ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «លុះដល់ថ្ងៃទីមួយ ក្នុងខែដំបូង អ្នកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ ហើយត្រូវសម្អាតទីបរិសុទ្ធ។
លេវីវិន័យ 22:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែសត្វណាដែលវិកលវិការ នោះអ្នករាល់គ្នាមិនត្រូវថ្វាយឡើយ ដ្បិតព្រះអង្គមិនទទួលសត្វយ៉ាងនោះស្នងអ្នករាល់គ្នាទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវថ្វាយសត្វណាមួយដែលពិការឡើយ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យទទួលពីអ្នកទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសត្វណាដែលវិកលវិការ នោះមិនត្រូវឲ្យឯងរាល់គ្នាថ្វាយឡើយ ដ្បិតទ្រង់មិនទទួលសត្វយ៉ាងនោះស្នងឯងរាល់គ្នាទេ អាល់គីតាប មិនត្រូវធ្វើសត្វណាមួយដែលពិការឡើយ ដ្បិតអុលឡោះមិនពេញចិត្តទទួលពីអ្នកទេ។ |
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «លុះដល់ថ្ងៃទីមួយ ក្នុងខែដំបូង អ្នកត្រូវយកគោឈ្មោលស្ទាវមួយល្អឥតខ្ចោះ ហើយត្រូវសម្អាតទីបរិសុទ្ធ។
ប្រសិនបើតង្វាយរបស់អ្នកជាគោដែលត្រូវដុតថ្វាយ ត្រូវយកឈ្មោលមួយល្អឥតខ្ចោះ គេត្រូវយកតង្វាយនោះទៅថ្វាយនៅមាត់ទ្វារត្រសាលជំនុំ ឲ្យបានជាទីគាប់នៅចំពោះព្រះយេហូវ៉ា
បើសត្វណាមានពងខូច ឬខ្ទាំ បែក ឬក្រៀវ នោះអ្នករាល់គ្នាមិនត្រូវថ្វាយដល់ព្រះយេហូវ៉ាឡើយ ក៏មិនត្រូវធ្វើដូច្នោះនៅក្នុងស្រុកអ្នកដែរ
អ្នករាល់គ្នាមិនត្រូវទទួលសត្វណាយ៉ាងនោះ ពីអ្នកប្រទេសក្រៅ សម្រាប់ថ្វាយជាព្រះស្ងោយរបស់ព្រះនៃអ្នកឡើយ ព្រោះសត្វយ៉ាងនោះមិនពេញលក្ខណៈទេ គឺមានវិកលវិការហើយ ព្រះអង្គមិនទទួលស្នងអ្នករាល់គ្នាឡើយ»។
ប្រសិនបើតង្វាយរបស់អ្នកនោះជាយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី បើគេថ្វាយគោ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា
ប្រសិនបើតង្វាយដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ជាយញ្ញបូជាខាងឯតង្វាយមេត្រី បានយកពីហ្វូងសត្វតូចវិញ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលល្អឥតខ្ចោះ។
ពេលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ? ហើយកាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច និងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ? ចូរជូនដល់ចៅហ្វាយអ្នកលមើល តើលោកសុខចិត្តទទួល ឬទទួលអ្នកដោយរាក់ទាក់ឬទេ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
«នេះជាបញ្ញត្តិច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មក គឺថា ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យយកគោក្រមុំសម្បុរទង់ដែងមួយ ដែលឥតខ្ចោះ គ្មានស្លាកស្នាម ហើយមិនទាន់មានអ្នកណាទឹមនៅឡើយ។
ត្រូវថ្វាយតង្វាយដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា គឺកូនគោឈ្មោលមួយ ចៀមឈ្មោលមួយ និងកូនចៀមឈ្មោលអាយុមួយខួបចំនួនប្រាំពីរ។ សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។
ប៉ុន្ដែ ប្រសិនបើសត្វនោះមានស្លាកស្នាម គឺប្រសិនបើសត្វនោះខ្វិន ឬខ្វាក់ ឬមានខ្ចោះអាក្រក់កន្លែងណាមួយ មិនត្រូវថ្វាយជាយញ្ញបូជា ដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ។
មិនត្រូវយកគោ ឬចៀមណាដែលមានស្លាកស្នាម ឬអាក្រក់អ្វី ថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នកឡើយ ដ្បិតនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក។
នោះចំណង់ព្រះលោហិតរបស់ព្រះគ្រីស្ទ ដែលព្រះអង្គបានថ្វាយអង្គទ្រង់ដោយឥតសៅហ្មងដល់ព្រះ ដោយសារព្រះវិញ្ញាណដ៏គង់នៅអស់កល្បជានិច្ច នឹងសម្អាតមនសិការរបស់យើងឲ្យបានបរិសុទ្ធ ពីកិច្ចការដែលស្លាប់ ដើម្បីគោរពបម្រើព្រះដ៏មានព្រះជន្មរស់ ជាជាងអម្បាលម៉ានទៅទៀត។
គឺបានលោះដោយសារព្រះលោហិតដ៏ថ្លៃវិសេសរបស់ព្រះគ្រីស្ទវិញ ដែលប្រៀបដូចជាឈាមរបស់កូនចៀមឥតខ្ចោះ ឥតស្លាកស្នាម។