ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 15:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​អ្នក​ណា​ពាល់​គ្រែ​របស់​អ្នក​នោះ ត្រូវ​ឲ្យ​បោក​សម្លៀក​បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ប៉ះ​នឹង​គ្រែ​នោះ​ត្រូវ​តែ​បោក​សម្លៀក‌បំពាក់ ព្រម​ទាំង​លាង​សម្អាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បើ​អ្នក​ណា​ពាល់​គ្រែ​របស់​អ្នក​នោះ ត្រូវ​ឲ្យ​បោក​សំលៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច

សូមមើលជំពូក

អាល់គីតាប

អ្នក​ដែល​ប៉ះ​នឹង​គ្រែ​នោះ ត្រូវ​តែ​បោក​សម្លៀក​បំពាក់ ព្រម​ទាំង​លាង​សំអាត​ខ្លួន​ប្រាណ ហើយ​ត្រូវ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

សូមមើលជំពូក



លេវី‌វិន័យ 15:5
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​លាង​ដៃ​ជា​សម្គាល់​ថា ទូល‌បង្គំគ្មាន​ទោស​ទេ ហើយ​ទូល‌បង្គំ​ដើរ​ជុំ​វិញ​អាសនា​របស់​ព្រះ‌អង្គ


សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង!


សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ទៅ​ជួប​ប្រជា‌ជន​វិញ ដើម្បី​ញែក​គេ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក ត្រូវ​ឲ្យ​គេ​បោក​សម្លៀក​បំពាក់


ចូរ​លាង​ចេញ ចូរ​ជម្រះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​យើង​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ​ទៀត។


នោះ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​បើក​សម្ដែង​អង្គ​ទ្រង់​នៅ​ត្រចៀក​ខ្ញុំ​ថា ពិត​ប្រាកដ​ជា​អំពើ​ទុច្ចរិត​នេះ នឹង​មិន​បាន​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ឡើយ ដរាប​ដល់​អ្នក​រាល់​គ្នា​ស្លាប់​បង់ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ។


យើង​នឹង​ប្រោះ​ទឹក​ស្អាត​ទៅ​លើ​អ្នក​រាល់​គ្នា ដូចេ្នះ អ្នក​នឹង​បាន​ស្អាត យើង​នឹង​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​ស្អាត ពី​គ្រប់​សេចក្ដី​ស្មោក‌គ្រោក និង​ពី​អស់​ទាំង​រូប​ព្រះ​របស់​អ្នក។


យើង​នឹង​ជួយ​សង្គ្រោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​អស់​ទាំង​សេចក្ដី​សៅ‌ហ្មង​របស់​អ្នក យើង​នឹង​បង្គាប់​ដល់​ស្រូវ ឲ្យ​បាន​ចម្រើន​ឡើង​ជា​បរិបូរ ឥត​ធ្វើ​ឲ្យ​កើត​មាន​អំណត់​ទៀត​ឡើយ។


ដ្បិត​សត្វ​ទាំង​នោះ​នឹង​នាំ​ឲ្យ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​ជា​មិន​ស្អាត​បាន អ្នក​ណា​ដែល​ប៉ះ​ពាល់​ខ្មោច​វា នោះ​ទៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច


ហើយ​អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា យក​ទៅ​ឯ​ណា អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


អ្នក​ណា​ដែល​ចាប់​កាន់​ខ្មោច​វា​យក​ទៅ​ឯ​ណា នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច ដ្បិត​សត្វ​ទាំង​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​ដល់​អ្នក​រាល់​គ្នា។


បើ​សត្វ​ណា​មួយ​នោះ​ងាប់​ហើយ ធ្លាក់​ទៅ​ប៉ះ​លើ​របស់​អ្វី របស់​នោះ​ក៏​ទៅ​ជា​មិន​ស្អាត​ហើយ ទោះ​បើ​ជា​ប្រដាប់​ដែល​ធ្វើ​ពី​ឈើ​ឬ​សម្លៀក‌បំពាក់ ឬ​ស្បែក ឬ​ការុង​ក្តី គឺ​ប្រដាប់​ណា​ក៏​ដោយ​ដែល​សម្រាប់​ប្រើ នោះ​ត្រូវ​តែ​ត្រាំ​ចុះ​ក្នុង​ទឹក ប្រដាប់​នោះ​ត្រូវ​រាប់​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច រួច​ទើប​បាន​ស្អាត​វិញ


រួច​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​នោះ​មិន​បាន​រាល‌ដាល​នៅ​ស្បែក ហើយ​មើល​ទៅ​ដូច​ជា​មិន​ខូង​ទាប​ជាង​ស្បែក​ទេ នោះ​សង្ឃ​ត្រូវ​ប្រកាស​ថា ជា​ស្អាត​វិញ ហើយ​អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ


ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឲ្យ​ពិនិត្យ​មើល​ម្តង​ទៀត បើ​រោគ​អន់​ថយ​ហើយ មិន​បាន​រាល​ក្នុង​ស្បែក​ទេ នោះ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ស្អាត​វិញ គ្រាន់​តែ​ជា​ស្រែង​ប៉ុណ្ណោះ រួច​អ្នក​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន​ចេញ នោះ​នឹង​បាន​ស្អាត​ហើយ។


ហើយ​ប្រោះ​ប្រេង​នោះ​ដោយ​ម្រាម​ដៃ​ស្តាំ​អស់​ប្រាំពីរ​ដង​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា។


ឯ​ស្ត្រី និង​បុរស​ណា​ដែល​បាន​រួមរ័ក្ស​ជា​មួយ​គ្នា​ហើយ នោះ​ត្រូវ​ងូត​ទឹក​ចេញ​ទាំង​ពីរ​នាក់ ហើយ​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច។


គ្រប់​ទាំង​ដំណេក​ដែល​អ្នក​នោះ​បាន​ដេក​នៅ នោះ​ត្រូវ​ស្មោក‌គ្រោក ហើយ​របស់​អ្វី​ដែល​អ្នក​នោះ​អង្គុយ​ចុះ ក៏​ត្រូវ​ស្មោក‌គ្រោក​ដែរ។


ហើយ​បើ​អ្នក​ណា​អង្គុយ​លើ​របស់​អ្វី​ដែល​អ្នក​ហូរ​ខ្ទុះ​នោះ​បាន​អង្គុយ​នៅ នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​ស្មោក‌គ្រោក​រហូត​ដល់​ល្ងាច។


ចំណែក​អ្នក​ដែល​ដឹក​ពពែ​ទៅ​បំបរ‌បង់​នោះ ត្រូវ​ឲ្យ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។


អ្នក​ណា​ដែល​ដុត​សត្វ​ទាំង​ពីរ​នោះ ក៏​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ​ដែរ ទើប​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​បាន។


អស់​អ្នក​ណា​ដែល​បរិ‌ភោគ​សត្វ ដែល​ស្លាប់​ដោយ​ខ្លួន​ឯង ឬ​មាន​សត្វ​ណា​ហែក​សម្លាប់ ទោះ​បើ​អ្នក​នោះ​កើត​ក្នុង​ស្រុក ឬ​ជា​អ្នក​ប្រទេស​ក្រៅ​ក្តី នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​ខ្លួន ហើយ​ងូត​ទឹក​ចេញ រួច​នៅ​ជា​មិន​ស្អាត​រហូត​ដល់​ល្ងាច នោះ​ទើប​នឹង​បាន​ស្អាត​វិញ។


អ្នក​ដែល​ប្រមូល​ផេះ​គោ​ក្រមុំ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​នៅ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។ នេះ​ជា​ច្បាប់​រហូត​តទៅ​សម្រាប់​កូន​ចៅ​អ៊ីស្រា‌អែល និង​អ្នក​ប្រទេស​ក្រៅ ដែល​រស់​នៅ​ក្នុង​ចំណោម​ពួកគេ។


អ្វីៗ​ដែល​អ្នក​សៅ‌ហ្មង​នោះ​ប៉ះ‌ពាល់ នោះ​នឹង​ត្រូវ​សៅ‌ហ្មង​ដែរ ហើយ​អ្នក​ណា​ដែល​ប៉ះ‌ពាល់​របស់​សៅ‌ហ្មង​នោះ ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច»។


នោះ​ត្រូវ​ឲ្យ​យើង​ចូល​ទៅ​ជិត ដោយ​ចិត្ត​ទៀង​ត្រង់ ពេញ​ដោយ​ជំនឿ ព្រម​ទាំង​មាន​ចិត្ត​បរិសុទ្ធ ប្រោះ​ញែក​ជា​ស្អាត​ពី​មនសិការ​សៅ‌ហ្មង ហើយ​រូប‌កាយ​របស់​យើង​បាន​លាង​ដោយ​ទឹក​ដ៏​បរិសុទ្ធ។


នោះ​ចំណង់​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ ដែល​ព្រះ‌អង្គ​បាន​ថ្វាយ​អង្គ​ទ្រង់​ដោយ​ឥត​សៅ‌ហ្មង​ដល់​ព្រះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នឹង​សម្អាត​មនសិការរប​ស់​យើង​ឲ្យ​បាន​បរិសុទ្ធ ពី​កិច្ច‌ការ​ដែល​ស្លាប់ ដើម្បី​គោរព​បម្រើ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ ជា​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។


ដ្បិត​បើ​ដូច្នោះ​មែន ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​ពិភព‌លោក​មក​ម្ល៉េះ។ ប៉ុន្ដែ ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប ព្រះ‌អង្គ​បាន​លេច​មក​ម្ដង​ជា​ការ​ស្រេច ដើម្បី​ដកយក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ‌បូជា


សូម​ចូល​ទៅ​ជិត​ព្រះ‌អង្គ នោះ​ព្រះ‌អង្គ​នឹង​យាង​មក​ជិត​អ្នក​រាល់​គ្នា​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាតចុះ មនុស្ស​មាន​ចិត្ត​ពីរ​អើយ ចូរ​សម្អាត​ចិត្ត​ឲ្យ​ស្អាត​ឡើង។


ខ្ញុំ​ក៏​ជម្រាប​លោក​ថា៖ «លោក​ម្ចាស់​អើយ លោក​ជ្រាប​ហើយ»។ លោក​ក៏​ប្រាប់​ខ្ញុំ​ថា៖ «អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​បាន​ចេញ​ពី​គ្រា​វេទនា​យ៉ាង​ធំ​មក ពួក​គេ​បាន​បោក​អាវ​វែង​របស់​ខ្លួន ហើយ​បាន​ធ្វើ​ឲ្យ​ស​ដោយ​សារ​ឈាម​របស់​កូន​ចៀម។


នៅ​ថ្ងៃ​នោះ ស្ដេច​សូល​មិន​បាន​មាន​រាជ‌ឱង្ការ​អ្វី​សោះ ដោយ​ស្មាន​ថា មាន​ការ​អ្វី​កើត​ឡើង​ហើយ ប្រាកដ​ជា​វា​មិន​ស្អាត​ទេ ។