លោកយ៉ាកុបបានយកថ្មមួយមកដាក់បញ្ឈរ នៅត្រង់កន្លែងដែលព្រះអង្គមានព្រះបន្ទូលជាមួយលោក ហើយលោកក៏បានច្រួចតង្វាយ និងចាក់ប្រេងពីលើថ្មនោះ។
លោកុប្បត្តិ 35:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានបញ្ឈរបង្គោលថ្មមួយនៅលើផ្នូររបស់នាងរ៉ាជែល គឺជាបង្គោលផ្នូរនាងរ៉ាជែល ដែលនៅមានរហូតដល់សព្វថ្ងៃនេះ។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបបញ្ឈរបង្គោលមួយនៅលើផ្នូររបស់នាង បង្គោលផ្នូររបស់រ៉ាជែលនេះ នៅរហូតដល់សព្វថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានបញ្ឈរថ្មមួយ ជាស្តូបនៅលើផ្នូរ គឺស្តូបផ្នូរនាងរ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុបគាត់បញ្ឈរបង្គោលថ្ម១នៅលើផ្នូរសពនាង គឺជាបង្គោលផ្នូរសពរបស់រ៉ាជែលដរាបដល់សព្វថ្ងៃនេះ។ អាល់គីតាប យ៉ាកកូបបានបញ្ឈរថ្មមួយ ជាបង្គោលនៅលើផ្នូរ គឺបង្គោលផ្នូររ៉ាជែល ដែលស្ថិតនៅរហូតមកទល់សព្វថ្ងៃនេះ។ |
លោកយ៉ាកុបបានយកថ្មមួយមកដាក់បញ្ឈរ នៅត្រង់កន្លែងដែលព្រះអង្គមានព្រះបន្ទូលជាមួយលោក ហើយលោកក៏បានច្រួចតង្វាយ និងចាក់ប្រេងពីលើថ្មនោះ។
ព្រះទ្រង់បានលេចមកឲ្យលោកយ៉ាកុបឃើញម្តងទៀត នៅពេលលោកបានត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ហើយព្រះអង្គបានប្រទានពរលោក។
ដ្បិត កាលពុកមកពីស្រុកប៉ាដាន់ រ៉ាជែលម្តាយកូនបានស្លាប់ចោលពុក តាមផ្លូវក្នុងស្រុកកាណាន ជិតអេប្រាតា ហើយពុកក៏បានបញ្ចុះសពម្ដាយកូននៅទីនោះ តាមផ្លូវទៅអេប្រាតា (គឺភូមិបេថ្លេហិម)»។
នៅថ្ងៃនេះ កាលណាអ្នកចេញពីខ្ញុំទៅ នោះនឹងជួបមនុស្សពីរនាក់ ក្បែរផ្នូរលោកស្រីរ៉ាជែលនៅភូមិសេលសា ក្នុងព្រំប្រទល់ស្រុកបេនយ៉ាមីន គេនឹងប្រាប់អ្នកថា "សត្វលាដែលអ្នករកនោះបានឃើញហើយ ឥឡូវនេះ ឪពុកអ្នកលែងគិតពីលាហើយ តែព្រួយចិត្តអំពីអ្នកវិញ ដោយថា តើធ្វើដូចម្តេចឲ្យបានកូនខ្ញុំមកវិញ?"។