ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់
យ៉ូស្វេ 16:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រាប់ទាំងក្រុង ព្រមទាំងភូមិនានា នៅក្នុងមត៌ករបស់ពួកកូនចៅម៉ាណាសេ ដែលញែកសម្រាប់ពួកកូនចៅអេប្រាអិម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងទីក្រុង នឹងភូមិជុំវិញទាំងប៉ុន្មាន ដែលសំរាប់ពួកកូនចៅអេប្រាអិម នៅក្នុងមរដករបស់ពួកកូនចៅម៉ាន៉ាសេនោះផង អាល់គីតាប ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។ |
ហើយបានតាំងឡើងជាស្តេចលើពួកកាឡាត ពួកអេស៊ើរ ពួកយេសរាល ពួកអេប្រាអិម និងពួកបេនយ៉ាមីន និងលើពួកអ៊ីស្រាអែលទាំងអស់
រីឯកេរអាករ និងទីលំនៅរបស់គេ គឺនៅក្រុងបេត-អែល និងភូមិនៅជុំវិញ ហើយទៅខាងកើតដល់ក្រុងណាអារ៉ាន ខាងលិចដល់ក្រុងកេស៊ើរ និងភូមិជុំវិញ ព្រមទាំងក្រុងស៊ីគែម និងភូមិនៅជុំវិញ រហូតដល់ក្រុងកាសា និងភូមិនៅជុំវិញទាំងប៉ុន្មាន
ជាប់នឹងទឹកដីរបស់ម៉ាណាសេ ចាប់តាំងពីខាងកើត រហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធអេប្រាអិម។
ក៏ប៉ុន្ដែ ពួកគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ដូច្នេះ សាសន៍កាណានរស់នៅក្នុងចំណោមពួកអេប្រាអិម រហូតដល់សព្វថ្ងៃ តែពួកគេត្រូវធ្វើការធ្ងន់ៗ។
ពីក្រុងតាពួរ ព្រំប្រទល់នោះឆ្ពោះទៅខាងលិច ទៅដល់ស្ទឹងខាណា ហើយផុតត្រឹមសមុទ្រ។ នេះហើយជាមត៌ករបស់កុលសម្ព័ន្ធពួកកូនចៅអេប្រាអិម តាមពូជអំបូររបស់គេ
បន្ទាប់មក ព្រំប្រទល់នោះលាតសន្ធឹងចុះទៅដល់ស្ទឹងខាណា។ ឯក្រុងនានាដែលនៅខាងត្បូងស្ទឹង ដែលស្ថិតក្នុងទឹកដីរបស់ម៉ាណាសេ ជាកម្មសិទ្ធិរបស់ពួកអេប្រាអិម។ បន្ទាប់មកទៀត ព្រំប្រទល់ស្រុកម៉ាណាសេលាតសន្ធឹងទៅខាងជើងស្ទឹង រួចទៅផុតត្រឹមសមុទ្រ។