នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ
សុភាសិត 31:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពាក្យទាំងនេះ គឺជាព្រះបន្ទូលរបស់ស្តេចលេមយួល ជាសេចក្ដីទំនាយ ដែលមាតារបស់ព្រះអង្គបានបង្រៀន ព្រះគម្ពីរខ្មែរសាកល រាជឱង្ការរបស់ព្រះបាទលេមូអែល ជាពាក្យព្យាករដែលមាតារបស់ទ្រង់បានអប់រំទ្រង់: ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាព្រះបន្ទូលរបស់ព្រះបាទលេមយួល ជាសេចក្ដីទូន្មាន ដែលទ្រង់បានទទួលពីមាតា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពាក្យទាំងនេះ គឺជាព្រះបន្ទូលរបស់ស្តេចលេមយួល ជាសេចក្ដីទំនាយ ដែលព្រះមាតាទ្រង់បានបង្រៀនទ្រង់ទុក។ អាល់គីតាប នេះជាពាក្យសម្តីរបស់ស្តេចលេមយួល ជាសេចក្ដីទូន្មាន ដែលទ្រង់បានទទួលពីម្តាយ។ |
នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ របស់ឪពុកចុះ កូនកុំបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ
ពាក្យទាំងនេះ ជាពាក្យរបស់អេគើរ ជាកូនយ៉ាកេ គឺជាពាក្យទំនាយ អ្នកនោះពោលដូច្នេះថា អ៊ីធាល អ៊ីធាល និងយូកាល
ដ្បិតការគ្រលុកទឹកដោះគោ នោះធ្វើឲ្យចេញជាខ្លាញ់ ហើយការដែលចាប់មួលច្រមុះ នោះធ្វើឲ្យចេញឈាមមក យ៉ាងនោះការចាក់រុកដោយក្រោធ ក៏នាំឲ្យមានការឈ្លោះប្រកែកគ្នាដែរ។
កូនអើយ កូនដែលកើតពីផ្ទៃយើងអើយ ឱកូននៃបំណន់យើងអើយ តើត្រូវឲ្យយើងប្រាប់ឯងដូចម្តេច
កូនអើយ ចូររក្សាទុកនូវសេចក្ដីបណ្ដាំ របស់ឪពុកឯងចុះ ក៏កុំឲ្យបោះបង់ចោលដំបូន្មាន របស់ម្តាយឯងឡើយ។
ដ្បិតខ្ញុំនឹកចាំពីជំនឿស្មោះត្រង់ដែលនៅក្នុងអ្នក ជំនឿនោះមាននៅក្នុងលោកយាយឡូអ៊ីស ជាជីដូនរបស់អ្នកពីដំបូង រួចក៏អ្នកស្រីអ៊ើនីស ជាម្តាយរបស់អ្នក ហើយខ្ញុំជឿជាក់ថា អ្នកក៏មានជំនឿនេះដែរ។
ហើយថា តាំងពីក្មេងមក អ្នកបានស្គាល់បទគម្ពីរបរិសុទ្ធ ដែលអាចធ្វើឲ្យអ្នកមានប្រាជ្ញាដើម្បីទទួលការសង្គ្រោះ តាមរយៈជំនឿដល់ព្រះគ្រីស្ទយេស៊ូវ។