លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម
យ៉ូស្វេ 9:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រមទាំងកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំងពីរ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺព្រះបាទស៊ីហុន ជាស្តេចក្រុងហែសបូន និងព្រះបាទអុក ជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ និងកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើចំពោះស្ដេចរបស់ជនជាតិអាម៉ូរីទាំងពីរអង្គ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺព្រះបាទស៊ីហុន ជាស្ដេចក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងការទាំងប៉ុន្មានដែលទ្រង់បានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំង២ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺស៊ីហុនជាស្តេចក្រុងហែសបូន នឹងអុកជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត អាល់គីតាប និងកិច្ចការទាំងប៉ុន្មានដែលទ្រង់បានធ្វើចំពោះស្តេចរបស់ជនជាតិអាម៉ូរីទាំងពីរនាក់ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺស្តេចស៊ីហុន ជាស្តេចក្រុងហេសបូន និងស្តេចអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត។ |
លុះនៅឆ្នាំទីដប់បួន ព្រះបាទកេដូឡោមើរ និងស្តេចទាំងប៉ុន្មានដែលនៅជាមួយក៏បានលើកគ្នាមកវាយពួករេផែម នៅក្រុងអាសថារ៉ូត-កើណែម ពួកស៊ូស៊ីមនៅក្រុងហាំ ពួកអេមីម នៅក្រុងគារយ៉ាថែម
ឯពួកកូនចៅគើសុន ត្រូវបានទីក្រុងរបស់កុលសម្ព័ន្ធម៉ាណាសេមួយចំហៀង គឺក្រុងកូឡាននៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ
លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅជួបស្តេចស្រុកអេដុមទូលថា៖ «អ៊ីស្រាអែលជាប្អូន សូមទូលព្រះករុណាថា ទ្រង់ជ្រាបពីអស់ទាំងការលំបាកដែលកើតឡើងដល់យើងខ្ញុំហើយ
គឺក្រោយពេលដែលលោកមានជ័យជម្នះលើស៊ីហុន ជាស្តេចសាសន៍អាម៉ូរីដែលនៅក្រុងហែសបូន និងអុក ជាស្តេចស្រុកបាសានដែលនៅក្រុងអាសថារ៉ូត និង ក្រុងអេទ្រី ។
ប៉ុន្ដែ ស៊ីហុន ជាស្តេចក្រុងហែសបូន មិនព្រមបើកឲ្យពួកយើងដើរកាត់ស្រុករបស់ព្រះអង្គទេ ដ្បិតព្រះយេហូវ៉ាជាព្រះនៃអ្នក បានធ្វើឲ្យស្តេចនោះមានវិញ្ញាណរឹង ហើយមានចិត្តមានះ ដើម្បីឲ្យព្រះអង្គបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់អ្នក ដូចមានសព្វថ្ងៃនេះស្រាប់។
និងអុក ជាស្តេចស្រុកបាសាន ជាម្នាក់ក្នុងពួកដែលសល់ពីសាសន៍រេផែម នៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី
ព្រមទាំងស្រុកកាឡាដមួយចំហៀង និងក្រុងអាសថារ៉ូត ហើយក្រុងអេទ្រី ជាទីក្រុងដែលនៅក្នុងនគររបស់ព្រះបាទអុក នៅស្រុកបាសាន។ ទឹកដីទាំងនេះ បានចែកឲ្យពួកកូនចៅម៉ាគារ ជាកូនម៉ាណាសេ គឺសម្រាប់ពួកកូនចៅម៉ាគារមួយចំហៀង តាមពូជអំបូររបស់គេ។
ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហម រីងទៅ នៅមុខពួកលោក ពេលពួកលោកចេញពីស្រុកអេស៊ីព្ទ និងពីការដែលពួកលោកបានធ្វើចំពោះស្តេចទាំងពីរអង្គរបស់សាសន៍អាម៉ូរី នៅខាងនាយទន្លេយ័រដាន់ គឺដល់ព្រះបាទស៊ីហុន និងព្រះបាទអុក ដែលពួកលោកបានបំផ្លាញទាំងស្រុង។
ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។
ដូច្នេះ ពួកចាស់ទុំ និងពួកអ្នកស្រុកយើងខ្ញុំទាំងអស់ បានប្រាប់យើងខ្ញុំថា ចូរយកស្បៀងអាហារជាប់នឹងខ្លួនសម្រាប់តាមផ្លូវ ទៅជួបអស់លោក ហើយជម្រាបថា "យើងខ្ញុំជាបាវបម្រើលោកហើយ សូមតាំងសញ្ញាជាមួយយើងខ្ញុំផង"។
គេជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮព្រះកិត្តិនាមរបស់ព្រះអង្គ និងពីអស់ទាំងការដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីព្ទ