លេវីវិន័យ 12:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចនាងនោះត្រូវនៅសាមសិបបីថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសម្អាតខ្លួននោះបានសម្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលសាមសិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសម្រាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះពាល់អ្វីដែលវិសុទ្ធ ឬចូលទៅក្នុងទីសក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបរិសុទ្ធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចនាងនោះត្រូវនៅ៣៣ថ្ងៃទៀត ដើម្បីសំអាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសំអាតខ្លួននោះបានសំរេច អាល់គីតាប បន្ទាប់មក នាងត្រូវរង់ចាំអស់រយៈពេលសាមសិបបីថ្ងៃទៀត ដើម្បីធ្វើពិធីជម្រះកាយដោយសារការធ្លាក់ឈាម ក្នុងឱកាសដែលនាងសំរាលកូន។ ក្នុងអំឡុងពេលនោះ នាងមិនត្រូវប៉ះពាល់អ្វីដែលបរិសុទ្ធ ឬចូលទៅក្នុងទីសក្ការៈឡើយ រហូតទាល់តែផុតពេលកំណត់នៃពិធីជម្រះកាយឲ្យបានបរិសុទ្ធ។ |
បើនាងសម្រាលជាកូនស្រីវិញ នោះត្រូវនៅជាមិនស្អាតគ្រប់ពីរអាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ។
រួចហោរាហាកាយសួរថា៖ «ប្រសិនបើអ្នកណាដែលមិនស្អាត ដោយព្រោះខ្មោចស្លាប់ គេបានប៉ះនឹងរបស់ណាមួយនោះ តើរបស់នោះនឹងត្រឡប់ជាមិនស្អាតដែរឬ?» ពួកសង្ឃក៏ឆ្លើយថា៖ «នឹងត្រឡប់ជាមិនស្អាតពិតប្រាកដ»