Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 12:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​នាង​នោះ​ត្រូវ​នៅ​៣៣​ថ្ងៃ​ទៀត ដើម្បី​សំអាត​ខ្លួន​ពី​ឈាម​ចេញ មិន​ត្រូវ​ពាល់​របស់​បរិសុទ្ធ​ណា​មួយ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ ទាល់​តែ​ថ្ងៃ​ដែល​សំអាត​ខ្លួន​នោះ​បាន​សំរេច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 រួច​នាង​នោះ​ត្រូវ​នៅ​សាមសិប​បី​ថ្ងៃ​ទៀត ដើម្បី​សម្អាត​ខ្លួន​ពី​ឈាម​ចេញ មិន​ត្រូវ​ពាល់​របស់​បរិសុទ្ធ​ណា​មួយ​ឲ្យ​សោះ ក៏​មិន​ត្រូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ដែរ ទាល់​តែ​ថ្ងៃ​ដែល​សម្អាត​ខ្លួន​នោះ​បាន​សម្រេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ‌សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សម្រាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វី​ដែល​វិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទីសក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 បន្ទាប់​មក នាង​ត្រូវ​រង់​ចាំ​អស់​រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ​សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សំរាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ​ពាល់​អ្វី​ដែល​បរិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 12:4
5 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​ថ្ងៃ​ទី​៨ នោះ​ត្រូវ​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ចេញ


បើ​នាង​សំរាល​ជា​កូន​ស្រី​វិញ នោះ​ត្រូវ​ឲ្យ​នៅ​ជា​មិន​ស្អាត​គ្រប់​២​អាទិត្យ ដូច​ជា​នៅ​ថ្ងៃ​រដូវ​នាង រួច​នាង​ត្រូវ​នៅ​៦៦​ថ្ងៃ​ទៀត ដើម្បី​សំអាត​ខ្លួន​ពី​ឈាម​ចេញ


រួច​ហាកាយ​សួរ​ថា បើ​សិន​ជា​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ ពួក​សង្ឃ​ក៏​ឆ្លើយ​ថា នឹង​ត្រឡប់​ជា​មិន​ស្អាត​ជា​ពិត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម