ក្មេងនេះរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយបានយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទ មកឲ្យធ្វើជាប្រពន្ធ។
លោកុប្បត្តិ 34:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស៊ីគែមជម្រាបហាម៉ោរជាឪពុកថា៖ «សូមយកនាងនេះមកធ្វើជាប្រពន្ធរបស់កូនមក»។ ព្រះគម្ពីរខ្មែរសាកល រួចស៊ីគែមនិយាយនឹងហេម័រឪពុករបស់គាត់ថា៖ “សូមយកនាងក្រមុំនេះឲ្យខ្ញុំ ធ្វើជាប្រពន្ធផង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីគែមជម្រាបលោកហាម៉ោរ ជាឪពុកថា៖ «សូមលោកឪពុកដណ្ដឹងនាងនេះ ឲ្យកូនធ្វើជាប្រពន្ធមក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស៊ីគែមទូលហាម៉ោរជាបិតាថា សូមយកនាងនេះមកឲ្យធ្វើជាប្រពន្ធទូលបង្គំចុះ អាល់គីតាប ស៊ីគែមជម្រាបហាម៉ោរ ជាឪពុកថា៖ «សូមលោកឪពុកដណ្តឹងនាងនេះ ឲ្យកូនធ្វើជាប្រពន្ធមក»។ |
ក្មេងនេះរស់នៅក្នុងទីរហោស្ថានប៉ារ៉ាន ហើយម្តាយបានយកស្ត្រីម្នាក់ពីស្រុកអេស៊ីព្ទ មកឲ្យធ្វើជាប្រពន្ធ។
ស៊ីគែមក៏ជាប់ចិត្តនឹងនាងឌីណា ជាកូនរបស់លោកយ៉ាកុបណាស់ គាត់ស្រឡាញ់នាង ហើយនិយាយលួងលោមនាង។
ពេលនោះ លោកយ៉ាកុបបានឮថា ស៊ីគែមបានបង្ខូចនាងឌីណាជាកូន តែកូនប្រុសៗរបស់លោកកំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ លោកយ៉ាកុបក៏នៅស្ងៀម រហូតដល់ពួកគេត្រឡប់មកវិញ។
តើឲ្យខ្ញុំម្ចាស់យកសេចក្ដីខ្មាសទៅទុកឯណា? ហើយចំណែកបងវិញ នោះគេនឹងចាត់ទុកបងថាជាមនុស្សល្ងើក្នុងសាសន៍អ៊ីស្រាអែល។ ដូច្នេះ សូមទូលដល់ស្តេចចុះ ដ្បិតទ្រង់មិនប្រកែក ដែលឲ្យខ្ញុំម្ចាស់ដល់បងទេ»។
ចូរយកប្រពន្ធ ហើយបង្កើតកូនប្រុសកូនស្រី ព្រមទាំងរកប្រពន្ធឲ្យកូនប្រុសអ្នក ហើយលើកកូនស្រីរបស់អ្នកឲ្យមានប្ដីផង ដើម្បីឲ្យបានបង្កើតកូនប្រុសកូនស្រីដែរ ចូរឲ្យចម្រើនជាច្រើនឡើងនៅទីនោះ កុំឲ្យថយចំនួនអ្នកឡើយ។
រួចគាត់ត្រឡប់មកប្រាប់ឪពុកម្តាយថា៖ «ខ្ញុំបានឃើញស្ត្រីម្នាក់នៅធីមណា ក្នុងចំណោមស្រីក្រមុំសាសន៍ភីលីស្ទីន ដូច្នេះ សូមដណ្តឹងនាងនោះឲ្យខ្ញុំឥឡូវ»។