ត្រូវយកសាច់ទ្រូងរបស់ចៀម ដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយសាច់នោះនឹងបានជាចំណែករបស់អ្នក។
លេវីវិន័យ 7:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតយើងបានញែកទ្រូងដែលគ្រវី និងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយតង្វាយមេត្រី ប្រគល់ដល់លោកអើរ៉ុន និងពួកកូនលោកទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងយកសាច់ទ្រូងដែលគេលើកថ្វាយ និងភ្លៅដែលគេរំលែកពីយញ្ញបូជាមេត្រីភាពរបស់ជនជាតិអ៊ីស្រាអែល ប្រគល់ឲ្យបូជាចារ្យអើរ៉ុន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រាអែលត្រូវប្រគល់ចំណែកទាំងនេះជូនបូជាចារ្យ រហូតតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអញបានញែកទ្រូងដែលគ្រវី នឹងស្មាដែលលើកចុះឡើងនោះចេញពីយញ្ញបូជា ដែលពួកកូនចៅអ៊ីស្រាអែលថ្វាយដង្វាយមេត្រី ប្រគល់ឲ្យដល់អើរ៉ុនដ៏ជាសង្ឃ នឹងពួកកូនលោក ទុកជាចំណែកដល់គេពីពួកកូនចៅអ៊ីស្រាអែលនៅអស់កល្បជានិច្ចហើយ អាល់គីតាប យើងនឹងយកសាច់ទ្រូងដែលគេលើកជូន និងភ្លៅដែលគេរំលែកពីគូរបានមេត្រីភាពរបស់ជនជាតិអ៊ីស្រអែលប្រគល់ឲ្យអ៊ីមុាំហារូន និងកូនចៅរបស់គាត់។ ជនជាតិអ៊ីស្រអែលត្រូវប្រគល់ចំណែកទាំងនេះជូនអ៊ីមុាំ រហូតតរៀងទៅ។ |
ត្រូវយកសាច់ទ្រូងរបស់ចៀម ដែលសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុនជាសង្ឃ ទៅគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា ហើយសាច់នោះនឹងបានជាចំណែករបស់អ្នក។
ត្រូវយកខ្សែក្រវាត់មកក្រវាត់ឲ្យពួកគេ រួចពាក់ឈ្នួតឲ្យពួកគេផង នោះការងារជាសង្ឃនឹងបានជារបស់ពួកគេ ជាច្បាប់នៅអស់កល្បជានិច្ច។ គឺយ៉ាងនោះឯងអ្នកត្រូវតែងតាំងអើរ៉ុន និងពួកកូនរបស់គាត់ឡើង។
នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណរបស់អ្នករាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាតាំងទីលំនៅ គឺថា អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមឡើយ។
អ្នកណាក្នុងពួកកូនលោកអើរ៉ុនដែលថ្វាយឈាម និងខ្លាញ់នៃតង្វាយមេត្រី នោះត្រូវបានស្មាស្តាំជាចំណែកដល់ខ្លួន។
រាល់អំណោយបរិសុទ្ធទាំងអស់របស់កូនចៅអ៊ីស្រាអែល ដែលគេនាំយកមកជូនសង្ឃ អំណោយនោះនឹងបានជារបស់គាត់។
បន្ទាប់មក សង្ឃត្រូវគ្រវីតង្វាយទាំងនោះ ទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា។ តង្វាយទាំងនេះជាចំណែកមួយដ៏បរិសុទ្ធសម្រាប់សង្ឃ រួមទាំងទ្រូងដែលគ្រវី និងស្មាដែលថ្វាយនោះផង។ បន្ទាប់មក ទើបអ្នកណាសារីតនោះអាចបរិភោគស្រាទំពាំងបាយជូរបាន។
ហើយអើរ៉ុនត្រូវថ្វាយពួកលេវី ទុកជាតង្វាយគ្រវីរបស់កូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានធ្វើការងារថ្វាយព្រះយេហូវ៉ា។
នេះជាចំណែកដែលប្រជាជន ជាពួកអ្នកដែលថ្វាយយញ្ញបូជា ត្រូវជូនដល់ពួកសង្ឃ ទោះគោ ឬចៀមក្តី នោះត្រូវឲ្យស្មា ថ្គាមទាំងពីរ និងក្រពះផង។