបលើក្បាលទូលបង្គំ សូមកុំឲ្យក្បាលទូលបង្គំប្រកែកឡើយ។ ក៏ប៉ុន្តែ ទូលបង្គំនៅតែបន្ដអធិស្ឋាន ទាស់នឹងអំពើអាក្រក់របស់មនុស្សទុច្ចរិត។
សូមឲ្យអ្នកប្រាជ្ញបានស្តាប់ ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត សូមឲ្យអ្នកណាដែលមានយោបល់ បានដឹងពីផ្លូវដែលត្រូវដើរ
អ្នកដែលមានចិត្តប្រកបដោយប្រាជ្ញា នោះតែងទទួលបង្គាប់ តែមនុស្សល្ងីល្ងើដែលមានមាត់រពឹស នោះនឹងត្រូវដួលវិញ។
កូនដែលមានប្រាជ្ញា តែងស្តាប់ពាក្យទូន្មានរបស់ឪពុក តែមនុស្សចំអក មិនព្រមស្តាប់ពាក្យបន្ទោសទេ។
អ្នកណាដែលមិនព្រមស្តាប់ពាក្យប្រៀនប្រដៅ នឹងត្រូវក្រលំបាក ហើយអៀនខ្មាសទៅ តែអ្នកណាដែលព្រមស្តាប់តាម សេចក្ដីបន្ទោសវិញ នោះនឹងបានកិត្តិសព្ទ។
មនុស្សដែលចំអកមើលងាយ គេមិនចូលចិត្តឲ្យអ្នកណាបន្ទោសខ្លួនឡើយ គេក៏មិនដែលរកអ្នកប្រាជ្ញដែរ។
ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់ចេះប្រយ័ត្នឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
កុំនិយាយឲ្យមនុស្សល្ងីល្ងើស្តាប់ឡើយ ដ្បិតវានឹងមើលងាយចំពោះប្រាជ្ញា នៃពាក្យសម្ដីអ្នក។
អ្នកណាដែលបន្ទោសដល់មនុស្ស នោះនៅជាន់ក្រោយនឹងមានគេរាប់អានខ្លួន ជាជាងអ្នកដែលបញ្ចើច ដោយអណ្ដាតទៅទៀត។
អ្នកណាដែលត្រូវបន្ទោសជាញយៗ តែតាំងចិត្តរឹងវិញ នោះត្រូវវិនាសក្នុងមួយរំពេច ទាល់បើជួយផង។
ប៉ុន្តែ គេនៅតែស្ងៀម ឥតឆ្លើយដល់លោក សូម្បីតែមួយម៉ាត់ ដ្បិតស្ដេចបានហាមថា កុំឲ្យឆ្លើយនឹងគេឡើយ។
អ្នករាល់គ្នាមិនត្រូវមានចិត្តស្អប់ដល់បងប្អូនអ្នកឡើយ ក៏កុំឲ្យខាននឹងបន្ទោសដល់អ្នកជិតខាងអ្នកដែរ ដើម្បីកុំឲ្យជាប់មានបាបដោយព្រោះគេ។
កុំអំពល់នឹងគេ គេជាមនុស្សខ្វាក់ដែលនាំមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំមនុស្សខ្វាក់ នោះទាំងពីរនាក់នឹងធ្លាក់ក្នុងរណ្តៅ»។
កុំឲ្យអ្វីដែលបរិសុទ្ធទៅឆ្កែ ក៏កុំបោះកែវមុក្តារបស់អ្នកនៅមុខជ្រូក ក្រែងលោវាជាន់ឈ្លី ហើយត្រឡប់មកខាំត្របាក់អ្នក»។