សូរសន្ធឹកថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏មកទាស់នឹងគេ មានទាំងពូថៅដូចអ្នកកាប់ឈើ។
យ៉ូស្វេ 9:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមេដឹកនាំពោលទៅគេទៀតថា៖ «ទុកឲ្យគេរស់នៅចុះ»។ ដូច្នេះ ពួកគេក៏ត្រឡប់ជាអ្នកកាប់ឧស និងជាអ្នកដងទឹកឲ្យក្រុមជំនុំទាំងមូល ដូចជាពួកមេដឹកនាំបានសម្រេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹក សម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចពួកអ្នកដែលជាកំពូលក៏និយាយទៀតថា ចូរឲ្យគេរស់នៅចុះ ដូច្នេះគេក៏ត្រឡប់ជាអ្នកកាប់ឱស ហើយរែកទឹក ដល់ពួកជំនុំទាំងអស់គ្នា ដូចជាពួកអ្នកដែលជាកំពូលបានប្រាប់ហើយ។ អាល់គីតាប អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹកសម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។ |
សូរសន្ធឹកថ្ងៃនោះ ដូចជាសូរនៃពស់លូន ដ្បិតពួកនោះនឹងដើរមកជាក្បួនទ័ព ក៏មកទាស់នឹងគេ មានទាំងពូថៅដូចអ្នកកាប់ឈើ។
នៅថ្ងៃនេះ អ្នកទាំងអស់គ្នាកំពុងឈរនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក គឺពួកមេនៃកុលសម្ព័ន្ធរបស់អ្នក ពួកចាស់ទុំរបស់អ្នក ពួកនាយករបស់អ្នក បុរសអ៊ីស្រាអែលទាំងអស់
ពួកកូនតូចៗរបស់អ្នក ប្រពន្ធរបស់អ្នក និងពួកអ្នកប្រទេសក្រៅដែលនៅក្នុងជំរំអ្នក តាំងពីអ្នកពុះឧស រហូតទៅដល់អ្នកដែលដងទឹកឲ្យអ្នក
កាលព្រះបាទអ័ដូនី-សេដិកជាស្តេចក្រុងយេរូសាឡិមបានឮថា លោកយ៉ូស្វេបានវាយយកក្រុងអៃយ ព្រមទាំងបំផ្លាញអស់គ្មានសល់ ដោយប្រព្រឹត្តចំពោះក្រុងអៃយ និងស្តេចរបស់គេ ដូចលោកបានប្រព្រឹត្តចំពោះក្រុងយេរីខូរ និងស្តេចរបស់គេដែរ ហើយថា អ្នកក្រុងគីបៀនបានចងស្ពានមេត្រីជាមួយពួកអ៊ីស្រាអែល ក៏នៅក្នុងចំណោមពួកគេ
ដូច្នេះ លោកយ៉ូស្វេក៏ព្រមចងជាស្ពានមេត្រីនឹងគេ ព្រមទាំងតាំងសញ្ញាឲ្យគេបាននៅរស់តទៅ ហើយពួកមេដឹកនាំក្រុមជំនុំក៏ស្បថនឹងគេដែរ។
យើងត្រូវប្រព្រឹត្តនឹងគេដូច្នេះវិញ គឺទុកឲ្យគេនៅរស់ចុះ ក្រែងមានសេចក្ដីក្រោធធ្លាក់មកលើយើង ដោយព្រោះតែសម្បថដែលយើងបានស្បថនឹងគេ»។
ដូច្នេះ ឥឡូវនេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! អ្នករាល់គ្នានឹងមិនដែលរួចផុតពីការធ្វើជាបាវបម្រើឡើយ គឺជាអ្នកកាប់ឧស និងដងទឹកសម្រាប់ដំណាក់នៃព្រះរបស់ខ្ញុំជានិច្ច»។
ប៉ុន្ដែ នៅថ្ងៃនោះ លោកយ៉ូស្វេបានតម្រូវគេឲ្យធ្វើជាអ្នកកាប់ឧស ហើយដងទឹកសម្រាប់ក្រុមជំនុំ និងសម្រាប់អាសនារបស់ព្រះយេហូវ៉ា នៅកន្លែងដែលព្រះអង្គជ្រើសរើស រហូតដល់សព្វថ្ងៃ។