Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:4 - អាល់គីតាប

4 ស៊ីគែម​ជម្រាប​ហាម៉ោរ ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​ដណ្តឹង​នាង​នេះ ឲ្យ​កូន​ធ្វើ​ជា​ប្រពន្ធ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 រួច​ស៊ីគែម​និយាយ​នឹង​ហេម័រ​ឪពុក​របស់គាត់​ថា​៖ “សូម​យក​នាងក្រមុំ​នេះ​ឲ្យ​ខ្ញុំ ធ្វើជា​ប្រពន្ធ​ផង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដូច្នេះ ស៊ីគែម​ជម្រាប​ហាម៉ោរ​ជា​ឪពុក​ថា៖ «សូម​យក​នាង​នេះ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ស៊ីគែម​ជម្រាប​លោក​ហា‌ម៉ោរ ជា​ឪពុក​ថា៖ «សូម​លោក​ឪពុក​ដណ្ដឹង​នាង​នេះ ឲ្យ​កូន​ធ្វើ​ជា​ប្រពន្ធ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ស៊ីគែម​ទូល​ហាម៉ោរ​ជា​បិតា​ថា សូម​យក​នាង​នេះ​មក​ឲ្យ​ធ្វើ​ជា​ប្រពន្ធ​ទូលបង្គំ​ចុះ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីស្មា‌អែល​រស់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ស្រុក​ប៉ារ៉ាន ហើយ​ម្តាយ​ក៏​ដណ្តឹង​កូន​ស្រី​ជាតិ​អេស៊ីប​ម្នាក់ មក​ឲ្យ​ធ្វើ​ជា​ភរិយា។


ស៊ីគែម​ជំពាក់​ចិត្ត​នឹង​ឌីណា ជា​កូន​របស់​យ៉ាកកូប​យ៉ាង​ខ្លាំង គាត់​ស្រឡាញ់​នាង ហើយ​ចង់​លួង​លោម​ចិត្ត​នាង។


យ៉ាកកូប​ទទួល​ដំណឹង​ថា ស៊ីគែម​បាន​ធ្វើ​ឲ្យ​កូន​ស្រី​របស់​គាត់​បាត់​បង់​កិត្តិយស តែ​ដោយ​កូន​ប្រុស​របស់​គាត់ ទៅ​ឃ្វាល​ចៀម​នៅ​វាល​អស់​ទៅ គាត់​នៅ​ស្ងៀម ទំរាំ​ពួក​គេ​ត្រឡប់​មក​វិញ។


បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រ‌អែល។ សូម​ម្ចាស់​បង​ជម្រាប​ឪពុក​ទៅ គាត់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ឲ្យ​ម្ចាស់​បង​ឡើយ»។


ចូរ​រៀប‌ការ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ចូរ​ទុក​ដាក់​កូន​ចៅ​ឲ្យ​មាន​គូ‌ស្រករ ដើម្បី​បង្កើត​កូន​បន្ត​ពូជ។ អ្នក​រាល់​គ្នា​រស់​នៅ​កន្លែង​ណា ចូរ​បង្កើត​កូន ពូន​ជា​ចៅ​ឲ្យ​បាន​កើន​ចំនួន​ច្រើន​ឡើង​នៅ​កន្លែង​នោះ កុំ​ចុះ​ថយ​ឡើយ។


ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គាត់​ជម្រាប​ឪពុក‌ម្តាយ​ថា៖ «ខ្ញុំ​ពេញ​ចិត្ត​ស្ត្រី​ក្រមុំ​ជាតិ​ភីលី‌ស្ទីន​ម្នាក់ នៅ​ធីមណា។ សូម​ពុក​ម៉ែ​ទៅ​ស្តី​ដណ្តឹង​នាង​នោះ​ឲ្យ​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ចង់​រៀប‌ការ​ជា​មួយ​នាង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម