Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 9:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 លោក​យ៉ូស្វេ​បាន​ហៅ​ពួក​គេ​មក​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បញ្ឆោត​យើង ដោយ​ពោល​ថា "យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់" ដែល​តាម​ពិត អ្នក​រាល់​គ្នារស់នៅ​ក្នុង​ចំណោម​ពួក​យើង​ដូច្នេះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​យ៉ូស្វេ​បាន​ហៅ​អ្នក​ស្រុក​គីបៀន​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ម្ដេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង ដោយ​ពោល​ថា​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 យ៉ូស្វេ​ក៏​ហៅ​គេ​មក​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឯង​រាល់​គ្នា​បាន​បញ្ឆោត​យើង​ដូច្នេះ ដោយ​ថា យើង​ខ្ញុំ​នៅ​ឆ្ងាយ​ពី​លោក​ណាស់ តែ​ឯង​រាល់​គ្នា​នៅ​ជា​មួយ​នឹង​យើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 យ៉ូស្វេ​បាន​ហៅ​អ្នក​ស្រុក​គីបៀន​មក ហើយ​និយាយ​ទៅ​គេ​ថា៖ «ម្តេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង​ដោយ​ពោល​ថា អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ!

សូមមើលជំពូក ចម្លង




យ៉ូស្វេ 9:22
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ព្រឹក​ឡើង ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា លោក​យ៉ាកុប​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្តេច​បាន​ជា​លោក​ឪពុក​ធ្វើ​ដាក់​ខ្ញុំ​ដូច្នេះ? តើ​ខ្ញុំ​បម្រើ​លោក​ឪពុក​មិន​មែន​ដើម្បី​ឲ្យ​បាន​នាង​រ៉ាជែល​ទេឬ? ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បញ្ឆោត​ខ្ញុំ?»


ប៉ុន្តែ ខ្ញុំ​ខ្លាច​ក្រែង​គំនិត​របស់​អ្នក​រាល់​គ្នា បាន​វង្វេង​ចេញ​ពី​ចិត្ត​ស្មោះ​ត្រង់ និង​ចិត្ត​បរិសុទ្ធ​ចំពោះ​ព្រះ‌គ្រីស្ទ ដូច​ជា​សត្វ​ពស់​បាន​បញ្ឆោត​នាង​អេវ៉ា ដោយ​ឧបាយកល​របស់​វា​នោះ​ដែរ។


លុះ​ផុត​បី​ថ្ងៃ ក្រោយពី​បាន​តាំង​សញ្ញា​ជាមួយ​គេ​មក គេ​ក៏​ឮ​ថា អ្នកទាំង​នោះ​ជា​អ្នក​ជិត​ខាង ដែល​នៅ​ក្នុង​ស្រុក​នោះ​ក្នុង​ចំណោម​ពួក​គេ។


ប៉ុន្ដែ កាល​អ្នកស្រុក​គីបៀន​បាន​ឮ​ពី​ការ​ដែល​លោក​យ៉ូស្វេ​បាន​ធ្វើ​ចំពោះ​ក្រុង​យេរីខូរ និង​ក្រុង​អៃយ


គេបាន​មកជួប​លោក​យ៉ូស្វេ​ក្នុង​ជំរំនៅ​គីល‌កាល ហើយ​និយាយ​ទៅ​កាន់​លោក និងទៅ​កាន់​ពួក​អ៊ីស្រា‌អែល​ថា៖ «យើង​ខ្ញុំ​បាន​មក​ពី​ស្រុក​ឆ្ងាយ ដូច្នេះ សូម​លោក​តាំង​សញ្ញា​ជា​មួយ​យើង​ខ្ញុំ​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម