នេះជាការដែលអ្នកត្រូវធ្វើ ដើម្បីញែកអ្នកទាំងនោះជាបរិសុទ្ធ ឲ្យបានបំពេញមុខងារជាសង្ឃបម្រើយើង គឺត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ
លេវីវិន័យ 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវទុកភ្លើងឲ្យឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវតែមានភ្លើងឆេះនៅជានិច្ចលើអាសនា មិនត្រូវឲ្យរលត់ឡើយ។ អាល់គីតាប ត្រូវទុកភ្លើងឲ្យឆេះនៅលើអាសនៈជានិច្ច គឺមិនត្រូវឲ្យរលត់ឡើយ»។ |
នេះជាការដែលអ្នកត្រូវធ្វើ ដើម្បីញែកអ្នកទាំងនោះជាបរិសុទ្ធ ឲ្យបានបំពេញមុខងារជាសង្ឃបម្រើយើង គឺត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរល្អឥតខ្ចោះ
នំបុ័ងឥតដំបែ នំឥតដំបែលាយដោយប្រេង និងនំក្រៀបឥតដំបែប្រោះដោយប្រេង ហើយត្រូវធ្វើពីម្សៅភោជ្ជសាលីយ៉ាងម៉ដ្ត។
ហើយដែលថ្វាយកូនចៀមមុនដំបូង នោះត្រូវថ្វាយទាំងម្សៅយ៉ាងម៉ដ្តមួយភាគក្នុងដប់ក្នុងមួយថាំង លាយនឹងប្រេងសម្រាំងមួយកំប៉ុង និងតង្វាយច្រូចជាស្រាទំពាំងបាយជូរមួយកំប៉ុងផង។
ឯថ្មដារបស់គេនឹងបាត់ទៅ ដោយព្រោះសេចក្ដីតក់ស្លុត ហើយពួកចៅហ្វាយរបស់គេនឹងស្រយុតចិត្ត ដោយព្រោះទង់ជ័យ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលភ្លើងរបស់ព្រះអង្គកំពុងឆេះនៅក្រុងស៊ីយ៉ូន ហើយគុកភ្លើងរបស់ព្រះអង្គក៏នៅក្រុងយេរូសាឡិមដែរ។
ហើយបន្ទប់មួយដែលបែរមុខទៅទិសខាងជើង សម្រាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយព្រះអង្គ។
ឯភ្លើងនៅលើអាសនា នោះត្រូវតែឆេះនៅជានិច្ចឥតរលត់ឡើយ រាល់តែព្រឹកសង្ឃត្រូវដាក់ឧសនៅលើនោះ រួចរៀបតង្វាយដុតពីលើ ព្រមទាំងដុតខ្លាញ់តង្វាយមេត្រីផង។
នេះជារបៀបថ្វាយតង្វាយម្សៅ គឺពួកកូនលោកអើរ៉ុនត្រូវថ្វាយតង្វាយនោះនៅចំពោះព្រះយេហូវ៉ា ត្រង់លើអាសនាប៉ែកខាងមុខ។
«ចូរបង្គាប់ដល់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបថ្វាយតង្វាយដុត គឺតង្វាយនេះត្រូវតែនៅលើអាសនាពេញមួយយប់ទាល់ព្រឹក ហើយភ្លើងដែលនៅលើអាសនាក៏ត្រូវតែឆេះនៅជានិច្ចដែរ។
ក៏មានភ្លើងចេញពីចំពោះព្រះយេហូវ៉ា មកបញ្ឆេះតង្វាយដុត និងខ្លាញ់នៅលើអាសនា កាលប្រជាជនឃើញដូច្នោះ នោះគេស្រែកឡើងដោយអំណរ រួចក្រាបផ្កាប់មុខចុះ។