៙ មានទន្លេមួយដែលព្រែកទាំងប៉ុន្មាន ហូរនាំអំណរចូលមកទីក្រុងរបស់ព្រះ គឺជាព្រះដំណាក់បរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ។
វិវរណៈ 22:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកជីវិត ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀម ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក ទូតសួគ៌នោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេនៃទឹកជីវិតដ៏ភ្លឺចិញ្ចាចដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះ និងរបស់កូនចៀម Khmer Christian Bible បន្ទាប់មក ទេវតានោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេទឹកជីវិតមួយថ្លាដូចជាកែវចរណៃហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតា*បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទេវតាក៏បង្ហាញ ឲ្យខ្ញុំឃើញទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ នឹងកូនចៀម អាល់គីតាប ម៉ាឡាអ៊ីកាត់បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកផ្ដល់ជីវិតថ្លាដូចកែវចរណៃ ហូរចេញមកពីបល្ល័ង្ករបស់អុលឡោះ និងបល្ល័ង្ករបស់កូនចៀម។ |
៙ មានទន្លេមួយដែលព្រែកទាំងប៉ុន្មាន ហូរនាំអំណរចូលមកទីក្រុងរបស់ព្រះ គឺជាព្រះដំណាក់បរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ។
យើងនឹងបើកផ្លូវទឹកឲ្យហូរនៅលើទីខ្ពស់ត្រងិល ហើយនឹងទឹកផុសនៅកណ្ដាជ្រលងភ្នំ យើងនឹងធ្វើឲ្យទីរហោស្ថានត្រឡប់ទៅជាត្រពាំងទឹក ហើយឲ្យដីហួតហែងមានរន្ធទឹកហូរ
ឱ បើអ្នកបានស្តាប់តាមបញ្ញត្តិទាំងប៉ុន្មានរបស់យើង នោះសេចក្ដីសុខរបស់អ្នកនឹងបានដូចជាទន្លេ សេចក្ដីសុចរិតរបស់អ្នកនឹងបានដូចជារលកនៃសមុទ្រ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូចេ្នះថា យើងនឹងផ្សាយសេចក្ដីសុខ ឲ្យហូរទៅដល់វាដូចជាទន្លេ ព្រមទាំងសិរីល្អរបស់អស់ទាំងសាសន៍ ដូចជាទឹកជ្រោះដែលហូរលិចច្រាំងផង នោះអ្នករាល់គ្នានឹងជព្ជាក់បៅ វានឹងពរអ្នក ហើយថ្នមអ្នកនៅលើភ្លៅ។
ឱព្រះយេហូវ៉ា ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ អ្នកណាដែលបោះបង់ព្រះអង្គ នោះនឹងត្រូវខ្មាស អស់អ្នកដែលថយចេញពីព្រះអង្គ នោះនឹងមានឈ្មោះកត់ទុកនៅស្ថានក្រោម ដោយព្រោះគេបានបោះបង់ព្រះយេហូវ៉ា ដែលជាប្រភពទឹករស់។
ដ្បិតប្រជារាស្ត្ររបស់យើងបានប្រព្រឹត្ត អំពើអាក្រក់ពីរយ៉ាង គឺបានទាំងបោះបង់ចោលយើង ដែលជាក្បាលទឹករស់ ហើយបានដាប់ធ្វើអាងវិញ ជាអាងប្រេះបែកដែលទុកទឹកមិនបានផង។
នៅថ្ងៃនោះ នឹងមានទឹករស់ហូរចេញពីក្រុងយេរូសាឡិម ពាក់កណ្ដាលនឹងហូរទៅសមុទ្រនៅទិសខាងកើត ហើយពាក់កណ្ដាលនឹងហូរទៅសមុទ្រនៅទិសខាងលិច ទោះជារដូវក្តៅ ក៏ដូចរដូវរងា។
ប្រសិនបើព្រះបានតម្កើងឡើងក្នុងកូនមនុស្ស នោះព្រះអង្គនឹងតម្កើងកូនមនុស្សឡើងក្នុងព្រះអង្គទ្រង់ដែរ ក៏នឹងតម្កើងកូនមនុស្សឡើងនៅពេលឆាប់ៗនេះ។
ពេលព្រះដ៏ជាជំនួយយាងមក ដែលខ្ញុំនឹងចាត់មកពីព្រះវរបិតា គឺជាព្រះវិញ្ញាណនៃសេចក្តីពិត ដែលចេញពីព្រះវរបិតាមក ទ្រង់នឹងធ្វើបន្ទាល់ពីខ្ញុំ
តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងក្លាយជាប្រភពទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងឲ្យបានជីវិតអស់កល្បជានិច្ច»។
ដូច្នេះ ដែលព្រះបានតម្កើងព្រះយេស៊ូវឡើង ឲ្យគង់នៅខាងស្តាំព្រះហស្តនៃព្រះ ហើយបានទទួលសេចក្តីសន្យា ជាព្រះវិញ្ញាណបរិសុទ្ធពីព្រះវរបិតា នោះព្រះអង្គបានចាក់សេចក្តីនេះមក ដែលអ្នករាល់គ្នាបានឃើញ និងឮស្រាប់។
នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។
ទាំងមានសិរីល្អរបស់ព្រះ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចជាត្បូងពេជ្រ ហើយថ្លាដូចកែវចរណៃ។
ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «រួចស្រេចអស់ហើយ! យើងជាអាលផា និងអូមេកា គឺជាដើម និងជាចុង បើអ្នកណាស្រេក យើងនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតដោយឥតគិតថ្លៃ។
បន្ទាប់មក មានទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។
ព្រះវិញ្ញាណ និងកូនក្រមុំពោលថា៖ «សូមយាងមក!» សូមឲ្យអ្នកណាដែលឮពោលឡើងដែរថា៖ «សូមយាងមក!»។ អ្នកណាដែលស្រេក សូមចូលមក! ហើយអ្នកណាដែលចង់បាន សូមមកយកទឹកជីវិតនេះចុះ ឥតបង់ថ្លៃទេ។
ទេវតាពោលមកខ្ញុំថា៖ «សេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ ព្រះអម្ចាស់ គឺជាព្រះនៃវិញ្ញាណរបស់ពួកហោរា ទ្រង់បានចាត់ទេវតាមកបង្ហាញពួកអ្នកបម្រើព្រះអង្គ ឲ្យដឹងពីហេតុការណ៍ ដែលត្រូវកើតមកនៅពេលឆាប់ៗខាងមុខ។
អ្នកណាដែលឈ្នះ យើងនឹងឲ្យអង្គុយលើបល្ល័ង្កជាមួយយើង ដូចជាយើងបានឈ្នះ ហើយបានអង្គុយជាមួយព្រះវរបិតាយើង នៅលើបល្ល័ង្ករបស់ព្រះអង្គដែរ។
ពេលនោះ ខ្ញុំឮគ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះ ពោលថា៖ «សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ»។
បន្ទាប់មក នៅរវាងបល្ល័ង្កនឹងសត្វមានជីវិតទាំងបួន និងក្នុងចំណោមពួកចាស់ទុំ ខ្ញុំឃើញកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ភ្នែកទាំងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅរករន្ធទឹកនៃជីវិត ហើយព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់គេ »។