Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 16:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពី​ក្រុង​តាពួរ ព្រំ​ប្រទល់​នោះ​ឆ្ពោះ​ទៅ​ខាង​លិច ទៅ​ដល់​ស្ទឹង​ខាណា ហើយ​ផុត​ត្រឹម​សមុទ្រ។ នេះ​ហើយ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​ពួក​កូន​ចៅ​អេប្រាអិម តាម​ពូជ​អំបូររបស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 បន្ទាប់​មក​ទៀត ព្រំ‌ប្រទល់​នោះ​ចេញ​ពី​តាពួរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ទឹក​ធ្លាក់​ខាណា រួច​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ាណេ។ នេះ​ហើយ​ទឹក​ដី​ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម តាម​អំបូរ​របស់​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ហើយ​ពី​ក្រុង​តាពួរ ព្រំ​នោះ​ក៏​ទៅ​លិច ទៅ​តាម​ស្ទឹង​ខាណា រួច​ផុត​ត្រឹម​សមុទ្រ នេះ​ហើយ​ជា​មរដក​របស់​ពូជ​អំបូរ​ពួក​កូន​ចៅ​អេប្រា‌អិម តាម​គ្រួ​គេ​ទាំង​ប៉ុន្មាន

សូមមើលជំពូក ចម្លង

អាល់គីតាប

8 បន្ទាប់​មក​ទៀត ព្រំ​ប្រទល់​នោះ​ចេញ​ពី​តាពួរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច រហូត​ដល់​ទឹក​ធ្លាក់​ខាណា រួច​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ។ នេះ​ហើយ​ទឹក​ដី ដែល​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម តាម​អំបូរ​របស់​គេ

សូមមើលជំពូក ចម្លង




យ៉ូស្វេ 16:8
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រាអិម និង​ពួក​បេនយ៉ាមីន និង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់


រីឯ​កេរ‌អាករ និង​ទី​លំនៅ​របស់​គេ គឺ​នៅ​ក្រុង​បេត-អែល និង​ភូមិ​នៅ​ជុំ‌វិញ ហើយ​ទៅ​ខាង​កើត​ដល់​ក្រុង​ណាអា‌រ៉ាន ខាង​លិច​ដល់​ក្រុង​កេស៊ើរ និង​ភូមិ​ជុំ‌វិញ ព្រម​ទាំង​ក្រុង​ស៊ីគែម និង​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ក្រុង​កាសា និង​ភូមិ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន


ជាប់​នឹង​ទឹក​ដី​របស់​ម៉ាណា‌សេ ចាប់​តាំង​ពី​ខាង​កើត រហូត​ដល់​ខាង​លិច មាន​ចំណែក​មួយ​សម្រាប់​កុល‌សម្ព័ន្ធ​អេប្រាអិម។


ព្រំ‌ដែន​ខាង​លិច មាន​សមុទ្រ​ធំ និង​ឆ្នេរ ហើយ​សមុទ្រ​នេះ​នឹង​បាន​ជា​ព្រំ​ដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។


ស្តេច​ក្រុង​តាពួរ​មួយ ស្តេច​ក្រុង​ហេភើរ​មួយ


រាប់​ទាំង​ក្រុង ព្រម​ទាំង​ភូមិ​នានា នៅ​ក្នុង​មត៌ក​របស់​ពួក​កូន​ចៅ​ម៉ាណា‌សេ ដែល​ញែក​សម្រាប់ពួក​កូន​ចៅ​អេ​ប្រាអិម។


ទឹក​ដីរបស់​ម៉ាណា‌សេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ស្រុក​អេស៊ើរ ទៅ​ដល់​ក្រុង​មីក‌មេ‌ថា ដែល​នៅ​ទល់​មុខ​ក្រុង​ស៊ីគែម រួចលាត​សន្ធឹង​ទៅ​ខាង​ស្តាំ រហូត​ដល់​ទឹក​ដី​អ្នក​ស្រុក​អេន-តាពួរ។


អេប្រុន រេហុប ហាំម៉ូន និង​ខាណា រហូត​ដល់​ក្រុង​ស៊ីដូន​ធំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម